
ជំនួយការអាជ្ញាកណ្តាលម្នាក់ដួលសន្លប់ក្នុងអំឡុងពេលជម្រើសជាតិប៉េរូលេងទល់នឹងកាណាដានៅ Copa America
ជំនួយការអាជ្ញាកណ្តាលម្នាក់បានដួលក្នុងអំឡុងពេលការប្រកួត Copa America រវាងប្រទេសប៉េរូ និងកាណាដាក្នុងទីក្រុង Kansas នៅព្រឹកនេះ។ ក្នុងសីតុណ្ហភាពដ៏ក្ដៅនៅទីលាន Children’s Mercy Park ជំនួយការអាជ្ញាកណ្តាលលោក Humberto Panjoj បានវិលមុខហើយដួលនាំឱ្យមានការបញ្ឈប់ការប្រកួតអំឡុងពេលបន្ថែមម៉ោងនៃការប្រកួតក្នុងពាក់កណ្តាលទីមួយនៃការប្រកួតក្នុងពូល A។ សីតុណ្ហភាពក្នុងពហុកីឡដ្ឋានមានដល់ទៅ 91 ដឺក្រេ ជាមួយនឹងអារម្មណ៍ដូចសីតុណ្ហភាព 101 ដឺក្រេនៅពេលនោះ ជាមួយនឹងសំណើម 51% ។ អ្នកចាំទីជម្រើសជាតិកាណាដា Maxime Crepeau គឺជាអ្នកដំបូងគេដែលប្រញាប់ប្រញាល់ទៅសង្គ្រោះអាជ្ញាកណ្ដាលខ្សែបន្ទាត់សញ្ជាតិហ្គាតេម៉ាឡារូបនេះ បន្ទាប់ពីបានឃើញហេតុការណ៍នេះហើយ ជូនដំណឹងដល់អាជ្ញាកណ្តាល Mario…




















