
ទទួលស្គាល់ការពិត! ភាពសាមញ្ញ ៣ យ៉ាង ដែលយើងត្រូវតែទទួលយក ដើម្បីឱ្យជីវិត និងផ្លូវចិត្តបានរីករាយ!
តាមពិតជីវិតរបស់មនុស្សយើងម្នាក់ៗ គឺពិតជាសាមញ្ញណាស់ តែមនុស្សខ្លះ ចូលចិត្តធ្វើឱ្យជីវិតពោរពេញដោយភាពសាំញុំា និងស្មុគស្មាញ គឺស្មើនឹងនាំទុក្ខ យកបញ្ហាមកដាក់ជាប់នឹងខ្លួន។ ម្យ៉ាងវិញទៀត មានតែភាពសាមញ្ញទេ ដែលធ្វើឱ្យជីវិតយើងមានក្ដីសុខ និងរីករាយ។ យ៉ាងណាមិញ មានរឿង ៣ យ៉ាង បើយើងអាចទទួលយកបាន នោះនឹងមិនមានអ្វី ដែលធ្វើឱ្យយើងកើតទុក្ខ មិនសុខចិត្ត ក៏មិនអាចចូលមកបំផ្លាញជីវិតយើងបានដែរ។ ១. ទទួលយកការពិតរបស់ឪពុកម្ដាយ ការពិត នៅតែជាការពិត កុំខ្មាសដែលឪពុកម្ដាយក្រ ទោះគាត់ក្រយ៉ាងណា ក៏ឪពុកម្ដាយខំប្រឹងត្រដររកស៊ី ចិញ្ចឹម និងមើលថែយើងដល់ធំដឹងក្ដី ផ្ដល់ការផ្គត់ផ្គង់ ទំនុកបម្រុង ឱ្យយើងបានរៀនសូត្រចេះដឹងនឹងគេដែរ។…




















