Vireak007

ល្បិច ១២ មុខនេះអាចធ្វើឱ្យអាហាររបស់អ្នក មានរសជាតិកាន់តែឆ្ងាញ់ជាងមុន
ប្លែកៗ

ល្បិច ១២ មុខនេះអាចធ្វើឱ្យអាហាររបស់អ្នក មានរសជាតិកាន់តែឆ្ងាញ់ជាងមុន

មនុស្សគ្រប់គ្នាយល់ថាពួកគេដឹងពីវិធីល្អបំផុតដើម្បីរៀបចំផលិតផលអាហារដែលពួកគេចូលចិត្ត។ ប៉ុន្តែអ្នកក៏អាចធ្វើឱ្យអ្វីៗប្រសើរជាងមុនផងដែរ – ហើយក្នុងករណីអាហារ ជាលទ្ធផលអ្នកក៏អាចធ្វើឱ្យឆ្ងាញ់ជាងមុនបានដែរ។ នេះគឺជាគំនិតមួយចំនួនសម្រាប់ការរៀបចំផលិតផលអាហារប្រចាំថ្ងៃតាមវិធីដែលអ្នកប្រហែលជាមិនធ្លាប់បានដឹងពីមុនមក។ ដុំទឹកកកកាហ្វេ៖ ជាជម្រើសដ៏ល្អសម្រាប់ការធ្វើឱ្យកាហ្វេរបស់អ្នកកាន់តែមានរសជាតិនៅរដូវក្តៅ។ ស៊ុត ប៊ឺ សូកូឡា និងឈីសគឺទំនងឆ្ងាញ់បំផុត។ ចេកជ្រលក់សូកូឡាពណ៌សដើម្បីធ្វើជាការ៉េមចេកដ៏មានឱជារស។ ថូសូកូឡាមួយដែលធ្វើដោយដៃរបស់អ្នកផ្ទាល់។ អាហារពេលព្រឹកដ៏រ៉ូមែនទិកជាមួយនឹងស៊ុតពីរគ្រាប់និងហត់ដក។ វិធីរហ័សដើម្បីធ្វើឱ្យនំកាន់តែឆ្ងាញ់ជាងធម្មតា: បន្ថែមសូកូឡា! នំដំឡូងដុតជាមួយស៊ុត ឈីស និងបន្លែ។ វិធីគួរឱ្យចាប់អារម្មណ៍ក្នុងការដុតនំផ្លែប៉ោម។ នំខេមបង្កង់ដ៏ល្អឥតខ្ចោះ។ រួមផ្សំបង្កើតចាហួយជាមួយនិងផ្លែឈើ។ ការច្នៃប្រតិដ្ឋនំជាមួយនឹងហត់ដក។ ប្រសិនបើអ្នកផ្សំទឹកដោះគោខាប់ និងចាហួយអ្នកនឹងទទួលបានបង្អែមប្លែកហើយថែមទាំងឆ្ងាញ់ទៀតផង។ ពិសេសប្លែក: វិធីកាត់ស្វាយឱ្យបានត្រឹមត្រូវ ប្រែសម្រួល៖ ក្នុងស្រុក​​ | ប្រភព៖…

ជ្រើសរើសឆ័ត្រមួយដែលអ្នកស្រឡាញ់ជាងគេ នឹងបង្ហាញព័ត៌មានលំអិតអំពីគូជីវិតស្នេហារបស់អ្នក!
ប្លែកៗ

ជ្រើសរើសឆ័ត្រមួយដែលអ្នកស្រឡាញ់ជាងគេ នឹងបង្ហាញព័ត៌មានលំអិតអំពីគូជីវិតស្នេហារបស់អ្នក!

ឆ័ត្រត្រូវបានមនុស្សបង្កើតឡើងដើម្បីទទូរការពារមិនឱ្យទទឹកទឹកភ្លៀង និងការពារមិនឱ្យត្រូវកំដៅថ្ងៃ។ ចុះបើសិនជាឆ័ត្រត្រូវបានតំណាងឱ្យជីវិតស្នេហារបស់អ្នកវិញ នោះវានឹងធ្វើឱ្យអ្នកមានការភ្ញាក់ផ្អើលចាំពោះអត្ថបទខាងក្រោមនេះ។ សូមមើល! ឆ័ត្រដែលអ្នកចូលចិត្តជានិមិត្តរូបរបស់អ្នក ព្រមទាំងបង្ហាញអំពីជីវិតស្នេហារបស់អ្នក! ឆ័ត្រទី​ ១ ឆ័ត្រនេះជានិមិត្តរូបនៃការចាប់ផ្តើមថ្មី។ ជីវិតស្នេហារបស់អ្នកមិនតែងតែងាយស្រួលទេ។ អ្នកធ្លាប់ឆ្លងកាត់គ្រាលំបាក ហើយអ្នកក៏ឈឺចាប់។ អ្នកត្រូវការដៃគូដែលនឹងធ្វើឱ្យអ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍ម្តងទៀតបន្ទាប់ពីអ្វីៗគ្រប់យ៉ាងដែលធ្វើឱ្យអ្នកឈឺចាប់ពីមុនមកបានជាសះស្បើយ។ អ្នកមិនងាយបើសោរបេះដូងម្តងទៀតទេ ប៉ុន្តែអ្នកនឹងបើកប្រសិនបើមនុស្សត្រឹមត្រូវ និងស្មោះស្ម័គ្រចូលមក។ ឆ័ត្រទី​​ ២ អ្នកជាមនុស្សដែលងាយចុះសម្រុងជាមួយដៃគូ ចេះសម្រប ជាពិសេសគឺ មានសមត្ថបភាពក្នុងការសាងទំនាក់ទំនងយ៉ាងស្និទ្ធស្នាល។ ហើយអ្នកក៏ជាមនុស្សដែលអាចផ្ដល់ឱ្យគ្រប់យ៉ាងទៅតាមអ្វីដែលដៃគូរបស់អ្នកចង់បានផងដែរ។ នេះជាចំណុចដែលអាចឱ្យអ្នកមានភាពល្អនៅក្នុងរឿងស្នេហា ជាពិសេសគឺ អាចមានការចែករំលែកយ៉ាងប្រសើររវាងគ្នា និងគ្នាទៀតផង។ ឆ័ត្រទី ៣ ទំនាក់ទំនងស្នេហារបស់អ្នកហាក់មានភាពច្របូកច្របល់ ចម្បូងចម្រាស់ណាស់…

១៤ ម៉ូតសក់ងាយៗពេញនិយមសម្រាប់នារី ធ្វើត្រឹមតែ ៣ នាទី រហ័ស  និងស្រស់ស្អាត
ប្លែកៗ

១៤ ម៉ូតសក់ងាយៗពេញនិយមសម្រាប់នារី ធ្វើត្រឹមតែ ៣ នាទី រហ័ស និងស្រស់ស្អាត

គ្មានពេលគិតរឿងស្ទីលម៉ូដសក់ថ្មីទេមែនទេ ពិបាករកម៉ូតសក់ត្រូវចិត្តណាស់មែនទេ? ទែនៗ! បន្ទាប់ពីបានស្រាវជ្រាវម៉ូតសក់ទាំងនេះគឺជាអ្វីដែលអ្នកត្រូវការ។ យោងតាមគេហទំព័រ BrightSide បាននាំមកជូនមិត្តនារីនៃការធ្វើម៉ូតសក់ដែលមានភារហ័ស និងស្រស់ស្អាត។ ម៉ូតសក់ទី ១ ម៉ូតសក់ទី ២ ម៉ូតសក់ទី ៣ ម៉ូតសក់ទី ៤ ម៉ូតសក់ទី ៥ ម៉ូតសក់ទី ៦ ម៉ូតសក់ទី ៧ ម៉ូតសក់ទី ៨ ម៉ូតសក់ទី ៩ ម៉ូតសក់ទី ១០ ម៉ូតសក់ទី ១១ ម៉ូតសក់ទី ១២…

ចង់ដឹងពីប្រភពទ្រព្យសម្បត្តិរបស់អ្នក ជ្រើសរើសវត្ថុលាភ​សំណាងមួយដែលអ្នកចាប់អារម្មណ៍ជាងគេ
ប្លែកៗ

ចង់ដឹងពីប្រភពទ្រព្យសម្បត្តិរបស់អ្នក ជ្រើសរើសវត្ថុលាភ​សំណាងមួយដែលអ្នកចាប់អារម្មណ៍ជាងគេ

