
ការរស់នៅរបស់ប្រពន្ធ ឆ្លុះបញ្ចាំងពី លទ្ធភាពរបស់អ្នកដែលជាប្ដី
ប្ដីល្អ ប្រាកដជារកនូវអ្វីដែលល្អៗ ជាពិសេសគឺ ផ្ដល់នូវក្ដីសុខ សុភមង្គល និងភាពល្អប្រសើរឱ្យប្រពន្ធកូនរបស់ខ្លួនឱ្យបាន មិនថាត្រូវរ៉ាប់រង ការលំបាក ហត់នឿយប៉ុនណានោះឡើយ។ យ៉ាងណាមិញ ស្ថានភាព នៃការរស់នៅប្រចាំថ្ងៃរបស់ប្រពន្ធកូន រមែងឆ្លុះបញ្ចាំងពី សមត្ថភាព លទ្ធភាពអ្នកដែលជាប្ដី។ ប្រសិនបើអ្នកអាចផ្ដល់ឱ្យប្រពន្ធបានគ្រប់យ៉ាង អ្នកមិនដែលធ្វើឱ្យប្រពន្ធកូន លំបាក វេទនា ជាពិសេសគឺ មិនដែលធ្វើឱ្យប្រពន្ធ ឈឺចាប់ ខូចចិត្ត ទឹកភ្នែកព្រោះតែអ្នក នោះបញ្ជាក់ថា អ្នកគឺជាប្ដីដែលល្អបំផុត ពូកែ ក្លាហាន និងអស្ចារ្យ បំផុតហើយ។ បុរសទាំងឡាយត្រូវចាំថា ទោះបីអ្នកជាមនុស្សប្រុសដែលជោគជ័យលើជីវិតការងារ…




















