ការរស់នៅរបស់ប្រពន្ធ ឆ្លុះបញ្ចាំងពី លទ្ធភាពរបស់អ្នកដែលជាប្ដី

4
ការផ្សាយពាណិជ្ជកម្ម

ប្ដីល្អ ប្រាកដជារកនូវអ្វីដែលល្អៗ ជាពិសេសគឺ ផ្ដល់នូវក្ដីសុខ សុភមង្គល និងភាពល្អប្រសើរឱ្យប្រពន្ធកូនរបស់ខ្លួនឱ្យបាន មិនថាត្រូវរ៉ាប់រង ការលំបាក ហត់នឿយប៉ុនណានោះឡើយ។

យ៉ាងណាមិញ ស្ថានភាព នៃការរស់នៅប្រចាំថ្ងៃរបស់ប្រពន្ធកូន រមែងឆ្លុះបញ្ចាំងពី សមត្ថភាព លទ្ធភាពអ្នកដែលជាប្ដី។ ប្រសិនបើអ្នកអាចផ្ដល់ឱ្យប្រពន្ធបានគ្រប់យ៉ាង អ្នកមិនដែលធ្វើឱ្យប្រពន្ធកូន លំបាក វេទនា ជាពិសេសគឺ មិនដែលធ្វើឱ្យប្រពន្ធ ឈឺចាប់ ខូចចិត្ត ទឹកភ្នែកព្រោះតែអ្នក នោះបញ្ជាក់ថា អ្នកគឺជាប្ដីដែលល្អបំផុត ពូកែ ក្លាហាន និងអស្ចារ្យ បំផុតហើយ។

ការផ្សាយពាណិជ្ជកម្ម
88261710_864553967318635_8809277034208428032_n
រូបតំណាង

បុរសទាំងឡាយត្រូវចាំថា ទោះបីអ្នកជាមនុស្សប្រុសដែលជោគជ័យលើជីវិតការងារ អាចរស់នៅបានស្រណុកសុខស្រួល ឬមានគ្រប់យ៉ាងក៏ដោយ ក៏នៅមិនទាន់បង្ហាញថា អ្នកជាមនុស្សពូកែ អស្ចារ្យបានដែរ ទាល់តែអ្នកបង្ហាញពីភាពជាស្វាមីល្អ ជាប្ដីដែលដឹង និងគោរពតាមតួនាទីជាប្ដី មានគុណធម៌ មានគុណសម្បត្តិ៥ប្រការ ទើបអាចក្លាយជាប្ដីល្អ មនុស្សប្រុសអស្ចារ្យហើយ៕

87598126_864554007318631_6313402870565699584_n

ការផ្សាយពាណិជ្ជកម្ម
89443459_864553940651971_2406881904398696448_n
រូបតំណាង

អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម