
៩៩%នៃមនុស្សប្រុស សុទ្ធតែក្បត់ប្រពន្ធ ព្រោះតែហេតុផលទាំងនេះ
ភាគរយតិចណាស់ ដែលមនុស្សប្រុសស្មោះស្ម័គ្រ ដាក់ចិត្ត ដាក់ជីវិតរស់នៅជាមួយនឹងមនុស្សស្រីដែលជាប្រពន្ធដោយមិនក្បត់ផិត មិនធ្វើបាបចិត្តនាង ហើយទៅលួចលាក់មានស្រីខាងក្រៅនោះ។ តែយ៉ាងណាមិញ កត្តាដែលនាំឱ្យមនុស្សប្រុសក្បត់ប្រពន្ធ ក៏អាចកើតឡើងដោយសារតែមនុស្សស្រីដែលជាប្រពន្ធដែរ អាចមកពីនាងជាប្រពន្ធមិនល្អ ចរិតមិនកើត ទើបមនុស្សប្រុសទៅលួចលាក់មានស្រីថ្មី ដើម្បីសម្រាល ឬបន្ធូរអារម្មណ៍។ ខាងក្រោមនេះ គឺជាចំណុចខ្លះៗ ដែល ៩៩% នៃមនុស្សប្រុស សុទ្ធតែក្បត់ប្រពន្ធ ព្រោះតែហេតុទាំងនេះ។ ១. ប្រពន្ធមិនបង្កើតភាពទាក់ទាញ មិនចេះម្ញ៉ិម្ញ៉ក់យកចិត្តប្ដី អាពាហ៍ពិពាហ៍រយៈពេលយូរ បាននាំឱ្យស្ត្រីខ្ជិលច្រអូស និងអសកម្មក្នុងការថែរក្សាខ្លួន។ រាងកាយអសកម្មបានក្លាយទៅជាបញ្ហា ហើយបាត់បង់ភាពទាក់ទាញចំពោះចិត្តស្វាមី។ មនុស្សប្រុសដោយហេតុផលថាគេរកមិនឃើញសម្រស់របស់ប្រពន្ធ ហើយមិនមានអារម្មណ៍ចំពោះអ្នក នោះគេនឹងមករកនារីផ្សេងមកជំនួស…




















