ម៉ូតសក់ដែលអ្នកបានជ្រើសរើស វានឹងបង្ហាញឱ្យឃើញថា ស្នេហារបស់អ្នកនឹងមានបម្រែបម្រួលទៅជាបែបណា?

ក. ម៉ូតសក់ A
រឿងស្នេហាបច្ចុប្បន្នរបស់អ្នក ពិតជាមិនសូវជាសប្បាយចិត្តទេ។ អ្នកទាំងពីរមិនទុកចិត្តគ្នាឡើយ ងាយយល់ខុស គាត់មិនសុំទោសទេ ការពន្យល់អ្នកនាំឱ្យមានការយល់ច្រលំកើនឡើង។ ស្រឡាញ់អ្នក អ្នកគិតថាគាត់នឹងផ្លាស់ប្តូរ ប៉ុន្តែការពិតមិនមែនទេ។ អ្នក និងដៃគូ ប្រកាន់គំនិតរៀងខ្លួន ដូច្នេះរឿងស្នេហារបស់អ្នកទាំងពីរមិនស្ថិតស្ថេរយូរទេ។
ខ. ម៉ូតសក់ A
អ្នកជាមនុស្សសាមញ្ញម្នាក់ ដែលចូលចិត្តរស់នៅដោយសេរី។ អ្នកមិនចូលចិត្តធ្វើអ្វីដែលខ្លួនស្អប់នោះឡើយ។ អ្នកត្រូវស្វែងរកអ្នកដែលចេះអត់ឱនចំពោះអ្នក ហើយមានទស្សនៈស្រដៀងគ្នានឹងអ្នក ដើម្បីឱ្យមានសុភមង្គលជាមួយគ្នាបានយូរ។ បើអ្នកទាំងពីរមិនស័ក្តិសមនឹងគ្នាទេ រឿងស្នេហាអ្នកទាំងពីរមិនអាចស្ថិតស្ថេរបានឡើយ។
គ. ម៉ូតសក់ C
ស្នេហារបស់អ្នកនឹងមិនអាចទៅឆ្ងាយទេ។ ក្នុងសេចក្ដីស្រឡាញ់ អ្នកតាំងតែលះបង់ និងផ្ដល់គ្រប់យ៉ាងឱ្យដៃគូ តែគេបែរជាមើលមិនឃើញនោះឡើយ។ ស្នេហាខ្លួនឯងជាបញ្ហារបស់មនុស្សពីរនាក់។ អ្នកតែងតែមានអារម្មណ៍អយុត្តិធម៌ និងសោកសៅ ប៉ុន្តែដៃគូរបស់អ្នកមិនអាណិតអ្នកទេ។ សម្រាប់អ្នកឥឡូវនេះ ស្នេហានាំមកនូវសម្ពាធ និងបន្ទុក អ្នកមានអារម្មណ៍ធុញទ្រាន់ និងសោកសៅ។ ពេលហត់នឿយមិនចង់បន្តចង់បញ្ចប់ស្នេហ៍នេះ។
ឃ. ម៉ូតសក់ D
អ្នក និងដៃគូរបស់អ្នកនឹងនៅជាមួយគ្នារហូតដល់ចាស់រៀងខ្លួន។ ទោះជាយ៉ាងណាក៏ដោយ គាត់ក៏ត្រូវព្រួយបារម្ភអំពីសេដ្ឋកិច្ចផងដែរ។ អ្នកអាចជាអ្នកក្រក្នុងរឿងស្នេហា ប៉ុន្តែអ្នកមិនអាចក្រក្នុងអាពាហ៍ពិពាហ៍បានទេ។ ក្រោយរៀបការហើយ អ្នកនឹងត្រូវប្រឈមមុខនឹងជីវិតដ៏ប្រសើរ។ អ្នកជាអ្នកអនុវត្តជាក់ស្តែង អ្នកចូលចិត្តជីវិតអ្នកមាន និងថ្លៃថ្នូរ។ ដូច្នេះអ្នកចង់ជ្រើសរើសដៃគូដែលមានលក្ខខណ្ឌសេដ្ឋកិច្ចជាក់លាក់ផងដែរ៕
ប្រភព ៖ Phunutoday / Knongsrok

