ជ្រើសរើសពណ៌ដែលអ្នកចូលចិត្ត ដើម្បីដឹងថា អ្នកជាមនុស្សបែបណា?

ជ្រើសរើសពណ៌ដែលអ្នកចូលចិត្ត ដើម្បីដឹងថា អ្នកជាមនុស្សបែបណា?
ការផ្សាយពាណិជ្ជកម្ម

តាមរយៈពណ៌ដែលអ្នកស្រឡាញ់ និងចូលចិត្ត នោះនឹងអាចដឹងបានយ៉ាងច្បាស់ថា តើអ្នកជាមនុស្សបែបណា?

១. ពណ៌ទឹកក្រូច ជាមនុស្សចិត្តព្រះ

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 03 30 At 2.10.57 PM

បើអ្នកចូលចិត្តពណ៌ទឹក្រូច នោះបង្ហាញថា អ្នកជាមនុស្សដែលមានចិត្តអំណត់ ពូកែអត់ធ្មត់ ចិត្តធ្ងន់ និងមានមេត្តាធម៌ ចេះអត់ឱនអធ្យាស្រ័យ ប្រៀបបីដូចជាព្រះអ៊ីចឹង។ មិនថាមានរឿងអ្វី ឬអ្នកណាមកធ្វើឱ្យអ្នកក្ដៅក្រហាយ ក៏អ្នកមិនទៅខ្វល់ដែរ អ្នកមានតែអត់ឱន និងអហោសិកម្មឱ្យគេជានិច្ច។

ការផ្សាយពាណិជ្ជកម្ម

លើសពីនេះ អ្នកក៏ជាមនុស្សដែលមានចរិតស្ងប់ស្ងាត់ ចិត្តល្អ ចិត្តទូលាយ និងងាយចុះស្រុងក្នុងក្រុមមនុស្សជាច្រើនផងដែរ ដោយមិនចេះប្រកាន់បក្សពួកនោះឡើយ។

២. ពណ៌ក្រហម ជាមនុស្សគួរឱ្យស្រឡាញ់

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 03 30 At 2.11.01 PM

ពណ៌ក្រហមបង្ហាញពីភាពក្លាហាន មុះមុត តែអ្វីដែលសំខាន់ជាងនេះ មនុស្សដែលចូលចិត្តពណ៌ក្រហម ក៏ជាមនុស្សដែលគួរឱ្យស្រឡាញ់ខ្លាំងណាស់ដែរ ព្រោះតែភាពក្លាហាន និងមុះមុតនេះហើយ ដែលធ្វើឱ្យមនុស្សគ្រប់គ្នាស្រឡាញ់ ថែមទាំងគោរពមនុស្សនេះថែមទៀតផង។

ការផ្សាយពាណិជ្ជកម្ម

៣. ពណ៌លឿង ជាមនុស្សមានមន្តស្នេហ៍

Screen Shot 2021 03 30 At 2.11.06 PM

ការផ្សាយពាណិជ្ជកម្ម

ពណ៌លឿងតំណាងឱ្យភាអរួសរាយរាក់ទាក់ រាប់អាន និងមិត្តភាពគ្រប់ទិសទី។ ដោយសារតែភាពរួសរាយរាក់ទាក់នេះហើយ ដែលធ្វើឱ្យមនុស្សដែលចូលចិត្តពណ៌នេះ ក្លាយជាមនុស្សម្នាក់ដែលមានមន្តស្នេហ៍បំផុត ដែលអាចទាក់បានចិត្តមនុស្សដែលនៅជុំវិញខ្លួនបានជាច្រើន។

មនុស្សគ្រប់គ្នា ពិតជាស្រឡាញ់ និងចូលចិត្តមនុស្សទាំងនេះបុះផុត។

ការផ្សាយពាណិជ្ជកម្ម

៤. ពណ៌ខៀវ ជាមនុស្សឆ្លាត

Screen Shot 2021 03 30 At 2.11.11 PM

ការផ្សាយពាណិជ្ជកម្ម

ពណ៌ខៀវតំណាងឱ្យសេចក្ដីទៀងត្រង់ ហើយចំពោះមនុស្សដែលចូលចិត្តពណ៌នេះ ក៏ជាមនុស្សម្នាក់ដែលមានភាពវៃឆ្លាត ពូកែវាងវៃ មានបញ្ញាស្មារតីស្វាហាប់ផងដែរ។

លើសពីនេះ មនុស្សនេះឆ្លាតដោយទទួលបានពីការរៀនសូត្រ ឆ្លាតបែបមានព្រហ្មវិហារធម៌ សីលធម៌ និងគោរពចំពោះមនុស្សជុំវិញខ្លួន មិនមែនឆ្លាតខ្សែលើអ្នកដទៃនោះឡើយ៕

អត្ថបទ ៖ Knongsrok / ក្នុងស្រុកសូមរក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម