ប្រជាពលរដ្ឋ​កម្ពុជា​កោត​សរសើរ​ដល់​ពលរដ្ឋ​គំរូ!!!

KNONGSROK
ការផ្សាយពាណិជ្ជកម្ម

ភ្នំពេញ ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២០- ការ​ចំណាយ​ពេល​វេលា​ផ្ទាល់​ខ្លួន​លើ​ការ​សម្រួល​ចរាចរណ៍​ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ ការ​ប្រើ​ថវិកា​ផ្ទាល់​ខ្លួន​ដើម្បី​ទិញ​សៀវភៅ​សម្រាប់សិស្ស​ និងការ​គាំទ្រ​​កុមារ​កំព្រា និង​មនុស្ស​ចាស់ គឺ​គ្រាន់តែ​ជា​អំពើ​ល្អ​មួយ​ចំនួន​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើន​ធ្វើ​សម្រាប់​មិត្តភក្តិ និង​អ្នក​ជិតខាងរបស់​ពួកគេ និង​សម្រាប់​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ក្នុង​ប្រទេស។

នៅក្នុង ការ​ស្ទង់​មតិ ក្រៅ​ផ្លូវ​ការមួយ ដែលធ្វើឡើង​នៅតាម​ដង​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញដោយ​អ្នក​រៀបចំ​កម្មវិធី​ពាន​រង្វាន់​ពលរដ្ឋ​គំរូ​ Smart ឆ្នាំ​២០២០ ប្រជាពលរដ្ឋ​កម្ពុជា​បាន​កោត​សរសើរ​ដល់​អ្នក​ដែល​ពួកគេ​បាន​ស្គាល់ ដែល​បានធ្វើ​អំពើ​ល្អ​ជា​ប្រចាំ។

ការផ្សាយពាណិជ្ជកម្ម

លោក ទឹម ម៉ន អាយុ ៤៨​ឆ្នាំ ដែលជា​ប្រជាពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ បានថ្លែងថា៖ “ខ្ញុំ​ចង់​ឱ្យលោក សួស សារិន ចៅ​សង្កាត់បឹង​ទំពន់​ទី១ ​ប្រកួត​ប្រជែង​នៅ​កម្មវិធីពាន​រង្វាន់​ពលរដ្ឋ​គំរូ​ Smart”។

លោក​បាន​បន្ថែមថា៖ “ម៉ោង ៥ យើង​ចប់​ម៉ោង​រដ្ឋបាល គាត់​អត់​ទៅ​ផ្ទះ​ទេ គាត់​នៅចាំ​នៅ​សង្កាត់។ គាត់​ឱ្យ​កម្លាំង​ប្រជាការពារមក​កែង​វត្ត មក​លើ​ថ្នល់។ កាល​ណា​ដឹង​ថា​ផ្លូវ​ស្ទះហើយ គាត់​បញ្ជា​កម្លាំង​ចេញពីសង្កាត់​មក​ជួយ ​ ហើយ​គាត់អត់ទៅផ្ទះទេ គាត់​ធ្វើ​តាំង​ពីម៉ោង ៥​ ចប់​ហើយត​សកម្មភាព និង​ធ្វើ​ជុំវិញវត្ត លើ​ថ្នល់​ ២៧១ មុខ​ពេទ្យ​រុស្ស៊ី ហើយ​គ្មាន​កម្រៃ គ្មានអ្នកណា​ជូន​ស្អី​​មក​ពី​ណា​ទេ គឺ​គាត់​មាន​ទឹក​ចិត្ត​​ជួយ​ប្រជា​ពលរដ្ឋ​គាត់​”។

ការផ្សាយពាណិជ្ជកម្ម

ប្រជាពលរដ្ឋម្នាក់​ទៀត​គឺ​លោក លឹម សុខផេង អាយុ ៣៣​ ឆ្នាំ​ មក​ពីខេត្ត​កណ្តាល បាន​កោត​សរសើរ​ដល់​នាយកសាលា​ម្នាក់​នៅ​ខេត្ត​កណ្តាល។
លោក លឹម សុខផេង៖ “ខ្ញុំ​ធ្លាប់ស្គាល់​ម្នាក់។ គាត់ជា​នាយកសាលា​នៅ​ភូមិ​ក្រាំង​យ៉ូវ ស្រុក​ស្អាង ខេត្ត​កណ្តាល។ ការ​ជួយ​របស់​គាត់​នៅសាលា​ហ្នឹង​ដូចជាពាក់​ព័ន្ធ​ជាមួយ​សិស្ស​ក្រីក្រ ដែល​អត់មានសម្ភារ​សិក្សា​គ្រប់គ្រាន់ គាត់​ជួយ​ជា​ថវិកា ឬ​គាត់ទិញជាសម្ភារៈ​សិក្សាឱ្យ​សិស្ស”។

លោកបន្តថា៖ “សម្រាប់មាតាបិតា​សិស្ស​ដែល​ខ្វះខាត ឧទាហរណ៍ថាគាត់​ស្លាប់។ អញ្ចឹង គាត់​មាន​ថវិកា ឬ​រៃ​អង្គាស​នៅ​ក្នុងសាលា​ដើម្បី​ជួយ​​​ដល់​សិស្ស​ហ្នឹង។ គាត់​ជួយ​ជាកម្លាំង​ចិត្ត​ដល់​សិស្ស​កុំ​ឱ្យ ដូច​ថា ឪពុក​ម្តាយ​គ្នា​ស្លាប់​ចឹង​ទៅ វា​អាច​នឹង​ចង់​បោះ​បង់​ការ​សិក្សា។ គាត់​ជួយ​ពន្យល់សិស្ស​ ហើយ​ជួយ​ជា​ថវិកា។ បើ​សិស្ស​អត់​មាន​មធ្យោបាយធ្វើដំណើរ គាត់ទិញជា​កង់​ឱ្យ បើទោះជា​គាត់​អត់មានថវិកា​គ្រប់គ្រាន់ក្តី គាត់អាច​រៃ​អង្គាសពី​ក្នុង​សហគមន៍ដើម្បី​ជួយ​ដល់​សិស្ស​”។

ការផ្សាយពាណិជ្ជកម្ម

អ្នក​ស្រី​ សិទ្ធិ ស្រីទៀង ជា​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុងរាជធានីភ្នំពេញ បាន​កោត​សរសើរ​ដល់​ព្រះសង្ឃ​មួយ​អង្គ​ដែល​ចំណាយ​ពេលវេលា​របស់​ព្រះ​អង្គ​ក្នុងការ​ជួយ​យក​អាសារ​ដល់​កុមារ​កំព្រា និង​មនុស្ស​ចាស់។

អ្នក​ស្រី​បានថ្លែង​ថា៖ “ខ្ញុំ​ស្គាល់​លោក​មួយ​អង្គ។ លោកគង់​នៅ​វត្ត​ភ្នំពេញ​ថ្មី លោក​ព្រះ​នាម យី ហាក់។ លោក​តែ​ជួយ​ចាស់​ជរា ក្មេង​កំព្រា ជនក្រីក្រ។ លោក​មាន​ព្រះ​ទ័យទុកដាក់​ជាមួយ​អ្នក​ក្រ។ លោក​តែង​យក​អាសារ​ជាមួយ​អ្នកក្រ​ច្រើន។ ចិត្ត​ខ្ញុំ​ចង់​ឱ្យ​លោកចូល​ប្រកួត​ដែរ តែ​មិនដឹង​ថា លោក​ទៅ​អត់”។

ការផ្សាយពាណិជ្ជកម្ម

ក្នុងរយៈពេលបួនខែខាងមុខ ក្រុមហ៊ុន Smart Axiata មានបំណងស្វែងរកពលរដ្ឋកម្ពុជាដែលបានធ្វើសកម្មភាពល្អៗក្នុងការជួយ ប្រទេសជាតិ អ្នកជិតខាង ភូមិ ឬ​ខេត្តរបស់​ពួកគេ។ កម្មវិធីដែលមានឈ្មោះថា ពានរង្វាន់ពលរដ្ឋគំរូ Smart គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា»  របស់ក្រុមហ៊ុន Smart Axiata ដែល​មាន​គោល​បំណង​លើក​ស្ទួយ​សាមគ្គី​ភាព​រវាង​ប្រជាពលរដ្ឋ​កម្ពុជា​ទាំង​អស់​នៅ​ទូទាំង​​ប្រទេស។

ក្រុមហ៊ុន Smart Axiata​ សូមអំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋចូលរួម​ជ្រើស​តាំង​អ្នកដែល​បាន​ធ្វើ​អំពើ​ល្អ​ៗជាច្រើន​សម្រាប់​មិត្តភក្តិ និង​អ្នក​ជិត​ខាងរបស់​ពួកគេ ព្រម​ទាំង​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ផ្សេង​ទៀត។

