បន្ទាប់ពីឧកញ៉ា ខេមរៈ សិរីមន្ត ពេលនេះលោកខាន់ ជែមស៌ ប្រកាសជួយជាពិសេសដល់ ទុំ សុវត្ថិ

បន្ទាប់ពីឧកញ៉ា ខេមរៈ សិរីមន្ត ពេលនេះលោកខាន់ ជែមស៌ ប្រកាសជួយជាពិសេសដល់ ទុំ សុវត្ថិ
ការផ្សាយពាណិជ្ជកម្ម

មហាជនគ្រប់រូបដែលតាមដានកម្មវិធី Cambodia Idol មានការសោកស្ដាយជាខ្លាំងចំពោះលទ្ធផលរបស់បេក្ខជន ទុំ សុវត្ថិ ដែលមិនអាចឈានដល់វគ្គបន្តបន្ទាប់នៃកម្មវិធីនេះបាន។ ដោយឃើញពីទឹកដមសម្លេង និងក្តីអាណិត ឧកញ៉ា ខេមរៈ សិរីមន្ត បានប្រកាសស្វែងរកផ្តល់ជាជំនួយដល់បេក្ខជន ទុំ សុវត្ថិ។

ការផ្សាយពាណិជ្ជកម្ម

ដោយឡែកលោក ខាន់ ជែមស៌ ក៏បានបង្ហោះសារនៅលើទំព័របណ្តាញសង្គមហ្វេសប៊ុករបស់លោកថា “មិនអីទេប្អូនប្រុសកុំបាក់ទឹកចិត្ត💪ទោះបីជាប្អូនធ្លាក់តែប្អូនបានឈ្នះចិត្តមហាជនទូទាំងប្រទេស បងសូមលើកទិកចិត្តប្អូន បងនឹងផលិតបទចម្រៀង original song ជូនប្អូនមួយបទនិងចេញMVជូនប្អូនមានបងប្អូនសូមទនាក់ទំនងមកបងនេះជា លេខ telegram 010222168បង។”

Screen Shot 2022 06 02 At 10.54.48 AM

ការផ្សាយពាណិជ្ជកម្ម

ក្រោយពីការបង្ហោះរបស់លោក ឧកញ៉ា ខេមរៈ សិរីមន្ត និងលោកខាន់ ជែមស៌ មហាជនមានការសាទរ និងគាំទ្រ ហើយសង្ឃឹមថាបេក្ខជន ទុំ សុវត្ថិ នឹងអាចបញ្ចេញសមត្ថភាពពិសេសរបស់ខ្លួនបាន៕

284679964_543911150436814_6679394361297036936_n

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម