ក្រុមកម្ពុជា ទទួលជ័យជម្នះជាលើកដំបូងក្នុងការប្រកួតហ្គេម eSports លើឆាក អន្តរជាតិ

KNONGSROK
ការផ្សាយពាណិជ្ជកម្ម

ភ្នំពេញ ថ្ងៃទី២៩ ធ្នូ ២០២០៖ ក្រុមកម្ពុជា បានយកឈ្នះលើក្រុមចំនួន៧ដែលមកពីទូទាំងតំបន់ ហើយបានក្លាយជាក្រុមជើងឯក ក្នុងការប្រកួតហ្គេម eSports ដ៏ធំបំផុតមួយប្រចាំតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។

Khmer Reps
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នេះគឺជាលើកទីមួយហើយ ដែលក្រុមកម្ពុជាទទួលបានជ័យជម្នះលើការប្រកួតហ្គេម eSports លើឆាកអន្តរជាតិ។

ការផ្សាយពាណិជ្ជកម្ម

ក្រុមកម្ពុជា HMB eSports បានយកឈ្នះលើក្រុមម៉ាឡេស៊ី ក្រុមស្រីឡាំងកា ក្រុមបង់ក្លាដេស និងក្រុមឥណ្ឌូនេស៊ី ហើយបានឈ្នះរង្វាន់ជាទឹកប្រាក់ចំនួន១ម៉ឺន៥ពាន់ដុល្លារសហរដ្ឋអាមេរិក ពីការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃ Axiata Game Hero 2020 ជាការប្រកួតហ្គេម eSports ដ៏ធំបំផុតមួយប្រចាំតំបន់។

International Game Casters
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ហ្គេមដែលបានប្រកួត មានឈ្មោះថា   Free Fire ជាហ្គេមបាញ់ប្រហារដែលផលិតនិងរៀបចំក្នុងភាពជាដៃគូរវាង Garena, Techninier និង Axiata Group ព្រមទាំងក្រុមហ៊ុន Smart Axiata ផងដែរ ដែលជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេ​នៅកម្ពុជា។

ការផ្សាយពាណិជ្ជកម្ម

នៅវគ្គផ្ដាច់ព្រ័ត្រ (Grand Final) ក្រុម HMB eSports បានឆ្លងកាត់ការប្រកួតដ៏លំបាកមួយ ប៉ុន្តែនៅទីបំផុត សមាជិកទាំង៤នាក់របស់ក្រុម ក៏អាចយកឈ្នះការប្រកួតដោយប្រើយុទ្ធសាស្ត្រនិងជំនាញដ៏ពូកែរបស់ពួកគេ។

បេក្ខជន HMB Boy Loy ដែលមកពីក្រុមជ័យលាភី បាននិយាយថា៖ “ខ្ញុំពិតជាសប្បាយចិត្តមែនទែនដែលឈ្នះការប្រកួតនេះ។ ខ្ញុំស្ទើរតែមិនជឿសោះថា ក្រុម HMB eSports របស់កម្ពុជា អាចគ្រងដំណែងជើងឯកក្នុងការប្រកួតនេះ។”

ការផ្សាយពាណិជ្ជកម្ម
Game Caster
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បេក្ខជន HMB Girl Loy ដែលជាប្រធានក្រុម HMB បាននិយាយថា៖ “ខ្ញុំពិតជារំភើបខ្លាំងណាស់ ដែលក្រុមរបស់យើង ក្លាយជាក្រុមជើងឯក។ ការដែលយើងឈ្នះប្រាក់រង្វាន់នេះ គឺជារឿងដ៏គួរឲ្យរំភើបមួយហើយ ប៉ុន្តែអ្វីដែលគួរឲ្យរំភើបជាងនេះទៀតនោះ គឺយើងបានធ្វើឲ្យកម្ពុជាមានកេរ្តិ៍ឈ្មោះល្បីល្បាញលើឆាកអន្តរជាតិ។”

វគ្គផ្ដាច់ព្រ័ត្រ ដែលបានប្រព្រឹត្តទៅនាចុងខែធ្នូនេះ គឺជាវគ្គចុងក្រោយបង្អស់នៃការប្រកួតនេះ។ ការប្រកួតនេះ មានរយៈពេល១ឆ្នាំពេញដោយវគ្គជម្រុះបានចាប់ផ្ដើមកាលពីខែមករាឆ្នាំ២០២០ជាមួយនឹងការប្រកួតជាលក្ខណៈបុគ្គល ហើយបន្ទាប់មកគឺជាការប្រកួតជាក្រុម មុននឹងឈានដល់វគ្គប្រកួតក្រុមជម្រើសជាតិ។

ការផ្សាយពាណិជ្ជកម្ម
DSC07906
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

វគ្គផ្ដាច់ព្រ័ត្រ មានការចូលរួមពីក្រុមចំនួន៨ មកពីប្រទេសកម្ពុជា ម៉ាឡេស៊ី ស្រីឡាំងកា បង់ក្លាដេស និងឥណ្ឌូនេស៊ី។ ប្រាក់រង្វាន់សរុបចំនួន ១សែន៣ម៉ឺន៨ពាន់ដុល្លារសហរដ្ឋអាមេរិក ត្រូវបានផ្ដល់ជូនដល់បេក្ខជនម្នាក់ៗ 

ក៏ដូចជាក្រុមដែលបានចូលរួមប្រកួត។

ការផ្សាយពាណិជ្ជកម្ម

នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន បានមានប្រសាសន៍ថា៖ “ជ័យជម្នះដ៏អស្ចារ្យរបស់ក្រុម HMB eSports សបញ្ជាក់ឲ្យយើងឃើញថា វិស័យ eSports នៅកម្ពុជា កំពុងអភិវឌ្ឍឈានទៅមុខ។ ទោះបីកម្មវិធីប្រកួតមានអ្នកប្រកួតប្រជែងផ្សេងដែលគួរឲ្យកោតសរសើរ បេក្ខជនទាំង៤នេះបានបង្ហាញនូវជំនាញនិងសមត្ថភាពដ៏អស្ចារ្យដែលបាននាំឲ្យគេនូវជ័យលាភីជើងឯក។

ក្រុមហ៊ុន Smart គឺនៅក្នុងចំណោមអ្នកគាំទ្រ eSports មុនគេដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា ហើយយើងនៅមានប្ដេជ្ញាចិត្តខ្ពស់ក្នុងការផ្ដល់ការគាំទ្របន្ថែមទៀត ដល់ការអភិវឌ្ឍន៍នៃវិស័យ eSports និងបន្តនាំយកព្រឹត្តិការណ៍ eSports ដ៏គួរឲ្យរំភើបជាច្រើនទៀត មកកាន់ប្រទេសកម្ពុជា។”

ការផ្សាយពាណិជ្ជកម្ម
Axiata Game Hero Caster
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

Axiata Game Hero គឺជាហ្គេមទូរស័ព្ទ និង ទីប្រមូលផ្ដុំហ្គេម eSports ដ៏ធំបំផុតមួយនៅអាស៊ី ដែលមានផ្ដល់ជូននូវហ្គេមទូរស័ព្ទនិងហ្គេមកុំព្យូទ័រជាច្រើនប្រភេទ។ 

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗបំផុតអំពីក្រុមហ៊ុន Smart Axiata សូមចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គម និងគេហទំព័ររបស់ក្រុមហ៊ុន ដូចខាងក្រោម៖ www.facebook.com/SmartAxiata និង www.smart.com.kh

ការផ្សាយពាណិជ្ជកម្ម
↑