ការផ្សាយពាណិជ្ជកម្ម

លោក Thomas Hundt នាយកប្រតិបត្តិ​​ក្រុមហ៊ុន Smart Axiata បានមាន​ប្រសាសន៍​ថា៖ “យើងពិតជា​​សង្ឃឹមថា ពលរដ្ឋគំរូ​ណាម្នាក់​ នឹង​ត្រូវបាន​ទទួល​ស្គាល់​​ សម្រាប់ទង្វើដ៏ល្អដែល​គេ​បានធ្វើឡើង ក្នុងការជួយអ្នកដទៃ”។

ក្នុង​នាមជា​អ្នក​រៀបចំ​កម្មវិធី​​ពាន​រង្វាន់​នេះ ក្រុមហ៊ុន Smart Axiata រំពឹង​ថា ប្រជាពលរដ្ឋ​កម្ពុជា​រាប់ពាន់​នាក់នឹង​ជ្រើស​តាំង​អ្នកណា​ម្នាក់​ដែល​បានធ្វើ​អំពើល្អ ដែលការ​ជ្រើសតាំង​នេះអាច​ធ្វើ​ឡើង​តាម​រយៈ​គេហ​ទំព័រ https://bit.ly/3lZwpVl។

ការផ្សាយពាណិជ្ជកម្ម

អ្នក​របៀបចំ​កម្មវិធី គ្រោង​​នឹងជ្រើសរើសបេក្ខជន១០​នាក់ ដែល​​​ពួកគេ​នឹង​មាន​វត្តមាន​នៅ​ក្នុង​ពិធី​ប្រគល់​ពាន​រង្វាន់។ ជ័យលាភី ពលរដ្ឋល្អនឹង ​ត្រូវបានជ្រើស​រើស​ដោយ​គណៈកម្មការ​មួយ​ដែលមានសមាសភាព​បីរូប ដើម្បី​ឈ្នះ​ទឹក​ប្រាក់ ១​ម៉ឺន​ដុល្លារ។ ឈ្មោះ​របស់​គណៈកម្មការ​នឹង​ត្រូវ​បាន​ប្រកាស​នៅ​ដើម​ឆ្នាំ​២០២១។
អ្នក​ជ្រើសតាំង​មាន​ពេល​​រហូត​ដល់​ថ្ងៃទី២២ ខែ​មករា ឆ្នាំ​២០២១ ដើម្បី​ជ្រើស​តាំងអ្នក​ដែល​ពួកគេ​គិតថាជា​ពលរដ្ឋ​គំរូ​របស់ខ្លួន។

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ  www.facebook.com/smartforcambodia​​​ ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។

កម្មវិធី «ពលរដ្ឋគំរូ​របស់ក្រុមហ៊ុន Smart Axiata»

Screen Shot 2020 12 24 At 2.04.59 PM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

I ការពិពណ៌នារូបភាព៖ បុគ្គលគំរូក្នុងចិត្តពលរដ្ឋ

Screen Shot 2020 12 24 At 2.05.47 PM
រូបភាព៖ លោក សួស សារិន ចៅសង្កាត់បឹងទំពន់ទី១ កំពុងសម្រួលចរាចរណ៍
Screen Shot 2020 12 24 At 2.06.06 PM
រូបភាព៖ លោក សួស សារិន ចៅសង្កាត់បឹងទំពន់ទី១
Screen Shot 2020 12 24 At 2.06.24 PM
ព្រះតេជគុណ ព្រះនាម យី ហាក់ គង់នៅវត្តភ្នំពេញថ្មី
Screen Shot 2020 12 24 At 2.06.35 PM
លោក ឡុញ នី​ នាយកវិទ្យាល័យសម្តេចតេជោ ហ៊ុនសែន ក្រាំងយ៉ូវ

II ការពិពណ៌នារូបភាព៖ ពលរដ្ឋនិយាយអំពី បុគ្គលគំរូក្នុងចិត្តរបស់ពួកគេ​

Screen Shot 2020 12 24 At 2.06.46 PM
លឹម សុខផេង
Screen Shot 2020 12 24 At 2.06.54 PM
សិទ្ធ ស្រីទៀង
Screen Shot 2020 12 24 At 2.07.02 PM
ទឹម ម៉ន

ការផ្សាយពាណិជ្ជកម្ម
↑