មូលនិធិទឹកប្រាក់ ១ លានដុល្លារ របស់ក្រុមហ៊ុន​ Smart Axiata  ដើម្បីប្រឆាំងកូវីដ១៩ គាំទ្រ​ដល់​គម្រោង​ថ្មីចំនួន ២ ​ផ្ដោត​លើ​ ផលិតកម្ម​ចំណីអាហារ និង​សេវាសុខភាពផ្លូវ​ចិត្ត​

Knongsrok
ការផ្សាយពាណិជ្ជកម្ម

រាជធានីភ្នំពេញ ថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២០ –  ក្រុមហ៊ុន Smart Axiata បាន​ប្រកាស​នៅថ្ងៃនេះ​ថា ​ក្រុមហ៊ុន​បាន​ផ្ដល់ជំនួយមូលនិធិ​បន្ថែមទៀត​ ពី​មូលនិធិ​​ទឹកប្រាក់ ១ លាន​ដុល្លារ ដើម្បីប្រឆាំង​កូវីដ–១៩ របស់ខ្លួន​ ដល់​គម្រោង​ចំនួនពីរ​ ក្នុងគោលបំណងជួយ​ប្រជាពលរដ្ឋ​កម្ពុជាទប់ទល់​ នឹង​ផលប៉ះពាល់ផ្នែកសង្គម និង​សេដ្ឋកិច្ច ដោយសារ​តែជំងឺរាត​ត្បាតកូវីដ១៩។ 

អង្គការ​វឌ្ឍនភាព​សហគមន៍ (Community Advancement Organization) ជាអង្គការ​មួយ​ដែល​ជួយកសិករចំនួនជាង ៤៥០ គ្រួសារឲ្យ​ត្រៀមខ្លួនបន្ថែមក្នុងរបរកសិកម្ម    នៅ​ក្នុង​ស្រុក​រំដួល ខេត្ត​ស្វាយ​រៀង នឹង​​បានចូលក្នុង​បញ្ជី​ឈ្មោះស្ថាប័ន  ​ដែលទទួលការ​គាំទ្រផ្នែកហិរញ្ញវត្ថុ​ពីមូលនិធិ ដើម្បីប្រឆាំង​ជំងឺកូវីដ១៩ របស់​ក្រុមហ៊ុន Smart។

ការផ្សាយពាណិជ្ជកម្ម
Q_T_1956
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ស្ថាប័នមួយទៀតដែលទទួលបានជំនួយពីមូលនិធិនេះគឺអង្គការ ​ចិត្ត​សង្គម​អន្តរវប្បធម៌ (Transcultural Psychosocial Organization) ដែល​មានបំណង​ផ្ដល់​សេវា​ប្រឹក្សា​ពិគ្រោះយោបល់សុខភាពផ្លូវ​ចិត្ត​​ដល់ក្រុម​ងាយ​រងគ្រោះ​នៅ​ក្នុង ​ខេត្ត​បន្ទាយ​មានជ័យ។

ជាមួយនឹង​ការ​ផ្ដល់ជំនួយមូលនិធិ​ដល់​គម្រោង​ថ្មីចំនួន ២  បន្ថែមទៀត នៅពេលនេះ មូលនិធិដើម្បីប្រឆាំង​ជំងឺកូវីដ១៩ របស់​ក្រុមហ៊ុន Smart បានកំពុងជួយ​គាំទ្រ​ដល់គម្រោង​ចំនួន ១១ ផ្សេងៗគ្នា ​ដែលគម្រោង​ទាំងនោះមានគោលដៅ​ជួយទ្រទ្រង់​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​​នៅអំឡុងពេលនៃស្ថានភាពលំបាកនេះ​។ ​

ការផ្សាយពាណិជ្ជកម្ម
Q_T_1928
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

លោក ឥន ផាន្នី គ្រូ​​កសិកម្ម​នៃអង្គការ​វឌ្ឍនភាព​សហគមន៍ ដែល​បណ្ដុះបណ្ដាល​កសិករ​នៅក្នុង​ខេត្ត​ស្វាយ​រៀង និងជួយ​បង្កើនជំនាញ​ដល់កសិករ​ទាំងនោះ បាន​មាន​ប្រសាសន៍ថា៖ «មូលនិធិទឹកប្រាក់ ១ លានដុល្លា ដើម្បីប្រឆាំងកូវីដ១៩ របស់ ក្រុមហ៊ុន​ Smart Axiata   កំពុងជួយផ្ដល់​ឱកាស​​សេដ្ឋកិច្ច​ដល់​ក្រុមគ្រួសារ​​ប្រជាពលរដ្ឋតាមទីជនបទ​ ដែលក្នុងនោះមានអ្នក​ខ្លះបាត់បង់ការងារ ដោយសារ​តែវីរុសកូវីដ១៩។ មូលនិធិនេះ​មិនត្រឹមតែ​ផ្ដល់​លទ្ធភាព​ដល់​ក្រុមគ្រួសារ​ទាំងនោះ​​​ឲ្យអាច​​ផលិត​ចំណីអាហារ​ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏​ជួយ​ទ្រទ្រង់ដល់ប្រាក់ចំណូល​គ្រួសារ​របស់គេ​ផងដែរ។»

