
ជ្រើសរើសឆ្កែមួយដែលអ្នកចង់ចិញ្ចឹម អាចបង្ហាញថាអ្នកជាប្រភេទមនុស្សបែបណា
តាមរយៈនៃការជ្រើសរើសឆ្កែទាំង ៧ នេះ ប្រសិនឲ្យធ្វើការសម្រេចចិត្ត តើអ្នកនឹងជ្រើសរើសយកឆ្កែមួយណា? ចម្លើយមួយរបស់អ្នកអាចបង្ហាញអ្វីដែលជាអ្នក និងការគិតមួយចំនួនរបស់អ្នក ហើយ ៩០ ភាគរយគឺត្រឹមត្រូវ៖ ឆ្កែទី១ Australian Shepherd៖ ភាពជាមនុស្សមានទំនុកចិត្ត បើអ្នកជ្រើសរើសឆ្កែទី១ អាចបង្ហាញបានថា អ្នកជាមនុស្សដែលហ៊ានអនុញ្ញាតនិងបើកទទួលយកអ្នករាល់គ្នាទាំងអស់ចូលមកក្នុងជីវិតអ្នក។ ជាទូទៅអ្នកគិតថាការប្រឈមហានិភ័យគឺជារឿងល្អប្រសើរ ជាជាងការចាកចេញពីបញ្ហា។ មនុស្សប្រភេទនេះមិនចេះបង្ហាញចំណុចខ្សោយ ឬការភ័យខ្លាចណាមួយទៅកាន់មជ្ឈដ្ឋានជុំវិញខ្លួនឡើយ ហើយធ្វើអ្វីធ្វើដោយជឿជាក់និងមានទំនុកចិត្តខ្ពស់លើខ្លួនឯង។ ឆ្កែទី២ Pomeranian៖ ភាពជាមនុស្សច្បាស់លាស់ត្រឹមត្រូវ បើអ្នកជ្រើសរើសឆ្កែទី ២ អ្នកជាមនុស្សដែលតែងតែព្យាយាមធ្វើឲ្យមានការចាប់អារម្មណ៍មកលើខ្លួនអ្នក តាមរយៈការធ្វើនូវសកម្មភាពត្រឹមត្រូវណាមួយ។ អ្នកឲ្យតម្លៃលើទង្វើដែលអ្នកបានធ្វើខ្លាំងណាស់ ហើយរាល់ទង្វើទាំងអស់នោះ ក៏អ្នកមិនធ្វើឲ្យប៉ះពាល់ជីវិតនរណាម្នាក់ដែរ។…




