យើងម្នាក់ៗស្រមៃចង់បានលំហូរសាច់ប្រាក់ចូលក្នុងជីវិតរបស់យើង។ ដើម្បីទទួលបានទ្រព្យសម្បត្តិហូរហៀរយើងមានដំបូន្មានមានប្រយោជន៍មួយចំនួន និងធ្វើឱ្យខ្លួនយើងមានទេពកោសល្យក្នុងការរកចំណូល។ តើអ្នកចង់ពិនិត្យមើលនូវលាភសំណាងរបស់វត្ថុទាំងនេះទេ? នេះជាវត្ថុនាំសំណាងចំនួន ៦៖ ១. កណ្តុរពាំមាសប្រាក់ ២. ក្រដាស់ប្រាក់ដុល្លារទាញលាភសំណាង ៣. កាបូបពណ៌ក្រហម ៤. កង្កែបពាំកាក់មាស ៥. ស្លាបព្រារ៉ូបូរី ៦. ដើមឈើនាំលាភសំណាង។ ជ្រើសរើសយកមួយដែលអ្នកគិតថាពិតជានាំលាភសំណាង មាសប្រាក់ចូលក្នុងផ្ទះរបស់អ្នក។ ១. កណ្តុរពាំមាសប្រាក់ ប្រភពនៃទ្រព្យសម្បត្តិរបស់អ្នកគឺបណ្តោយទៅតាមសមត្ថភាពរបស់អ្នក។ អ្នកអាចបង្ហាញវាបានយ៉ាងអស្ចារ្យនៅទីតាំងណាមួយ។ នៅក្នុងវិស័យជាច្រើននៃសកម្មភាព អ្នកគ្រាន់តែមិនអាចជំនួសបាន។ ភាពប៉ិនប្រសប់របស់អ្នកនឹងមិនត្រឹមតែជួយអ្នកក្នុងការស្វែងរកមិត្តភក្តិពិតប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងក្លាយជាក្បាលម៉ាស៊ីននៃអាជីពរបស់អ្នកផងដែរ។ លក្ខខណ្ឌសំខាន់គឺសមត្ថភាពរបស់អ្នកនេះហើយ។ ២. ក្រដាស់ប្រាក់ដុល្លារទាញលាភសំណាង ប្រភពនៃទ្រព្យសម្បត្តិរបស់អ្នកគឺជាអាជីវកម្មរបស់អ្នក។…

ជ្រើសរើសគូស្នេហ៍មួយគូ ដើម្បីដឹងថាស្នេហារបស់អ្នក ក្នុងពេលខាងមុខមានសុភមង្គលបែបណា:
ប្លែកៗ

ជ្រើសរើសគូស្នេហ៍មួយគូ ដើម្បីដឹងថាស្នេហារបស់អ្នក ក្នុងពេលខាងមុខមានសុភមង្គលបែបណា:

វាជាប្រភេទនៃការប្រាស្រ័យទាក់ទងគ្នា ដែលមិនមែនជាពាក្យសំដី តាមរយៈការប៉ះពាល់គ្នានេះបើតាមការសិក្សាដោយអ្នកចិត្តវិទ្យាសង្គម។ អ្នកឯកទេសបានបង្ហាញយ៉ាងច្រើនចេញពីគូស្វាមីភរិយាដោយគ្រាន់តែមើលពីរបៀបដែលពួកគេមានអាកប្បកិរិយានៅជុំវិញគ្នា ឧទាហរណ៍ពេលដើរលេង។ វាហាក់ដូចជាមិនគួរឱ្យជឿមែនទេ? យោងតាមគេហទំព័រ Bright Side មានការសាកល្បងមិនធម្មតាមួយដែលនឹងប្រាប់អ្នកពីការពិតអំពីទំនាក់ទំនងរបស់ដៃគូ។ អ្វីដែលអ្នកត្រូវធ្វើគឺជ្រើសរើសរូបភាពគូស្នេហ៍ ដែលអ្នកគិតថាមើលទៅមានសុភមង្គលបំផុត។ គូស្នេហ៍ ក អ្នកមានរូបភាពថតជាមួយគ្នារាប់លាន។ អ្នកមានទំនោរបង្ហាញពីអារម្មណ៍ និងកាយវិការរ៉ូមែនទិករបស់អ្នកនៅទីសាធារណៈ។ មិត្តភក្តិទាំងអស់ចាត់ទុកអ្នកជាគូស្នេហ៍ដ៏ស្រស់ស្អាត។ រាល់ចំណាប់អារម្មណ៍ដែលអ្នកមានជាទូទៅមិនដែលធ្វើឱ្យអ្នកធុញទ្រាន់នឹងគ្នាឡើយ។ គូស្នេហ៍ ខ អ្នករស់នៅប្រកបដោយភាពសុខសាន្ត និងគាំទ្រគ្នាទៅវិញទៅមកមិនថាមានបញ្ហាអ្វីក៏ដោយ។ អ្នករីករាយរាល់នាទីដែលចំណាយពេលជាមួយគ្នាមិនថាអ្នកធ្វើអ្វីក៏ដោយ។ អ្នកតែងតែរីករាយជានិច្ចនៅពេលបាននៅជិតគ្នា។ គូស្នេហ៍ គ ពិតណាស់នៅក្នុងទំនាក់ទំនងរបស់អ្នក បុរសគឺជាមេដឹកនាំ ណែនាំផ្លូវ។ គាត់ជាអ្នកទទួលខុសត្រូវនិងមានអាកប្បកិរិយាបន្តិច ប៉ុន្តែដៃគូរបស់គាត់ធ្វើឱ្យមានតុល្យភាពជាមួយចរិតស្ងប់ស្ងាត់…

ជម្រុះចោល​ ៧ ចំនុចនេះបាន លុយនឹងមិនទៅណាចោលអ្នកនោះទេ
សេដ្ឋកិច្ច

ជម្រុះចោល​ ៧ ចំនុចនេះបាន លុយនឹងមិនទៅណាចោលអ្នកនោះទេ

បើនិយាយពីការរស់នៅក្នុងសម័យទំនើបក្រៅពីអ្នកត្រូវធ្វើការឱ្យបានល្អដើម្បីរកប្រាក់បានច្រើន រឿងសំខាន់មួយទៀតគឺគិតពីការចំណាយរបស់អ្នក។ អ្នកខ្លះចំណាយលុយច្រើនហួសប្រមាណទោះបីពួកគេរកចំណូលបានច្រើនតែក៏ចំណាយច្រើនដែរ។ ប៉ុន្តែមនុស្សមួយចំនួនរកចំណូលបានតិចពិតមែនប៉ុន្តែពួកគេមានវិន័យក្នុងការចំណាយដោយទុកលុយឱ្យបានច្រើន ប្រសិនបើអ្នកគិតថាអ្នកជាមនុស្សដែលចាយវាយខ្ជះខ្ជាយដោយមិនដឹងខ្លួននោះ យើងសូមធ្វើការបង្ហាញពីរឿង ៧ ចំណុចដែលអ្នកគួរចងចាំ ហើយអ្នកនឹងសន្សំប្រាក់បានច្រើន ។ 1. ការញ៉ាំអាហារនៅខាងក្រៅ ប្រសិនបើអ្នកសង្កេតដោយប្រុងប្រយ័ត្ន ការញ៉ាំអាហារនៅក្នុងហាងទំនើប មានតម្លៃថ្លៃជាងការចំអិននៅផ្ទះដល់ទៅ ១០ ដងដូច្នេះវាជាការប្រសើរប្រសិនបើអ្នកញ៉ាំអាហារនៅខាងក្រៅតែក្នុងឱកាសពិសេសជាមួយអ្នកពិសេស។ 2. ទិញឆ្នោត ចាក់ឆ្នោត ឬទិញឆ្នោត ពេលខ្លះវាសមហេតុផលក្នុងការទិញព្រោះអ្នកអាចជាអ្នកមាន។ ប៉ុន្តែការពិតគឺឱកាសនៃការឈ្នះរង្វាន់គឺមានទាបណាស់។ ការចាក់ឆ្នោតឬទិញឆ្នោតគឺខ្ជះខ្ជាយលុយ។ 3. ប្រញ៉ាំប់ទិញរបស់បញ្ចុះតម្លៃ ចំណុចសំខាន់គឺកុំប្រញាប់ប្រញាល់ទិញផលិតផលបញ្ចុះតម្លៃ ហើយត្រូវគិតអោយបានម៉ត់ចត់ថាតើនេះជាអ្វីដែលអ្នកពិតជាចង់បានរឺអត់? មនុស្សជាច្រើនប្រញាប់ប្រញាល់ទិញផលិតផលពីព្រោះពួកគេឃើញស្លាកបញ្ចុះតំលៃ ៥០% ប៉ុន្តែរបស់នោះមិនចាំបាច់សម្រាប់គេទេ។ ហើយសំខាន់បំផុតនោះការបញ្ចុះតម្លៃពិតជាមិនមែនតំលៃដែលថោកទេ។…

មនុស្សស្រីមានចិញ្ចើម ៤ ប្រភេទនេះ មានសំណាង មានទ្រព្យសម្បត្ដិពេញមួយជីវិត
ប្លែកៗ

មនុស្សស្រីមានចិញ្ចើម ៤ ប្រភេទនេះ មានសំណាង មានទ្រព្យសម្បត្ដិពេញមួយជីវិត

យោងទៅតាមវិទ្យាសាស្ត្រ មនុស្សស្រីដែលមានរាងចិញ្ចើមទាំង ៤ នេះគឺជាមនុស្សទូទៅដែលមានសំណាងច្រើនក្នុងជីវិត។ 1. ចិញ្ចើមកោង ចិញ្ចើមកោងបែបធម្មជាតិ ចាប់តាំងពីសម័យបុរាណមកចិញ្ចើមបែបនេះគឺជានិមិត្តរូបនៃចិញ្ចើមរបស់ស្ត្រីស្រស់ស្អាត។ កាណ៍នេះត្រូវបានចាត់ទុកថាជានិមិត្តរូបសម្រស់ស្រ្តីអាស៊ីសុទ្ធ។ ស្ត្រីដែលមានរោមចិញ្ចើមនេះគឺជាមនុស្សឆ្លាតវៃ និងសកម្មម្នាក់ដែលមានសមត្ថភាពក្នុងការទំនាក់ទំនង។ វាក៏មានគុណសម្បត្តិដ៏មានតម្លៃជាច្រើនដូចជាភាពទន់ភ្លន់ ស្មោះត្រង់ស្មោះត្រង់ និងការយកចិត្តទុកដាក់ចំពោះអ្នកដទៃ។ ស្ត្រីដែលមានចិញ្ចើមកោងបែបធម្មជាតិនេះច្រើនតែក្លាយជាចំណុចផ្តោតអារម្មណ៍នៃក្តីចាប់អារម្មណ៍ដែលមានភ្នែកទាក់ទាញចំពោះមនុស្សនៅជុំវិញខ្លួន។ នេះគឺជាមនុស្សដែលឈានដល់ភាពជោគជ័យដោយសមត្ថភាពផ្ទាល់ខ្លួន។ 2. ចិញ្ចើមផ្តេក ចិញ្ចើមផ្តេកបង្ហាញថាម្ចាស់ចិញ្ចើមមានភាពវាងវៃ មានចំណេះដឹងជ្រៅជ្រះ និងមានមេត្តាករុណា។ ពួកគេក៏ជាមនុស្សដែលមានចរិតរឹងរុសផងដែរ។ ទោះជាយ៉ាងណាក៏ដោយនេះគឺជាភាពទាក់ទាញដ៏ធំមួយ។ មនុស្សប្រភេទនេះអាចជឿនលឿនទៅមុខក្នុងអាជីពហើយឈានទៅរកជីវិតរុងរឿង។ 3. រោមចិញ្ចើមរាងអក្សរ V រូបរាងរោមចិញ្ចើមនេះមិនកោង និងស្តើងដូចរោមចិញ្ចើមកោងទេតែមានផ្នត់ច្បាស់នៅចំនុចកណ្តលខាងលើ។ មនុស្សប្រភេទនេះជាមនុស្សមានចរិតសប្បុរសធម៌ និងមានទំនួលខុសត្រូវខ្ពស់។ ស្ត្រីដែលមានរូបរាងបែបនេះជាធម្មតាមានទេពកោសល្យណាស់។…

ជ្រើសរើសច្រកមួយដែលគួរឱ្យខ្លាចបំផុតសម្រាប់អ្នក អាចបង្ហាញពីផ្នែកមួយនៃជីវិតអនាគត ដែលអ្នកមិនបានរំពឹងទុក
ប្លែកៗ

ជ្រើសរើសច្រកមួយដែលគួរឱ្យខ្លាចបំផុតសម្រាប់អ្នក អាចបង្ហាញពីផ្នែកមួយនៃជីវិតអនាគត ដែលអ្នកមិនបានរំពឹងទុក

ចរិតបុគ្គលិកលក្ខណៈរបស់មនុស្សគឺអាចមានការផ្លាស់ប្តូរបាន។ ប៉ុន្តែទោះបីជាបែបនេះក៏ដោយរឿងតូចមួយចំនួនអាចបង្ហាញថាអ្នកជាមនុស្សប្រភេទណា។ ជម្រើសនៃការចូលចិត្តរបស់អ្នកក៏អាចបញ្ជាក់ច្រើនអំពីបុគ្គលិកលក្ខណៈរបស់អ្នកដែរ។ បើយោងតាមគេហទំព័រ Bright Side បានបង្កើតជាជម្រើសនៃរូបភាពច្រកទ្វារចំនួន ៨ ហើយតើច្រកទ្វារដែលអ្នកខ្លាចមិនចង់ឆ្លងកាត់បំផុត។ ជម្រើសនៃការជ្រើសរើសរបស់អ្នកនឹងបង្ហាញពីបុគ្គលិកលក្ខណៈរបស់អ្នក ថាតើអ្នកជាមនុស្សប្រភេទណា។ ជ្រើសរើសកន្លែងមួយដែលអ្នកខ្លាច និងមិនចង់ចូលបំផុត។ ហើយនេះគឺជាចម្លើយ: 1. ច្រកទឹកកក ប្រសិនបើអ្នកខ្លាចចូលទៅក្នុងរូងទឹកកកវាមានន័យថាអ្នកកំពុងស្វែងរកភាពកក់ក្តៅខាងផ្លូវអារម្មណ៍។ ទោះបីជាការពិតអ្វីៗទាំងអស់នៅក្នុងជីវិតរបស់អ្នកសមនឹងអ្នក អ្នកទទួលយកអ្វីគ្រប់យ៉ាងដែលអ្នកមាន ការស្គាល់ច្បាស់ពីខ្លួនឯងថាជាអ្នកណា ហើយអ្នកមិនមានការភ័យបារម្ភអំពីអ្វីដែលអ្នកបានធ្វើខុស ប៉ុន្តែអ្នកនៅតែខ្លាចភាពឯកោ ការខកចិត្ត និងទុក្ខព្រួយ។ របស់មានតម្លៃអ្នកកំពុងស្វែងរកនៅក្នុងល្អាងទឹកកកនេះគឺជាសេចក្តីស្រឡាញ់។ ប្រហែលជាអ្នកគិតថាអ្នកមិនត្រូវការទំនាក់ទំនងដើម្បីមានអារម្មណ៍រីករាយនោះទេ ប៉ុន្តែអ្នកនឹងដឹងថាទំហំនៃការនឹករលឹកចំពោះនរណាម្នាក់ដែលសំខាន់ចំពោះអ្នក។ ប្រសិនបើអ្នកមានទំនាក់ទំនងស្នេហាល្អមួយ តែបន្ទាប់មកអ្នកក៏ស្វែងរកស្នេហាប្រភេទមួយផ្សេងទៀត។ ប្រហែលជាដល់ពេលដែលអ្នកត្រូវទៅលំហែកាយនៅកន្លែងណាមួយ ហើយជួបមិត្តភាពថ្មីរបស់អ្នក។ 2.ផ្លូវរូងភ្នំ ប្រសិនបើអ្នកភ័យខ្លាចចំពោះផ្លូវរូងភ្នំមានន័យថាអ្នកត្រូវចាប់ផ្តើមមានអាម្មណ៍ល្អចំពោះដំណើរកំសាន្ត។…

របស់ ៨ យ៉ាងដែលអ្នកមិនគួរឱ្យនរណាម្នាក់ខ្ចីឡើយ សូម្បីតែមិត្តភ័ក្តិ ឬមនុស្សជាទីស្រឡាញ់បំផុតក៏ដោយ!
សេដ្ឋកិច្ច

របស់ ៨ យ៉ាងដែលអ្នកមិនគួរឱ្យនរណាម្នាក់ខ្ចីឡើយ សូម្បីតែមិត្តភ័ក្តិ ឬមនុស្សជាទីស្រឡាញ់បំផុតក៏ដោយ!

យើងទាំងអស់គ្នាប្រាកដជាបានដឹងថាមនុស្សម្នាក់ៗមិនត្រូវខ្ចីក្រាស់សិតសក់ ឬច្រាស់ដុះធ្មេញរបស់មនុស្សម្នាក់ទៀតឡើយ។ ទោះយ៉ាងណាក៏ដោយមានរបស់របរផ្ទាល់ខ្លួនជាច្រើនទៀតដែលយើងប្រហែលជាបានចែករំលែកជាមួយអ្នកដទៃម្តងម្កាលប៉ុន្តែវាមិនគួរចែករំលែកទាល់តែសោះ។ យោងតាប្រភពព័ត៌មានរបស់គេហទំព័រ Bright Side បានបង្ហាញជូនប្រិយមិត្តនូវបញ្ជីនៃរបស់របរចំនួនដែលមិនត្រូវឱ្យនរណាម្នាក់ខ្ចីប្រើឡើយ។ លើសពីនេះទៀតយើងនឹងប្រាប់អ្នកពីរបៀបរក្សាឱ្យរបស់ទាំងនោះស្អាតនិងស្ថិតក្នុងស្ថានភាពល្អ! 8. ក្រែមលាបបបូរមាត់ ក្រែមបបូរមាត់អ្នកមិនគួរឱ្យអ្នកម្នាក់ខ្ចីលាបឡើយដោយសារតែវាអាចចម្លងមេរោគសើរស្បែកបានយ៉ាងងាយស្រួលតាមរយៈការចែករំលែកក្រែមបបូរមាត់ឱ្យអ្នកផ្សេងទៀតលាបដែរ។ ទោះបីជាអ្នកដែលរងផលប៉ះពាល់មិនមានកន្ទួលក្រហមក៏ដោយ វីរុសនៅតែអាចតោងជាប់នៅលើបបូរមាត់។ នៅពេលនេះមិនទាន់មានការព្យាបាលដែលមានប្រសិទ្ធភាព ១០០ ភាគរយចំពោះការរលាកពងបែកទេ។ រឿងដែលល្អបំផុតនោះ សូមកុំប្រើក្រែមលាបបបូរមាត់របស់អ្នកដទៃ និងមិនត្រូវឱ្យអ្នកដទៃខ្ចីប្រើឡើយ។ 7. កាស មនុស្សម្នាក់ៗមានពពួកបាក់តេរី និងផ្សិតដែលមាននៅក្នុងត្រចៀករបស់ពួកគេ។ រាល់ពេលដែលយើងសំរេចចិត្តចែកកាសស្តាប់ត្រចៀកជាមួយមិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ យើងអាចនឹងចម្លងមេរោគទៅកាន់អ្នកដទៃ ឬអ្នកដទៃអាចនឹងចម្លងមេរោគមកយើងវិញ។ ជាលទ្ធផលនេះអាចបង្កឱ្យមានការឆ្លងមេរោគក្នុងត្រចៀក។ 6. ដង្គាបគាបសក់ ដូចគ្នានឹងរបស់របរខាងលើដែរ ដង្គាបគាបសក់អ្នកមិនគួរឱ្យអ្នកដទៃខ្ចីប្រើនោះទេ…

ស្ពានទឹកដ៏អស្ចារ្យទាំង ១០ ដែលជាការងារវិស្វកម្មល្អបំផុតនៅអឺរ៉ុប ដែលលោកអ្នកមិនដែលធ្លាប់បានដឹង!
សេដ្ឋកិច្ច

ស្ពានទឹកដ៏អស្ចារ្យទាំង ១០ ដែលជាការងារវិស្វកម្មល្អបំផុតនៅអឺរ៉ុប ដែលលោកអ្នកមិនដែលធ្លាប់បានដឹង!

អ្នកធ្លាប់តែឃើញស្ពានអាកាសសម្រាប់ឡាន ម៉ូតូបើកតែប៉ុណ្ណោះ ចុះបើស្ពានអាកាសសម្រាប់កប៉ាល ឬទូកឆ្លងកាត់វិញ តើវាអស្ចារ្យប៉ុណ្ណា?  ទាំងនេះគឺជាឧទាហរណ៍មួយនៃសមិទ្ធិផលវិស្វកម្មដែលបង្កើតដោយមនុស្ស។ មានស្ពានរាប់សិបនៅអឺរ៉ុប និងកន្លែងជាច្រើនទៀតនៅលើពិភពលោក ប៉ុន្តែអ្វីដែល ​Knongsrok នាំមកជូនប្រិយមិត្តនៅថ្ងៃនេះគឺស្ពានអាកាសទាំង ១០ ដែលត្រូវបានគេចាត់ទុកថាជាការងារវិស្វកម្មល្អបំផុតនៅអឺរ៉ុប។ ដែលកន្លែងនីមួយៗពិតជាស្រស់ស្អាតនិងគួរឱ្យចាប់អារម្មណ៍បំផុត។ 1. ស្ពានអាកាសទឹក Aqueduct Langdeel ប្រទេសហូឡង់ ស្ពាននេះត្រូវបានសាងសង់នៅជិត Leeuwarden ឆ្លងកាត់ពីលើផ្លូវហាយវេ N31 ស្ពានទឹកនេះត្រូវបានសាងសង់នៅចន្លោះឆ្នាំ ២០០៤ និង ២០០៧ ដែលមានជម្រៅ ២,៧៨ ម៉ែត្រ (៩ ហ្វីត)…

គំនិតជោគជ័យទាំង ១០ សម្រាប់មនុស្សវ័យ ២០ ឆ្នាំគួរអនុវត្តន៍តាម
អប់រំ

គំនិតជោគជ័យទាំង ១០ សម្រាប់មនុស្សវ័យ ២០ ឆ្នាំគួរអនុវត្តន៍តាម

ក្នុងវ័យ ២០ ឆ្នាំដំបូងតើអ្នកមានគោលដៅក្នុងជីវិតរឺអ្វីដែលអ្នកចង់ធ្វើទេ? Knongsrok សូមធ្វើការបង្ហាញជូនប្រិយមិត្តនូវគំនិតជោគជ័យ ១០ យ៉ាងអាចជំរុញឱ្យអ្នកបានសម្រេចនៅអាយុ ២០ ឆ្នាំ ហើយត្រូវបានគេចាត់ទុកថាជារឿងល្អមុនពេលឈានជើងចូលដល់អាយុ ៣០ ឆ្នាំ !!! ១. បញ្ចប់ការសិក្សា ការអប់រំនៅតែសំខាន់ជានិច្ចសម្រាប់អ្នក។ ប្រសិនបើថ្ងៃនេះអ្នកមានសញ្ញាប័ត្រ មានការអប់រំដែលអាចត្រូវបានប្រើសម្រាប់អាជីពនោះមានន័យថាអ្នកមានមធ្យោបាយរកស៊ីចិញ្ចឹមជីវិត។ ១៩% នៃមហាសេដ្ឋីបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ។ ២. មានការងារធ្វើ អ្នកចាប់ផ្តើមដាក់ពាក្យសុំសំភាសន៍ការងារហើយឥឡូវនេះអ្នកអាចជាបុគ្គលិកនៅកន្លែងណាមួយ។ ទោះបីជាការងារនេះធ្វើឱ្យអ្នកសន្សំប្រាក់បានតិចតួចក៏ដោយ ឬមានប្រាក់ចំណូលទាបតែអ្នកអាចរស់នៅរាល់ថ្ងៃដោយមិនរំខានដល់នរណាម្នាក់ឡើយ។ ៣. ទទួលខុសត្រូវចំពោះថ្លៃចំណាយប្រចាំថ្ងៃ ថ្លៃរចំណាយលើទូរស័ព្ទ អ៊ិនធឺណែត ទឹកនិងអគ្គិសនីពីអតីតកាលដែលបង់ដោយឪពុកម្តាយរបស់អ្នក ប៉ុន្តែឥឡូវនេះអ្នកអាចទទួលខុសត្រូវចំពោះគ្រួសាររបស់អ្នក។ ៤.…

អាងហែលទឹកប្លែកៗលើអាកាសទាំង ២២  ដែលគួរឱ្យចាប់អារម្មណ៍បំផុតពីជុំវិញពិភពលោក!
ប្លែកៗ

អាងហែលទឹកប្លែកៗលើអាកាសទាំង ២២ ដែលគួរឱ្យចាប់អារម្មណ៍បំផុតពីជុំវិញពិភពលោក!

យើងបានជ្រើសរើសអាងហែលទឹកដ៏ប្រណីតៗបំផុតនិងគួរអោយចាប់អារម្មណ៍បំផុតពីជុំវិញពិភពលោក ដែលក្រុងការងារសម្ព័ន្ធ Knongsrok បានធ្វើការស្រាវជ្រាវពីគេហទំព័របរទេស។ គ្រាន់តែអ្នកសាកស្រមៃថាតើវាផាសុខភាព និងមានអារម្មណ៍ល្អយ៉ាងណាបើសិនជាអាចអណ្តែតខ្លួនហែលទឹកលេងនៅលើអាងនេះហើយសម្លឹងមើលព្រះអាទិត្យរះឬលិចពេញមួយជីវិត។ តោះ! អូសចុះក្រោមទស្សនាអាចហែលទឹកដ៏អស្ចារ្យទាំងនេះ​ ៖ 21. សណ្ឋាគារ Caesar Augustus អ៊ីតាលី © caesar-augustus.com 20. សណ្ឋាគារ Alila Villas Uluwatu កោះបាលី © alilahotels.com 19. សណ្ឋាគារ Marina Bay Sands សិង្ហបុរី © marinabaysands.com…

រឿង ៧ យ៉ាងដែលអាចបណ្តាលឱ្យឈឺឆ្អឹងខ្នងរ៉ាំរ៉ៃ និងវិធីដើម្បីជៀសវាង
សុខភាព

រឿង ៧ យ៉ាងដែលអាចបណ្តាលឱ្យឈឺឆ្អឹងខ្នងរ៉ាំរ៉ៃ និងវិធីដើម្បីជៀសវាង

ប្រជាជនអាមេរិកាំងពាក់កណ្តាលដែលធ្វើការមានភាពស៊ាំជាមួយនឹងអារម្មណ៍ឈឺចាប់ឆ្អឹងខ្នង។ ហើយទោះបីជាមនុស្សជាច្រើនជ្រើសរើសយកថ្នាំដើម្បីបន្ថយការឈឺចាប់ក៏ដោយវាក៏មិនមែនជាវិធីដែលមានប្រសិទ្ធភាពបំផុតក្នុងការដោះស្រាយវាទេ។ តាមពិតការផ្លាស់ប្តូររឿងមួយចំនួនដែលយើងធ្វើរាល់ថ្ងៃអាចជួយយើងកាត់បន្ថយបញ្ហានេះបាន។ ថ្ងៃនេះ Knongsrok សូមលើកយកទម្លាប់ប្រចាំថ្ងៃដែលអាចធ្វើអោយឆ្អឹងខ្នងដែលអ្នកឈឺប្រចាំថ្ងៃឱ្យវិលទៅរកសភាពដើមវិញបាន។ 1. អ្នកស្លៀកសំពត់តឹង និងស្បែកជើងកែងខ្ពស់ សំពត់តឹងអាចរឹតត្បិតចលនានៅលើត្រគាករបស់អ្នកដែលបណ្តាលឱ្យមានភាពតានតឹងនៅលើឆ្អឹងខ្នងរបស់អ្នក។ ដូចគ្នានេះដែរកើតឡើងនៅពេលអ្នកពាក់ស្បែកជើងកែងខ្ពស់៖ ស្បែកជើងទាំងនេះធ្វើឱ្យអ្នកនៅកម្ពស់ខុសពីធម្មជាតិដែលជាហេតុធ្វើឱ្យសាច់ដុំនៅផ្នែកខាងក្រោមខ្នងរបស់អ្នកផ្លាស់ប្តូរ។ ដើម្បីកាត់បន្ថយការឈឹឆ្អឹងខ្នងរបស់អ្នកសូមជ្រើសរើសសំពត់ដែលអាចធ្វើឱ្យជើងរបស់អ្នកធ្វើចលនាដោយសេរី ហើយជ្រើសរើសស្បែកជើងកែងដែលមានកម្ពស់ទាបជាង ២ អ៊ីញ។ 2. អ្នកឧស្សាហ៍ញ៉ាំភេជ្ជៈមានជាតិស្ករ ការញ៉ាំភេសជ្ជៈដែលមានជាតិស្ករមិនមែនជាវិធីល្អបំផុតដើម្បីរក្សាថាមពលរបស់អ្នកទេ ហើយបន្ថែមលើហានិភ័យសុខភាពផ្សេងទៀតពួកវាអាចធ្វើឱ្យឈឺខ្នងរបស់អ្នកកាន់តែអាក្រក់ថែមទៀតផង។ ទំលាប់នៃការញ៉ាំភេជ្ជៈមានជាតិស្ករអាចបណ្តាលអោយមានគ្រួសក្នុងតំរងនោម ដែលអាចបណ្តាលអោយឈឺចាប់យ៉ាងខ្លាំងនៅត្រង់ខ្នងរបស់អ្នក។ ការផឹកភេសជ្ជៈដែលមានជាតិកាបូនក៏នាំឱ្យមានឧស្ម័នដែលជាប់នៅក្នុងប្រព័ន្ធរំលាយអាហាររបស់អ្នក និងដាក់សម្ពាធលើឆ្អឹងខ្នងរបស់អ្នក។ ប្រសិនបើខ្នងរបស់អ្នកឈឺបន្ទាប់ពីញ៉ាំភេជ្ជៈខាងលើនេះវាដល់ពេលដែលអ្នកត្រូវចាប់ផ្តើមឈប់ញ៉ាំភេជ្ជៈដែលមានជាតិស្ករ មកញ៉ាំទឹកវិញហើយ។ 3. អ្នកមានភាពស្រេ្តសខ្លាំង នៅពេលដែលរាងកាយរបស់អ្នកបញ្ចេញអរម៉ូនស្ត្រេសវាបណ្តាលឱ្យសាច់ដុំរបស់អ្នករឹតបន្តឹងតាមសភាវគតិ។ ភាពតានតឹងនៅក្នុងសាច់ដុំរបស់អ្នកនាំឱ្យមានអារម្មណ៍ឈឺចាប់នៅលើក ស្មា និងខ្នងរបស់អ្នក។…

មនុស្សស្រីឆ្លាតនឹងមិនធ្វើសកម្មភាពទាំងនេះដាច់ខាត សូម្បីតែហើបមាត់និយាយក៏ដោយ!
សេដ្ឋកិច្ច

មនុស្សស្រីឆ្លាតនឹងមិនធ្វើសកម្មភាពទាំងនេះដាច់ខាត សូម្បីតែហើបមាត់និយាយក៏ដោយ!

ទាំងនេះគឺជារឿងតូចតាចមួយចំនួនដែលស្ត្រីឆ្លាតនឹងមិននិយាយរឿងទាំងនេះចេញពីមាត់របស់នាងនោះទេ ព្រោះនាងដឹងពីលទ្ធផលគ្រោះថ្នាក់មុនបាត់ទៅហើយ។ ១. ពាក្យសម្តីដែលស្ត្រីឆ្លាតមិនគួរនិយាយ – អួតពីខ្លួនឯងខ្លាំងពេក មានមនុស្សតិចតួចណាស់ដែលអបអរសាទរអ្នកដោយស្មោះត្រង់ក្នុងខណៈអ្នកដែលច្រណែននៅពីក្រោយខ្នងរបស់អ្នករាល់ពេលដែលអ្នកនិយាយច្រើនពេកអំពីសមិទ្ធិផលរបស់អ្នកមានច្រើន។ គ្មាននរណាម្នាក់សុខស្រួលពេលឃើញអ្នកដ៏ទៃទទួលបានជោគជ័យ និងទទួលបានការគោរពច្រើនជាងខ្លួនឯងនោះទេ ជាពិសេសនៅកន្លែងធ្វើការ។ អ្នកមិនត្រូវនិយាយទេ ការធ្លាក់ចូលក្នុងទម្លាប់នៃការអួតគឺងាយស្រួលណាស់សម្រាប់មនុស្សក្រអឺតក្រទម ហើយអាចនឹងមិនដឹងពីរបៀបបន្ទាបខ្លួន។ សូមអំនួតអួតក្តែងៗប្រាប់គេ មនុស្សដែលពូកែពិតនឹងធ្វើឱ្យអ្នកដទៃដឹងថាខ្លួនពូកែដោយទង្វើពិត ហើយឱ្យអ្នកដទៃទទួលស្គាល់ដោយខ្លួន។ – ផ្តល់ដំបូន្មានលើជីវិតឯកជនរបស់អ្នកដទៃ ទំលាប់ងាយៗរបស់មនុស្សនៅកន្លែងធ្វើការគឺការនិយាយដើមពីមិត្តរួមការងារ ឬសូម្បីតែថៅកែ។ មនុស្សមួយចំនួនឃើញមិត្តរួមការងាររបស់នាងទើបតែលែងលះ ក៏តាំងនិយាយដើមពីនេះពីនោះប្រហែលជាចំណងស្នេហាខ្លីពេក ប្រហែលជាមានកូនមុនរៀបការនិងបែកបាក់គ្នាយ៉ាងឆាប់រហ័ស។ កុំធ្វើឱ្យខ្លួនរបស់អ្នកគិតថាអ្នកមានសិទ្ធិវិនិច្ឆ័យ និងការរិះគន់ជីវិតឯកជនរបស់អ្នកដទៃ។ មនុស្សខ្លះអាយុ ៧០ ឆ្នាំនៅមិនទាន់ត្រូវបានគេហៅថាល្អនៅឡើយទេ ត្រូវគិតថាគ្មានអ្នកណាម្នាក់ល្អគ្រប់១០នោះទេ ។ – ចែករំលែកច្រើនពេកអំពីជីវិតឯកជន…

កុំឆ្ងល់ខ្លួនឯង វាជារឿងល្អទេ ១០ យ៉ាងនឹងកើតឡើងនៅពេលដែលបាននៅក្បែមនុស្ស ដែលអ្នកស្រឡាញ់
ស្នេហាយុវវ័យ

កុំឆ្ងល់ខ្លួនឯង វាជារឿងល្អទេ ១០ យ៉ាងនឹងកើតឡើងនៅពេលដែលបាននៅក្បែមនុស្ស ដែលអ្នកស្រឡាញ់

មានស្នេហាក៏ជាកំលាំងចិត្តមួយសម្រាប់មនុស្សគ្រប់គ្នាផងដែរ។ អ្នកវិទ្យាសាស្ដ្របានសិក្សាពីមូលហេតុដែលធ្វើឱ្យឥរិយាបថរបស់យើងផ្លាស់ប្តូរយ៉ាងខ្លាំងនៅពេលដែលយើងមានស្នេហា។ ទំនាក់ទំនងនេះហើយទើបធ្វើឱ្យពួកគេផ្លាស់ប្ដូរកាយវិការរបស់ពួកគេទាំងពីដែលជាឥទ្ធពលពីអារម្មណ៏។  ប៉ុន្តែតើអារម្មណ៍នេះពិតជាធ្វើឱ្យអ្នកស្រវឹងដូចជាផឹកស្រាហើយអាចជាការព្យាបាលសម្រាប់ការឈឺចាប់បេះដូងបានដែរឬទេ? ចម្លើយទាំងអស់ស្ថិតនៅក្នុងអត្ថបទខាងក្រោមនេះ សូមអានដោយរីករាយ៖ ១. មនុស្សដែលមានស្នេហាគឺដូចមនុស្សស្រវឹងអញ្ចឹងដែរ បន្ទាប់ពីបានផឹកស្រាពីរបីកែវហើយវានឹងងាយស្រួលក្នុងការជជែកគ្នាសូម្បីតែមនុស្សដែលយើងមិនធ្លាប់ស្គាល់ក៏ដោយយើងកាន់តែហានហើយការភ័យខ្លាចនិងការថប់បារម្ភនឹងរលាយបាត់។ អុកស៊ីតូស៊ីនដែលជាអ័រម៉ូន “ស្នេហា” មានឥទ្ធិពលលើរាងកាយតាមរបៀបដូចគ្នាទៅនឹងគ្រឿងស្រវឹងដែរ។ តើអ្នកធ្លាប់កត់សម្គាល់ថាមនុស្សស្រវឹងចង់ឱបមនុស្សគ្រប់គ្នានៅជុំវិញពួកគេទេ? នេះដោយសារតែពួកគេមានថាចង់មានមនុស្សនៅក្បែរខ្លួនរបស់ពួកគេ។ ២. នាក់មានស្នេហាភាគច្រើនឡើងគីឡូឬស្រកគីឡូ គូស្នេហ៍ភាគច្រើនឡើងទម្ងន់នៅពេលចាប់ផ្តើមទំនាក់ទំនងស្នេហាដំបូង។ ប្រហែលជាវាដោយសារតែយើងកំពុងព្យាយាមយកឈ្នះលើថាមពលដែលរាងកាយយើងប្រើប្រាស់ ឬប្រហែលជាដោយសារតែយើងទៅផឹកកាហ្វេនិងទៅញ៉ាំអីជាញឹកញ៉ាប់។ ម្យ៉ាងវិញទៀតអ្នកវិទ្យាសាស្រ្តបានរកឃើញថាគូស្នេហ៍ដែលឡើងទម្ងន់ដូចគ្នានោះពួកគេពេញចិត្តវាដូចគ្នាហើយទំនាក់ទំនងរបស់ពួកគេកាន់តែប្រសើរឡើង។ ហើយពួកគេមិនមានសម្ពាធឬភ័យខ្លាចថាគ្មានអ្នកយកដោយសារតែរូបរាងអាក្រក់នោះទេ។ ទោះជាយ៉ាងណាក៏ដោយមិនមែនគ្រប់គ្នាដែលមានស្នេហាសុទ្ធតែឡើងទម្ងន់នោះទេ។ ដោយសារតែមនុស្សមួយចំនួនស្រឡាញ់គ្នាតែមិនចូលចិត្តទៅញ៉ាំអាហារនៅពេលពួកគេចជួបគ្នា។ ៣. សំឡេងរបស់ពួកគេផ្លាស់ប្ដូរ អ្នកវិទ្យាសាស្ត្រអាមេរិចបានធ្វើការសិក្សារឿងដែលមិនធម្មតាមួយ។ ពួកគេបានសួរមនុស្សដែលទើបតែចាប់ផ្តើមទំនាក់ទំនងស្នេហាដើម្បីធ្វើការហៅទូរស័ព្ទច្រើនដង។ អ្នកចូលរួមផ្សេងទៀតបានស្តាប់សម្លេងរបស់ពួកគេហើយអាចប្រាប់បានយ៉ាងងាយស្រួលថាពួកគេកំពុងនិយាយជាមួយមិត្តភក្តិឬមនុស្សដែលពួកគេណាត់ជួប។ ក្នុងអំឡុងពេលសន្ទនាជាមួយមិត្តប្រុសនិងមិត្តស្រីរបស់ពួកគេ សម្លេងរបស់នារីបានថយចុះហើយសម្លេងរបស់បុរសបានឡើងខ្ពស់។ អ្នកវិទ្យាសាស្ត្រគិតថានេះគឺដោយសារដៃគូចង់ធ្វើអ្វីដែលដូចគ្នា។ ៤. ស្ថិតក្នុងទំនាក់ទំនងស្នេហាគឺដូចជាការគិតមមៃឬការញៀន។…

ប្រយ័ត្នទៅ! ឪពុកម្តាយលេងទូរស័ព្ទច្រើនពេក តិចកូនៗខូចមិនដឹងខ្លួន!
សង្គម

ប្រយ័ត្នទៅ! ឪពុកម្តាយលេងទូរស័ព្ទច្រើនពេក តិចកូនៗខូចមិនដឹងខ្លួន!

  ហេតុអ្វីបានជាឪពុកម្តាយគួរចំណាយពេលតិចទៅស្មាតហ្វូនរបស់ពួកគេ? វាជារឿងធ្ងន់ធ្ងរណាស់ដែលអ្នករវល់តែចំនាយពេលទៅលើទូរស័ព្ទច្រើនពេកជារៀងរាល់ថ្ងៃ។ អ្នកចិត្តសាស្រ្តថែមទាំងនិយាយទៀតថាឥឡូវនេះគ្រួសារចំណាយពេលទុកអោយកូននៅម្នាក់ឯង។ នេះមានន័យថាឪពុកម្តាយរវល់តែលះបង់ពេលវេលាដ៏មានតម្លៃជាមួយកូន ៗ របស់ពួកគេសម្រាប់ជាប្រយោជន៍នៃការទំនាក់ទំនងតាមអ៊ីនធឺណិត។ ហើយនៅទីបញ្ចប់កូនៗត្រូវទទួលរងនូវផលប៉ះពាល់ដោយសារតែការរស់នៅបែបនេះ។ យោងតាមគេហទំព័រ Brightside យល់ថាយើងមិនអាចបញ្ឈប់ការប្រើប្រាស់នូវស្មាតហ្វូននោះទេ ប៉ុន្តែចង់រំលឹកអ្នកអំពីផលវិបាកធ្ងន់ធ្ងរដែលការប្រើហួសកម្រិតរបស់ពួកគេអាចបណ្តាលឱ្យកុមារនិងការអភិវឌ្ឍរបស់ពួកគេធ្លាក់ចុះ។ 1. កុមារអាចមានបញ្ហាជាមួយនឹងការអភិវឌ្ឍសង្គម កង្វះការយកចិត្តទុកដាក់ពីឪពុកម្តាយមិនត្រឹមតែធ្វើឱ្យកុមារខ្វះគំនិតផ្តួចផ្តើមនិងធ្វើឱ្យអារម្មណ៍មិនល្អប៉ុណ្ណោះទេប៉ុន្តែវាអាចបំផ្លាញការអភិវឌ្ឍខួរក្បាលរបស់ពួកគេ។ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ាបានរកឃើញកង្វះការយកចិត្តពីឪពុកម្តាយអាចជះឥទ្ធិពលអវិជ្ជមានដល់ការលូតលាស់របស់កុមារនិងជាមូលហេតុនៃការកើតជំងឺរំជួលចិត្ត។ សូម្បីតែរឿងតូចតាចដូចជាការផ្ញើសារអាចមានឥទ្ធិពលអវិជ្ជមានក្នុងរយៈពេលវែង។ កុមារត្រូវការបរិយាកាសមានស្ថេរភាពនិងអាចព្យាករណ៍បានដើម្បីធានាការអភិវឌ្ឍខួរក្បាលរបស់ពួកគេ។ ហើយកង្វះការថែទាំម្តាយអាចបង្កើនហានិភ័យនៃការរំខាននៃការអភិវឌ្ឍបែបនេះហើយបណ្តាលឱ្យមានបញ្ហាផ្លូវចិត្តដូចជាការធ្លាក់ទឹកចិត្តអាកប្បកិរិយាប្រថុយប្រថានជាដើម។ 2. កូនៗងាយនិងកើតជំងឺឆេវឆាយរឺមានអាកប្បកិយាមិនសមរម្យ អ្នកចិត្តសាស្រ្តនិយាយថាឪពុកម្តាយគួរតែកំណត់ព្រំដែនលើការប្រើប្រាស់ស្មាតហ្វូនមិនត្រឹមតែសម្រាប់កូន ៗ ប៉ុណ្ណោះទេប៉ុន្តែសម្រាប់ខ្លួនគេផងដែរ។ ស្របតាមការរាយការណ៍ថាក្មេងៗមានអារម្មណ៍“ ក្រៀមក្រំខឹងឆេវឆាវនិងឯកោ” នៅពេលឪពុកម្តាយលេងទូរស័ព្ចច្រើនជាជាងនៅជាមួយពួកគេ។ ក្មេងខ្លះអាចចាប់ផ្តើមសម្ដែងហើយបង្ហាញអារម្មណ៍មិនចូលចិត្តដោយការបំផ្លាញឬធ្វើឱ្យខូចទូរស័ព្ទឪពុកម្តាយរបស់ពួកគេដើម្បីទទួលបានការចាប់អារម្មណ៍។ កង្វះការយកចិត្តទុកដាក់ធ្វើឱ្យកុមារមានអារម្មណ៍ថាពួកគេជាកូនមិនគួរឱ្យចាប់អារម្មណ៍ឬមិនគួរឱ្យស្រឡាញ់ឡើយ។ ហើយពួកគេនិងសម្តែងនូវការមិនគោរពខ្លួនឯងនិងបង្កឱ្យមានបញ្ហាទៅដល់អ្នកដទៃ។ ហេតុផលទាំងនេះធ្វើអោយការអប់រំកូនធ្លាក់ចុះ នឹងធ្វើអោយផ្លូវចិត្ករបស់ពួកគេកាន់តែតានតឹងបន្ថែមទៀត។…

