មហាសំណាងទាំង៣ បើអ្នកបានមនុស្សស្រីពូកែ ក្លាហាន រឹងប៉ឹង និងឯករាជ្យ មកធ្វើជាប្រពន្ធ

មហាសំណាងទាំង៣ បើអ្នកបានមនុស្សស្រីពូកែ ក្លាហាន រឹងប៉ឹង និងឯករាជ្យ មកធ្វើជាប្រពន្ធ
ការផ្សាយពាណិជ្ជកម្ម

បើនិយាយដល់មនុស្សស្រីរឹងប៉ឹង និងឯករាជ្យ បែបមិនជាប់ចំណាត់ថ្នាក់ ក្នុងជម្រើស ឬការចង់បានរបស់មនុស្សប្រុសនោះទេ ព្រោះថា មនុស្សមួយចំនួន តែងតែគិតថា មនុស្សស្រីឯករាជ្យ និងរឹងមាំ ច្រើនតែរឹងរូស ព្រោះនាងចេះធ្វើការ រកស៊ី រកលុយចាយដោយខ្លួនឯង ដូច្នេះនាងអាចនឹងមិនឱ្យតម្លៃមនុស្សប្រុសជាដៃគូនោះឡើយ ហេតុនឹងហើយ ទើបធ្វើឱ្យមនុស្សប្រុសមិនចង់បានប្រពន្ធពូកែ រឹងមាំ មកធ្វើជាប្រពន្ធ។

ក៏អាចថាមកពីចំណុចខាងលើនេះហើយ ដែលធ្វើឱ្យមនុស្សស្រីខ្លាំងពូកែ ក្លាហាន ឯករាជ្យ រឹងប៉ឹង និងពូកែធ្វើការរកលុយ ច្រើនតែរស់ឯកា​ គ្មានអ្នកណាស្រឡាញ់ថ្នាក់ថ្នម និងចង់បាននាងជាគូ រហូតដល់ស្ត្រីខ្លះ នៅដល់អាយុ ៣០ឆ្នាំជាងហើយ នៅឡើយមិនទាន់រៀបការទៀត។

ការផ្សាយពាណិជ្ជកម្ម

5d6a162a8c98e56ca7be7f722d0c9ffa

តែត្រឡប់មកវិញ ប្រសិនបើយើងគិតលើចំណុចវិជ្ជមាន បើមនុស្សប្រុសណាបាននារីប្រភេទនេះជាប្រពន្ធ ទុកថាអ្នកសំណាង ដូចបានកំណប់ទ្រព្យអ៊ីចឹង តែបើអ្នកមិនចេះថែរក្សាឱ្យបានល្អទេ គឺស្មើនឹងអ្នកខាតបង់ទ្រព្យធំក្នុងជីវិត។

ការផ្សាយពាណិជ្ជកម្ម

ខាងក្រោមនេះ គឺជាសំណាងទាំង៣ បើអ្នកបានមនុស្សស្រីរឹងមាំ ឯករាជ្យ និងចេះរកលុយចាយដោយខ្លួនឯងមកធ្វើជាប្រពន្ធ។

១. នាងជាទីប្រឹក្សាដ៏ខ្លាំងពូកែ

ការផ្សាយពាណិជ្ជកម្ម

C49dc634b7a3103f9f59965dd1ce5f41

មនុស្សស្រីដែលមានសមត្ថភាព ឯករាជ្យ និងរឹងប៉ឹង មានចំណេះដឹង អាចធ្វើការរកលុយបានដោយខ្លួនឯង គឺមានន័យថា នាងមានសមត្ថភាពអស្ចារ្យណាស់ ដូច្នេះ គុណសម្បត្តិរបស់នាង មិនត្រឹមតែអាចជួយខ្លួនឯងបានតែប៉ុណ្ណោះទេ ថែមទាំងអាចជួយទំនុកបម្រុង ផ្ចង់ផ្ដើម ជួយជាមតិយោបល់ ជាអ្នកប្រឹក្សាដ៏ពូកែសម្រាប់ស្វាមីទៀតផង។

ការផ្សាយពាណិជ្ជកម្ម

បុរសភាគច្រើនដែលបានប្រពន្ធប្រភេទនេះ មិនថាជាអ្នកធ្វើការ ធ្វើជំនួញ ឬរកស៊ីទេ រមែងទទួលបានជោគជ័យ ព្រោះប្ដីប្រពន្ធចេះជ្រោមជ្រែងគ្នាទៅវិញទៅមក ធ្វើជាខ្នងបង្អែកដល់គ្នា នេះហើយ ជាចំណុចខ្លាំងរបស់មនុស្សស្រីរឹងប៉ឹង និងឯករាជ្យ​ ដូចពាក្យស្លោកមួយឃ្លាគេតែងតែនិយាយថា “ប្រពន្ធជាទីប្រឹក្សាដ៏វិសេស ស្វាមីជាមគ្គុទេសដ៏ចំណាន” មនុស្សពីរនាក់បើបានចាប់ដៃគូនឹងគ្នា ចេះគិតគូររួមគ្នា គឺពិតជាអស្ចារ្យណាស់។

២. នាងនឹងផ្ដល់សិទ្ធិសេរីភាពដល់អ្នក

ការផ្សាយពាណិជ្ជកម្ម

Ae243e8e4560316f901bc0745ea1bff3

មនុស្សស្រីបើកាលណានាងមានឯករាជ្យភាព និងចេះធ្វើការរកលុយហើយនោះ ច្បាស់ណាស់ថា នាងគ្មានពេលឯណាមកតាមហួងហែង ប្រយ័ត្ន ឱបជើងអ្នកគ្រប់ពេលនោះឡើយ មិនថាអ្នកទៅណាមកណាក៏ដោយ ក៏នាងមិនទៅតាមដេញដោល សួរនាំ ជីកឫសជីកគល់នឹងអ្នកនោះដែរ សំខាន់ត្រូវតែល្អស្មោះត្រង់ចំពោះនាង។

ការផ្សាយពាណិជ្ជកម្ម

ត្រូវដឹងថា នាងរវល់ មមាញឹកនឹងការងាររកស៊ីរបស់នាងខ្លាំងណាស់ ដូច្នេះ នាងមិនមានពេលមកតាមចាប់ថ្នាក់ ចាប់កំហុសអ្នកនោះឡើយ នាងនឹងឱ្យសេរីភាពដល់អ្នកគ្រប់ពេល អ្នកចង់ទៅណា ជួបជុំពួកម៉ាកយ៉ាងណាក៏បានដែរ សំខាន់គឺត្រូវតែដឹងកិច្ចការងារ និងទុក្ខលំបាករបស់នាងផង។

លើសពីនេះ កុំអាងថានាងមិនខ្វល់សួរនាំ បែរជាទៅធ្វើរឿងផ្ដេសផ្ដាសឱ្យសោះ មនុស្សស្រី ដ្បិតថានាងមិនដែលដេញដោលអ្វីសោះ តែនាងក៏ដឹងរឿងច្រើនណាស់ដែរ មិនមែនល្ងង់ដប់គត់ ឱ្យអ្នកទុកនាងជាពពែនោះឡើយ។ កុំភ្លេចថា នាងជាមនុស្សឯករាជ្យ រឹងប៉ឹង និងខ្លាំងពូកែ ដូច្នេះ បើអ្នកហ៊ានតែធ្វើអ្វីមួយឱ្យខុសឆ្គាំឆ្គង ដូចជាក្បត់នាងទៅមានស្រីខាងក្រៅ បោកប្រាស់នាង កេងប្រវញ្ចនាង គ្មានភាពស្មោះត្រង់ចំពោះនាង នោះនាងក៏ហ៊ានបោះបង់អ្នកចោលដោយគ្មានស្រណោះដែរ ព្រោះនាងរឹងមាំ ដូច្នេះនាងក៏ចិត្តដាច់ដូចគ្នា។

ការផ្សាយពាណិជ្ជកម្ម

៣. ជីវិតប្ដីប្រពន្ធឆាប់រុងរឿង មានបានយ៉ាងរហ័ស

C51d1554dc3aa942cc34e5889e3be043

ប្ដីប្រពន្ធដែលចេះជួយគ្នាទៅវិញទៅមក ចាប់ដៃគ្នាខំប្រឹងធ្វើការ រកស៊ី រកលុយ នោះជីវិតប្ដីប្រពន្ធរបស់អ្នក ក៏នឹងឆាប់រុងរឿង រីកចម្រើនខ្លាំងដែរ។ ប្ដីក៏រក ប្រពន្ធក៏រក គ្មាននរណាម្នាក់ចាំដេកស៊ីកម្លាំងអ្នកណា គ្មានអ្នកណាមកធ្វើជាបន្ទុកដល់អ្នកណា ក៏គ្មានអ្នកណា មកពឹងផ្អែកលើអ្នកណា គឺអ្នកទាំងពីរពឹងគ្នាទៅវិញទៅមក ជួយគ្នាទៅវិញទៅមក ក៏ព្រោះតែជាគ្រួសារតែមួយ ដូច្នេះហើយ មិនមានអ្វីដែលថា ត្រូវឱ្យប្រពន្ធចិញ្ចឹមប្ដី ឬប្ដីចិញ្ចឹមប្រពន្ធនោះឡើយ។

លើសពីនេះ មនុស្សស្រីដែលចេញរកលុយ ច្បាស់ណាស់ថា នាងចេះទុកដាក់ក្នុងការចាយវាយ ព្រោះនាងដឹងពីចំណូលមួយកាក់មួយសេន សុទ្ធតែជាកម្លាំងញើសឈាមដែលខំរក ដូច្នេះមិនអាចខ្ជះខ្ជាយបានទេ។ ម្យ៉ាងវិញទៀត នាងជាអ្នកទុកដាក់សន្សំសំចៃដ៏ល្អបំផុត ព្រោះនាងចែកចំណែកទៅតាមការចំណាយផ្សេងៗ អ្វីដែលសំខាន់ គឺត្រូវតែមានចំណែកសម្រាប់សន្សំទុកពេលមានអារម្មណ៍ ឬចាំបាច់។

A5d5799278c4cbc31429b6735c7649c0

គួរបញ្ជាក់ថា មនុស្សប្រុសមួយចំនួន រមែងប្រកាន់គំនិត មិនចង់បានមនុស្សស្រីចរិតឯករាជ្យ ពូកែរកលុយ រឹងមាំ ឬមានចំណេះដឹងខ្លាំងមកធ្វើជាប្រពន្ធទេ ព្រោះខ្លាចគេមើលងាយ មិនឱ្យតម្លៃ និងមិនគោរពខ្លួន។ តែសូមអ្នកដឹងផងថា មនុស្សស្រីចង់បានណាស់ បុរសដែលល្អនឹងនាង ឱ្យតម្លៃនាង មានចិត្តស្មោះត្រង់ចំពោះនាង និងចេះជួយនាងធ្វើការរកស៊ី។ តែសម្រាប់បុរសខ្លះ តែងមានគំនិតអគតិលើមនុស្សស្រីរឹងមាំ ក៏ព្រោះតែខ្លួនមិនដែលគោរព និងឱ្យតម្លៃលើនាងជាភរិយា ព្រោះតែនាងរឹងមាំ មិនអាចឱ្យអ្នកគ្រប់គ្រង ឬត្រួតត្រាបាន។ ព្រោះតែនាងចេះរកលុយ ទើបអ្នកមិនអាចយកលុយមកបញ្ជា ឬបង្ខំនាងបាន។ ព្រោះតែនាង មានភាពរឹងប៉ឹង និងឯករាជ្យ ទើបអ្នកពិបាកនឹងទៅមានថ្មី ព្រោះបើអ្នកមានស្រីខាងក្រៅ នាងដឹង នាងនឹងចាកចេញពីអ្នក ដូច្នេះ អ្នកក៏មិនអាចជើងមួយជាន់ទូកពីរ ក្នុងពេលតែមួយបានដែរ។

De34ac05b9ad7b03db0b05ab46a93935

ប៉ុន្តែ ប្រសិនបើអ្នកជាបុរសល្អ ជាស្វាមីមានការយល់ដឹង និងចេះយល់ពីការលំបាក ទុក្ខធុរៈក្នុងនាមជាប្ដីប្រពន្ធ នោះនាងក៏មិនទៅមើលងាយ ឬក៏ព្រហើនដាក់អ្នកនោះដែរ។ បើអ្នកជាបុរសស្មោះត្រង់ មិនក្បត់នាងក្រោយខ្នង ក៏នាងមិនទៅឈ្លោះរករឿងអ្នក និងស្រីក្មេង នាំតែហត់ នាំតែថោកដល់ខ្លួនឯងទេ។ គ្មានមនុស្សស្រីណាចង់ឈ្លោះជាមួយប្ដី គ្មានស្រីណា ចង់មានបញ្ហាក្នុងគ្រួសារ ឈ្លោះទាស់រហូតដល់ថ្នាក់លែងលះ នាំតែមានឈ្មោះមេម៉ាយនោះឡើយ។

អ្វីដែលរឹតតែពិសេសជាងនេះ មនុស្សប្រុសណាបាននារីបែបនេះជាភរិយា អ្នកពិតជាសំណាងបំផុតហើយ ព្រោះនាងមិនត្រឹមតែជាប្រពន្ធប៉ុណ្ណោះទេ តែនាងនឹងក្លាយជាដៃគូរួមសុខរួមទុក្ខ ក្រាញននៀល ពុះពារគ្រប់បែបយ៉ាងទៅជាមួយអ្នក មិនថាស្ថិតក្នុងកាលៈទេសៈយ៉ាប់យ៉ឺនយ៉ាងណា ក៏នាងនៅតែហែលឆ្លង មិនបោះបង់ចោលឡើយ។ ដូច្នេះហើយ កុំគិតថាអ្នកមិនចង់បានមនុស្សស្រីរឹងប៉ឹង និងឯករាជ្យ ត្រូវសួរនាងសិនថា តើនាងព្រមនឹងយកអ្នកឬក៏អត់? ជួនកាលអ្នកទៅវិញទេ ដែលមិនស្ថិតក្នុងជម្រើស និងការចង់បានរបស់នាងនោះ៕

94d078191527c8acc35176f9aedac21f

អត្ថបទ ៖ PH Knongsrok / ក្នុងស្រុកសូមរក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម