TikTok បានតែងតាំង លោក Sameer Singh ជាប្រធានផ្នែក ដំណោះស្រាយជំនួញពិភពលោក ប្រចាំអាស៊ីអាគ្នេយ៍

6
ការផ្សាយពាណិជ្ជកម្ម

• នៅក្រោមតួនាទីថ្មី TikTok សម្រាប់ជំនួញនេះ លោក Singh នឹងបន្តដឹកនាំដោយនាំយកដំណោះស្រាយថ្មីៗសម្រាប់ក្រុមហ៊ុន TikTok និងអ្នកជំនាញទីផ្សារនៅក្នុងថ្នាក់តំបន់។

រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ៖ TikTok ដែលជាកម្មវិធីវីដេអូលើទូរស័ព្ទឈានមុខគេ បានប្រកាសនៅថ្ងៃនេះអំពីការតែងតាំងលោក Sameer Singh ជាប្រធានផ្នែកដំណោះស្រាយជំនួញពិភពលោក ប្រចាំតំបន់អាស៊ីអាគ្នេយ៍។ នៅចំពោះមុខតួនាទីថ្មីនេះ លោក Singh នឹងទទួលខុសត្រូវលើដំណោះស្រាយផ្នែកលក់ឈានមុខគេ និងទីផ្សារជំនួញសម្រាប់ផលិតផលនានារបស់ TikTok នៅក្នុងតំបន់។

ការផ្សាយពាណិជ្ជកម្ម

លោក Singh មានបទពិសោធន៍ជាង ២៥ឆ្នាំទៅលើដំណោះស្រាយផ្នែកទីផ្សារ និងការផ្សាយពាណិជ្ជកម្មបែបច្នៃប្រឌិត។ មុនពេលចាប់ផ្តើមតួនាទីនៅក្នុងក្រុមហ៊ុន TikTok និង ByteDance លោកបានធ្វើការដឹកនាំក្រុមហ៊ុន GroupM ក្នុងតួនាទីជានាយកប្រតិបត្តិ ប្រចាំតំបន់អាស៊ីខាងត្បូង ដោយបានផ្តល់ជូនអត្ថប្រយោជន៍យ៉ាងច្រើនដល់អតិថិជនរបស់លោក ទៅលើផ្នែកឌីជីថលនិងមាតិកា។ លោកក៏ធ្លាប់កាន់តួនាទីសំខាន់ៗនៅក្នុងក្រុមហ៊ុនធំៗមួយចំនួនដូចជា ក្រុមហ៊ុន Google ក្រុមហ៊ុន GSK ក្រុមហ៊ុន Procter&Gamble និងក្រុមហ៊ុនIPG សម្រាប់តំបន់ជាច្រើនរួមមាន ប៉ាឡូអាល់តូ ប៊ូស្តុន ទីក្រុងឡុងដ៏ ឌូបៃ និងក្វាងចូវ។

Img_1558521972192_67

ការផ្សាយពាណិជ្ជកម្ម

លោក Singh បាននិយាយថា៖ «TikTok បានផ្តល់ការគាំទ្រដល់សហគ្រាសនិងដៃគូរាប់ម៉ឺន ជាពិសេសជំនួញធនតូចនិងមធ្យម ដើម្បីបង្កើនកិច្ចខំប្រឹងប្រែងរបស់ពួកគេលើផ្នែកទីផ្សារនិងពាណិជ្ជកម្ម និងពង្រីកអជីវកម្មរបស់ខ្លួន តាមរយៈផលិតផលរបស់ TikTok ជាច្រើនទៀតផង។ តំបន់អាស៊ីអាគ្នេយ៍គឺជាតំបន់ដែលរីកចម្រើនលឿននិងមានសក្តានុពលខ្លាំង ជាពិសេសទៅលើទម្រង់មាតិកាខ្លីៗ ហើយទីផ្សារក្នុងតំបន់នេះផងដែរនឹងបន្តក្លាយខ្លួនជាតំបន់អទិភាពរបស់ពួកយើងក្នុងការពង្រីកនិងបង្កើតជំនួញថ្មីៗដើម្បីបំពេញតម្រូវការយ៉ាងច្រើនផ្សេងៗគ្នាក្នុងតំបន់»។