៧ យ៉ាងសំខាន់ៗ ដែលអ្នកគួរតែពិភាគ្សាគ្នាជាមួយដៃគូ មុននឹងចាប់ផ្តើមកសាងគ្រួសារ
សេដ្ឋកិច្ច

៧ យ៉ាងសំខាន់ៗ ដែលអ្នកគួរតែពិភាគ្សាគ្នាជាមួយដៃគូ មុននឹងចាប់ផ្តើមកសាងគ្រួសារ

ដំណើរឆ្ពោះទៅមុខជាមួយដៃគូរដែលអ្នកស្រលាញ់គឺជារឿងដែលមានសុភមង្គលបំផុត តែវាក៏ជាជំហ៊ានដ៏ធំធេងនិងវែងឆ្ងាយដែលអ្នកនិងដៃគួរត្រូវតែរៀបចំនិងរិតចំនងសុផមង្កលមួយនេះអោយយូរអង្វែង។ មានគោលគំនិតសំខាន់ៗមួយចំនួនដែលអ្នកនិងគូស្នេហ៍ត្រូវយកមកពិចារណាប្រសិនបើអ្នកចង់ធ្វើឱ្យជីវិតគូរបស់អ្នកជួបតែសេចក្តីសុខសុភមង្គល។ Bright side ជឿរលើទំនាក់ទំនងស្នេហាហើយយើងចង់ធ្វើឱ្យប្រាកដថាការរស់នៅជាមួយគ្នាជាគូនឹងក្លាយជាបទពិសោធន៍ដ៏ល្អសម្រាប់អ្នក។ នេះគឺជាប្រធានបទមួយចំនួនដែលអ្នកគួរពិភាក្សាជាមួយចំណុចសំខាន់ៗមុនពេលអ្នកចង់ចាប់ផ្តើមកសាងសុភមង្គលជាមួយដៃគូរអ្នក។ 1. ក្តីសង្ឃឹមរឺការប្រាថ្នាទៅថ្ងៃអនាគត នៅពេលដែលអ្នកចង់ចាប់ផ្តើមកសាងសុភមង្គលជាមួយនរណាម្នាក់ អ្នកគប្បីជជែករឿងរឹក្តីសុបិននៅថ្ងៃខាងមុខថាអ្នកចង់បានអី ហើយតើគំនិតដៃគូររបស់អ្នកអាចដូចទៅនឹងអ្វីដែលអ្នកចង់បានដែលរឺទេ?​ បើទាំងសងខាងមានគំនិតដូចគ្នានោះជីវិតគូរអ្នកនិងជួបតែសេចក្តីសុខ។ ឧទាហរណ៍ដូចជារឿងរៀបការរឺមានកូនជាមួយគ្នាអ្នកគប្បីដាក់កំណត់គោលបំណងអោយជាក់លាក់លាក់បំផុត។ 2.កញ្ចប់ថវិកា ហិរញ្ញវត្ថុជារឿងសំខាន់ណាស់នៅពេលដែលអ្នកចង់មានគ្រួសារផ្ទាល់ខ្លួន។ វាហាក់បីដូចជារឿងតូចតាចក្តីបើនិយាយពីលុយអ្នកត្រូវតែនិយាយគ្នាអោយានច្បាស់លាស់ទៅលើការទុកដាក់ដើម្បីបញ្ជាស់ការបាត់បង់ចំនូលរឺចាយវាយខ្ជះខ្ជាយ។ នេះជារឿងមួយអាខបណ្តាលអោយដៃគូរមានការអាក់អន់និងបាក់ទឹកចិត្តទៅលើដៃគូម្ខាងទៀត។ ចាំបាច់ត្រូវដឹងថាតើអ្នកណាជាអ្នកសន្សំ និងចំណាយរួមគ្នាដូចជាគ្រឿងទេស និងរបស់របរប្រើប្រាស់ក្នុងផ្ទះជាដើម។ 3. ទំនួលខុសត្រូវក្នុងគ្រួសារ អ្នកគប្បីដឹង និងនិយាយគ្នា​ ជាធម្មតាការស់នៅជុំគ្នារវាងប្តីប្រពន្ធតែងតែមានការចូលរួមមិនថាការងារធ្ងន់ស្រាលយ៉ាងណាក្តី តែចំនុចនេះទោះបីបែបនេះក្តី អ្នកត្រូវចែកឱ្យដាច់ថាអ្នកណាត្រូវធ្វើអី ព្រោះពេលខ្លះអ្នកទាំងពីរក៏មានការហត់នឿយរៀងៗខ្លួន។ ការចែកការងារផ្ទះគ្នាធ្វើជារឿងល្អបំផុត កុំប្រចាំគ្នានាំតែប្រកាន់ការងាររបស់ប្រពន្ធ រឺប្តី។…

ជ្រើសរើសកាតមួយ ដើម្បីត្រាយផ្លូវធ្វើឱ្យជីវិតប្រចាំថ្ងៃរបស់អ្នក កាន់តែស្រស់បំព្រងជារៀងរាល់ថ្ងៃ
ប្លែកៗ

ជ្រើសរើសកាតមួយ ដើម្បីត្រាយផ្លូវធ្វើឱ្យជីវិតប្រចាំថ្ងៃរបស់អ្នក កាន់តែស្រស់បំព្រងជារៀងរាល់ថ្ងៃ

ជ្រើសយកកាតមួយដែលអ្នកពេញចិត្តជាងគេ ដើម្បីដឹងថា តើអ្នកគួរធ្វើអ្វីខ្លះ ផ្លាស់ប្ដូរអ្វីខ្លះ ដើម្បីឱ្យថ្ងៃថ្មីរបស់អ្នកកាន់តែស្រស់ស្អាត និងល្អប្រសើរជារៀងរាល់ថ្ងៃ? ១. សន្លឹកកាតទី 1 (ស្រឡាញ់ដោយគ្មានលក្ខខណ្ឌ) ប្រសិនបើជ​ម្រើសរបស់អ្នកគឺជាកាតទី ២ នោះសារសំរាប់អ្នកគឺ ៖ មេរៀនចុងក្រោយដែលយើងទាំងអស់គ្នាត្រូវរៀនគឺ សេចក្តីស្រឡាញ់ដោយគ្មានលក្ខខណ្ឌ មិនត្រឹមតែស្រលាញ់អ្នកដទៃប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ខ្លួនឯងផងដែរ។ នៅក្នុងជីវិតរបស់អ្នកនឹងមានឧបសគ្គ និងការសង្ស័យជាច្រើន ប៉ុន្តែដោយក្តីស្រឡាញ់ និងការលះបង់ដោយស្មោះត្រង់ អ្វីៗនឹងត្រូវបានដោះស្រាយហើយកាន់តែប្រសើរឡើង។ ស្នេហាគឺជាមានឥទ្ធិពលបំផុត ប៉ុន្តែក៏មានភាពរសើបបំផុតដែរ។ វាជាកូនសោសម្រាប់ទ្វារស្ថានសួគ៌។ ស្នេហាឈ្នះអ្វីៗគ្រប់យ៉ាង មិនថាឧបសគ្គ ឬជំងឺនោះឡើយ។ យើងទាំងអស់គ្នាត្រូវការសេចក្តីស្រឡាញ់ ជាមួយវាយើងនឹងជម្នះបន្ទុកទាំងអស់ហើយរកផ្លូវរបស់យើង។ ជំហានដំបូងក្នុងការអភិវឌ្ឍសេចក្តីស្រឡាញ់ដោយគ្មានលក្ខខណ្ឌ…

អ្វីដែលអ្នកបានឃើញមុនគេបង្អស់ នឹងបង្ហាញពីធាតុពិតរបស់អ្នកថាមនុស្សប្រភេទណា
ប្លែកៗ

អ្វីដែលអ្នកបានឃើញមុនគេបង្អស់ នឹងបង្ហាញពីធាតុពិតរបស់អ្នកថាមនុស្សប្រភេទណា

មនុស្សយើងគ្រប់គ្នាសុទ្ធតែមានទំនាក់ទំនងផ្សារភ្ជាប់ជាមួយពិភពលោកមួយនេះ អ្នកអាចស្គាល់ខ្លួនឯងបានកាន់តែច្បាស់តាមរយៈកាយវិការ ការយល់ឃើញ ឬការមើលឃើញនឹងភ្នែកចំពោះអ្វីមួយជាលើកដំបូងមុនគេ។ ការធ្វើតេស្តចិត្តសាស្រ្តបែបនេះ វានឹងបង្ហាញតាមរយៈរូបភាពដែលអ្នកបានឃើញនៅលើកដំបូងបំផុត ថាអ្នកជាមនុស្សមានបែបណា អត្តចរិតបែបណា។ ១. គុជខ្យង់ ប្រសិនបើអ្នកបានឃើញគុជខ្យង់គេបង្អស់បង្ហាញថា: អ្នកគឺជាមនុស្សទទួលយកយោបល់ពីមនុស្សជុំភាពខ្លួន។ អ្នកត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រមនុស្សសំខាន់ដែលនៅក្បែរអ្នក ប៉ុន្តែអ្នកជាមនុស្សឆាប់ខឹង ហើយក៏ឆាប់បំភ្លេចដែរ។ អ្នកចុះសម្រុងជាមួយអ្នកផ្សេងបានល្អ ដូច្នេះហើយទើបអ្នកមានមិត្តច្រើន។ មិត្តរួមការងាររបស់អ្នកពេញចិត្តចំពោះអ្នកផងដែរ។ ទោះយ៉ាងណាក៏ដោយប្រសិនបើអ្នកចូលចិត្តនរណាម្នាក់ អ្នកប្រហែលជាប្រញាប់បង្ហាញអារម្មណ៍របស់អ្នកចំពោះគេ ហើយបន្ទាប់មកអ្នកបានដឹងថាអ្នកបានបង្កើតកំហុស។ ២. សំបកខ្យង់ ប្រសិនបើអ្នកបានឃើញសំបកខ្យង់មុនដំបូងគេបង្អស់មានន័យថា: អត្តចរិតរបស់អ្នកគឺចូលចិត្តភាពស្ងប់ស្ងាត់ ជាមនុស្សម្នាក់ដែលផ្តល់ភាពកក់ក្តៅ ហើយមានភាពអាណិតអាសូរចំពោះអ្នកដទៃ។ អ្នកជាមនុស្សដែលមានចិត្តសប្បុរស ហើយអ្នកសប្បាយចិត្តនៅពេលដែលអ្នកបានជួយអ្នកដទៃ ធ្វើការដោយឯករាជ្យ ចូលចិត្តចែលរំលែកសេចក្តីសុខនិងភាពរីករាយ អ្នកស្អប់បំផុតមនុស្សដែលមានចិត្តរើសអើងអ្នកដទៃ…

១០ យ៉ាងសំខាន់ៗដើម្បីបង្រៀនកូនតូចក្រោម ១៣ ឆ្នាំ ឱ្យក្លាយជាមនុស្សរឹងមាំនាពេលអនាគត
សេដ្ឋកិច្ច

១០ យ៉ាងសំខាន់ៗដើម្បីបង្រៀនកូនតូចក្រោម ១៣ ឆ្នាំ ឱ្យក្លាយជាមនុស្សរឹងមាំនាពេលអនាគត

យោងតាមការសិក្សា កុមារដែលត្រូវបានអប់រំជំនាញសង្គមសំខាន់ៗទំនងជាមានសុខភាពល្អ និងជោគជ័យក្នុងជីវិតជាមនុស្សពេញវ័យដោយសារការអប់រំល្អ ការងារ និងគុណភាពជីវិត។ ការសិក្សាបានបង្ហាញពីសារៈសំខាន់នៃការបង្រៀនកូន ៗ របស់ឪពុកម្តាយដែលមានតំរូវការចាំបាច់តាំងពីក្មេងមកដើម្បីឱ្យពួកគេអាចរស់នៅបានល្អដូចមនុស្សពេញវ័យហើយពួកគេអាចក្លាយជាមនុស្សទូទៅ។ ការបង្រៀនកូន ៗ របស់ឪពុកម្តាយនូវជំនាញសំខាន់ៗទាំង ១០ នេះនឹងជួយពួកគេអោយក្លាយជាមនុស្សពេញវ័យដែលឪពុកម្តាយចង់បាន។ 1. ធ្វើដូចម្តេចដើម្បីក្រោកឈរឡើងដើម្បីខ្លួនឯងនិងអ្នកដទៃ វិធីមួយដើម្បីបង្រៀនកូន ៗ ពីរបៀបដើម្បីក្រោកឈរឡើងសម្រាប់ខ្លួនឯងនិងអ្នកដទៃគឺដើម្បីទទួលបាន“ សុវត្ថិភាព” ។ បង្រៀនកូនអ្នកកុំឱ្យនិយាយរឿងមិនពិត មិនត្រូវនិយាយកុហក បង្រៀនកូន ៗ របស់អ្នកឱ្យស្គាល់មិត្តថ្មីហើយបង្កើតមិត្តភក្តិជាមួយពួកគេក៏នឹងជួយទាំងកូនអ្នកនិងកុមារដែលត្រូវការការគាំទ្រផងដែរ។ 2. ការដោះស្រាយភាពមិនចុះសម្រុងគ្នា ជម្លោះរវាងកុមារកើតឡើងគ្រប់ពេលសូម្បីតែជាមួយមិត្តល្អបំផុតដូច្នេះយើងត្រូវណែនាំកូន ៗ ហើយត្រូវប្រាកដថាពួកគេដឹងពីរបៀបដោះស្រាយ។ បង្រៀនកូនរបស់អ្នកឱ្យយល់អំពីប្រភពនៃជម្លោះហើយបន្ទាប់មកបង្កើតដំណោះស្រាយដោយសន្តិវិធី។ យើងដែលជាឪពុកម្តាយគឺជាអ្វីដែលកូន…

ជ្រើសរើសម៉ូតសក់មួយ ដើម្បីដឹងថា ស្នេហារ​បស់អ្នកនឹងទៅជាយ៉ាងណា?
ប្លែកៗ

ជ្រើសរើសម៉ូតសក់មួយ ដើម្បីដឹងថា ស្នេហារ​បស់អ្នកនឹងទៅជាយ៉ាងណា?

ម៉ូតសក់ដែលអ្នកបានជ្រើសរើស វានឹងបង្ហាញឱ្យឃើញថា ស្នេហារបស់អ្នកនឹងមានបម្រែបម្រួលទៅជាបែបណា? ក. ម៉ូតសក់ A រឿងស្នេហាបច្ចុប្បន្នរបស់អ្នក ពិតជាមិនសូវជាសប្បាយចិត្តទេ។ អ្នកទាំងពីរមិនទុកចិត្តគ្នាឡើយ ងាយយល់ខុស គាត់មិនសុំទោសទេ ការពន្យល់អ្នកនាំឱ្យមានការយល់ច្រលំកើនឡើង។ ស្រឡាញ់អ្នក អ្នកគិតថាគាត់នឹងផ្លាស់ប្តូរ ប៉ុន្តែការពិតមិនមែនទេ។ អ្នក​ និងដៃគូ ប្រកាន់​គំនិត​រៀង​ខ្លួន ដូច្នេះ​រឿង​ស្នេហា​របស់អ្នកទាំងពីរ​មិន​ស្ថិត​ស្ថេរ​យូរ​ទេ។ ខ. ម៉ូតសក់ A អ្នកជាមនុស្សសាមញ្ញម្នាក់ ដែលចូលចិត្តរស់នៅដោយសេរី។ អ្នកមិន​ចូល​ចិត្ត​ធ្វើ​អ្វី​ដែលខ្លួនស្អប់នោះឡើយ។ អ្នក​ត្រូវ​ស្វែងរក​អ្នក​ដែល​ចេះ​អត់ឱន​ចំពោះ​អ្នក ហើយ​មាន​ទស្សនៈ​ស្រដៀង​គ្នា​នឹង​អ្នក ដើម្បី​ឱ្យ​មាន​សុភមង្គល​ជាមួយ​គ្នា​បាន​យូរ។ បើ​អ្នក​ទាំង​ពីរ​មិន​ស័ក្តិសម​នឹង​គ្នា​ទេ រឿង​ស្នេហា​អ្នក​ទាំង​ពីរ​មិន​អាច​ស្ថិតស្ថេរ​បាន​ឡើយ។ គ. ម៉ូតសក់…