Q_T_2034
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អង្គការ​វឌ្ឍនភាព​សហគមន៍ ក៏ផ្ដល់ជាពូជ​​ដំណាំ និង​សត្វ​​ចិញ្ចឹម​យក​សាច់​ ដើម្បី​ជួយ​​កសិករ​បង្កើន​ទិន្នផល​ផលិតកម្ម​របស់ខ្លួនផងដែរ។

ការផ្សាយពាណិជ្ជកម្ម

វេជ្្ជបណ្ឌិត ឈឹម សុធារ៉ា​ នាយកប្រតិបត្តិ​អង្គការ​ចិត្ត​សង្គម​អន្តរវប្បធម៌ បានមានប្រសាសន៍ថា៖ «ជំងឺ​កូវីដ១៩ គឺជា​ករណីដែលអាចប៉ះទង្គិច​ផ្លូវ​ចិត្ត​យ៉ាងខ្លាំង។ ជំងឺនេះប៉ះពាល់​មក​លើ​មនុស្ស​គ្រប់គ្នា​នៅ​លើ​ភព​ផែន​ដី ដោយពុំគិត​ពីភេទ ជាតិសាសន៍ ឬសាសនា​ឡើយ។ ជំងឺរាត​ត្បាត​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ័យ​ខ្លាច​ ភាពមិនច្បាស់លាស់ និង​ទុក្ខព្រួយ​​សម្រាប់​មនុស្ស​ជា​ច្រើន មិនថា​ក្នុង​លក្ខណៈណានោះទេ។ លោក​បាន​បន្ថែមទៀតថា សម្រាប់ប្រជាជន​ដែលងាយ​រងគ្រោះ ក្ដីបារម្ភ និងទុក្ខព្រួយ​​បែបនេះ​​អាច​បង្ក​ឲ្យ​មានបញ្ហា​សុខភាពផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​បាន»។

វេជ្ជបណ្ឌិត សុធារ៉ា​ បាន​បន្ថែមយ៉ាងដូច្នេះថា៖ «នៅពេលយើងប្រឈមជាមួយ​ស្ថានភាព​លំបាកដូច្នេះ មិនមែន​មានតែ​សុខភាពផ្លូវកាយតែមួយមុខ​ទេ ដែលយើង​ចាំបាច់ត្រូវតែបារម្ភនោះ។ យើងក៏គួរ​យក​ចិត្តទុកដាក់​​ឲ្យ​បាន​ខ្លាំង​ចំពោះស្ថានភាពផ្លូវ​ចិត្តរបស់​យើង និង​សុខភាព​ផ្លូវ​ចិត្ត​​​​របស់​អ្នកដែលងាយ​រងគ្រោះជាងគេបំផុត។ ប្រសិន​បើអ្នកមានអារម្មណ៍ថា សុខភាព​ផ្លូវ​ចិត្ត​របស់អ្នក​​កាន់តែ​មានសភាពតានតឹង​ ហើយ​អ្នក​លែង​អាច​ទ្រាំទ្រ​នឹង​ស្ថានភាពបែបនោះទៀតបាន ដូច្នេះ សូម​មេត្តាស្វែង​រក​ជំ​នួយពីអ្នកជំនាញ។ ដោយ​មានការ​គាំទ្រពីក្រុមហ៊ុន Smart យើងរំពឹងថា  នឹង​អាច​ពង្រីក​សេវា​ពិគ្រោះយោបល់​ និង​សេវា​ដំបូន្មាន​សុខភាព​ផ្លូវចិត្ត​បន្ថែមទៀត​នៅតាមសហគមន៍ដែល​ងាយ​រងគ្រោះ​ខ្លាំងជាងគេបំផុត»។

ការផ្សាយពាណិជ្ជកម្ម

នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន បាន​មានប្រសាសន៍ថា៖ «យើង​ពិត​ជាមាន​មោទនភាព​ ដែលមានឱកាស​បានជួយគាំទ្រ​ដល់​គម្រោង​សំខាន់ៗបែបនេះ។ វិស័យ​កសិកម្ម​ជា​​ឆ្អឹង​ខ្នង​​របស់សេដ្ឋកិច្ច ​កម្ពុជា ដូច្នេះ​ការ​ផ្ដល់​ជំនាញថ្មីៗ​​ដល់​កសិករ​គឺជារឿង​សំខាន់​សម្រាប់​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ភាពវិជ្ជមាន​នៃវិស័យនេះ។ វិបត្តិសុខភាពសាធារណៈជា​សកល​នាពេលនេះ ដែល​ពុំ​ធ្លាប់មាន​ពីមុនមកសោះនោះ កំពុង​បង្ក​ឲ្យ​មាន​ភាពតានតឹង និងក្ដីព្រួយបារម្ភ​យ៉ាង​ខ្លាំង​សម្រាប់​មនុស្ស​ជា​ច្រើន ដូច្នេះវារឹត​តែ​សំខាន់ថែមទៀត ដែល​មូលនិធិរបស់ក្រុមហ៊ុន Smart ​ផ្ដល់ជំនួយ​ទៅ​ឲ្យ​​សេវា​ថែទាំ​សុខភាពផ្លូវ​ចិត្ត​ ដែលអាច​ត្រូវបានគេមើល​រំលងថា បើគ្មាន​សេវានេះទេ នោះ​នឹងមាន​ផល​វិបាក​គ្រោះ​ថ្នាក់​ពិត​ប្រាកដ​​​ដោយសារ​តែ​វិបត្តិ​សកល​យ៉ាងធំធេង​នាពេលនេះ»។

ការ​ផ្ដល់​មូលនិធិជំនួយ​ដល់​គម្រោងថ្មីពីរនេះ​​ត្រូវបានអនុម័ត​ដោយ​គណៈកម្មការ​វាយ​តម្លៃ​​​ ដែលមាន​​សមាសភាព​ជា ភាគីពាក់ព័ន្ធចម្រុះ ក្នុងនោះរួមមាន​ក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន Axiata Group និង​តំណាងឯករាជ្យ​មកពី​កម្ពុជា​​ ហើយការអនុម័តនេះ​ត្រូវបានធ្វើឡើងបន្ទាប់ពី​មានការ​ត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់ពីសំណាក់​គណៈកម្មការ​ផ្ទៃក្នុង។

ការផ្សាយពាណិជ្ជកម្ម

សម្រាប់ព័ត៌មានបន្ថែមអំពី​ មូលនិធិទឹកប្រាក់ ១ លានដុល្លាសម្រាប់ប្រឆាំងកូវីដ–១៩ របស់ ក្រុមហ៊ុន​ Smart Axiata  សូមតាមដាន​លើទំព័រ​ Facebook  របស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/SmartForCambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។

អំពីក្រុមហ៊ុន Smart

ការផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននឹងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា  “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។

ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឲ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ជាមួយ HD Voice (VoLTE) និង 4.5Gក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរូមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង​3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជា១៩០ប្រទេស។  Smart បាន​នឹង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំង​ព្រះរាជា​ណាចក្រកម្ពុជា ។

ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកំសាន្ដលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវា​ SmartLuy សេវាធានារ៉ាប់រងជីវិតឆ្លាតវ័យ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart និងសេវា SmartNas ។ ក្រុមហ៊ុន Smart មានទស្សនៈវិស័យក្លាយជាក្រុមហ៊ុន  “លេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុត”នៅព្រះរាជាណាចក្រកម្ពុជាត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។

ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង១,០០០ (មួយពាន់)នាក់ ក្នុងនោះរួមបញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់និងធ្វើអោយជីវិតកាន់តែប្រសើរឡើង។

Smart ជីវិត​រស់​រវើក!

–ចប់–

ក្រុមហ៊ុន​ Smart Axiata Co., Ltd.

No. 464A, មហាវិថីព្រះមុនីវង្ស, ទន្លេបាសាក់, ខណ្ឌចំការមន, ភ្នំពេញ, កម្ពុជា

ទូរស័ព្ទ: +855 10 201 000

www.smart.com.kh

សម្រាប់ព័ត៌មាន​បន្ថែម​ សូមទាក់ទង

លោក គាំ ទីវា

ទូរស័ព្ទ៖ +855 10 202 271

អ៊ីម៉ែល៖ koam.tivea[at]smart.com.kh

ការផ្សាយពាណិជ្ជកម្ម
↑