ដំណោះស្រាយជំនួញពិភពលោករបស់ TikTok នឹងធ្វើការជួយទៅដល់ជំនួញគ្រប់ទំហំដើម្បីធ្វើការបង្កើតទំនាក់ទំនងកាន់តែជិតស្និទជាមួយនឹងអតិថិជនគោលដៅរបស់ខ្លួនតាមវិធីសាស្ត្រប្លែកនិងច្នៃប្រឌិត ព្រមទាំងបង្កើតបរិយាកាសវិជ្ជមាននិងសុវត្ថិភាពសម្រាប់ដៃគូ។ ការតែងតាំងលោក Singh ក្នុងតួនាទីថ្មីនេះនឹងជម្រុញបន្ថែមការប្តេជ្ញាលើកស្ទួយសេដ្ឋកិច្ចក្នុងតំបន់អាស៊ីអាគ្នយ៍ តាមរយៈការផ្តល់ការគាំទ្រដល់អាជីវកម្មខ្នាតតូចនិងមធ្យមជាច្រើនដែលជាឆ្អឹងខ្នងក្នុងតំបន់។

ការផ្សាយពាណិជ្ជកម្ម

Inside Tiktok Creator S Lab Event_6860e1b0 7c65 11e9 98c6 Ecfd32845dee

លោក Blake Chandlee ដែលជាប្រធាននាយកផ្នែកដំណោះស្រាយជំនួញពិភពលោករបស់ TikTok បានឲ្យដឹងថា៖ «វាគឺជាពេលវេលាដ៏ល្អបំផុតសម្រាប់ TikTok ក្នុងការនាំយកនូវវិធីថ្មីនិងច្នៃប្រឌិតសម្រាប់ម៉ាកនិងផលិតផលផ្សេងៗដើម្បីឈានទៅរកភាពជោគជ័យនៅលើ TikTok ហើយលោក Singh នឹងក្លាយជាធនធានមួយដែលមិនអាចខ្វះបានក្នុងការបំពេញភារកិច្ចការជោគជ័យមួយនេះ។ យើងពិតជារីករាយ និងសូមស្វាគមន៍គាត់មកកាន់តួនាទីថ្មីនេះ ហើយយើងក៏ទន្ទឹងរង់ចាំភាពជោគជ័យបន្ថែមទៀតរបស់លោក Singh ក្នុងនាមជាប្រធានដំណោះស្រាយអាជីវកម្មសកលនៅអាស៊ីអាគ្នេយ៍»៕

ការផ្សាយពាណិជ្ជកម្ម

អំពី TikTok៖
TikTok គឺជាទម្រង់វីដេអូខ្លីៗលើកម្មវិធីទូរស័ព្ទដ៏ឈានមុខគេ។ បេសកកម្មរបស់ពួកយើង គឺជំរុញឱ្យមានគំនិតច្នៃប្រឌិតថ្មី និងបង្កើតភាពសប្បាយរីករាយ។ TikTok មានការិយាល័យកណ្តាលនៅទូទាំងពិភពលោក រួមមាន ទីក្រុងឡុងដ៍ ឡូសអ៊ែនចឺឡេស ញូវយ៉ក ប៉ារីស ប៊ែកឡាំង ឌូបៃ ប៊ុមបៃ សិង្ហហ្គាពួរ ចាកាតា សេអ៊ូល និងតូក្យូ។ www.tiktok.com

Media Handler

ការផ្សាយពាណិជ្ជកម្ម

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖
Rachel Roberts
ក្រុមហ៊ុន MSA Marketing Solutions
[email protected] +(855) 96 368 0826

ការផ្សាយពាណិជ្ជកម្ម