មនុស្សបែបណា ដែលគេហៅថា ជាមនុស្សរឹងមាំ?

New Copy
ការផ្សាយពាណិជ្ជកម្ម

មនុស្សយើងម្នាក់ៗ ប្រហែលជាយល់ច្រឡំ ចំពោះស្ថានភាពជីវិតរបស់ខ្លួន ហើយគិតថា ខ្លួនឯងជាមនុស្សរឹងមាំ ដោយហេតុអាចទ្រាំជាមួយនឹងស្ថានភាពជាច្រើនបាន ហើយនៅតែអាចរស់នៅ បើទោះជាត្រូវឈឺចាប់ គ្រាំគ្រាក៏ដោយ។

ជាការពិត ដ្បិតថាការដែលយើងអាចទ្រាំ អត់ធ្មត់ ជាមួយនឹងរឿងគ្រប់យ៉ាង វាក៏ជាភាពរឹងមាំមួយផ្នែកដែរ… ។ ប៉ុន្តែ ភាពរឹងមាំពិតប្រាកដរបស់មនុស្សម្នាក់ៗ មិនអាចសម្ដៅលើការដែលយើងអាចនៅទ្រាំឈរ ប្រឈមមុខជាមួយនឹងសេចក្ដីទុក្ខ ការលំបាកទាំងអស់នោះឡើយ … ភាពរឹងមាំ គឺ …៖

ការផ្សាយពាណិជ្ជកម្ម

30d42a2477d2c26cf7aabb674307f769

១. យើងរឹងមាំគ្រប់គ្រាន់ ដែលព្រមដោះលែងនរណាម្នាក់ ឱ្យគេចាកចេញទៅ ព្រោះយើងដឹងច្បាស់ថា មិនអាចឃាត់គេឱ្យនៅ មិនអាចឱបក្រសោបគេបន្តទៀតបាន។
២. យើងរឹងមាំនឹងព្រមដើរចេញពីទីកន្លែងដែលគ្មានសេចក្ដីសុខ ចាកចេញពីមនុស្សដែលមិនដែលនឹងឱ្យតម្លៃយើង បើទោះជាយើងមិនដាច់អាល័យយ៉ាងណាក៏ដោយ តែយើងមានភាពរឹងមាំគ្រប់គ្រាន់ក្នុងការការចេញពីគេ។
៣. យើងរឹងមាំ ដែលព្រមទទួលស្គាល់ការពិត ប្រឈមមុខនឹងការពិត បើទោះជារឿងទាំងនោះ ធ្វើឱ្យយើងឈឺចាប់ ខកចិត្តយ៉ាងណា តែយើងនៅតែអាចកែប្រែស្ថានការណ៍នោះ ហើយវិល ឬបន្តទៅរស់នៅជាមួយនឹងជីវិតថ្មី ជីវិតដែលមានក្ដីសុខ ។ ពោលគឺ យើងរឹងមាំគ្រប់គ្រាន់ ដែលចេះកែច្នៃការឈឺចាប់ ឱ្យក្លាយជាមេរៀន និងបទពិសោធន៍ ដើម្បីបន្តនូវជីវិតដ៏មានន័យឡើងវិញ។

ការផ្សាយពាណិជ្ជកម្ម

91b6a3f788a3c62d88324a620adeaa34

៤. យើងរឹងមាំដែលអាចទម្លាប់ជាមួយនឹងការរស់នៅម្នាក់ឯង យើងមិនខ្លាចភាពឈឺចាប់ មិនខ្វល់រឿងឯកា គឺយើងរស់នៅជាមួយខ្លួនឯងយ៉ាងមានសេចក្ដីសុខពិតប្រាកដ។
៥. យើងរឹងមាំដែលអាចគ្រប់គ្រង និងពន្យល់ខ្លួនឯងឱ្យយល់ពីអត្ថន័យនៃជីវិត ទទួលស្គាល់ការពិត ហើយមានចិត្តនឹងន មិនវឹកវរ ព្រោះតែពាក្យសម្ដីអ្នកដទៃ ការគិតរបស់អ្នកដទៃ មិនបំផ្លាញខ្លួនឯងព្រោះតែនរណាម្នាក់ឡើយ។
៦. យើងរឹងមាំ ដែលអាចគ្រប់គ្រងចិត្តខ្លួនឯងបាន មិនឱ្យខឹង មិនឱ្យគុំកួន ឬសងសឹកជាមួយនឹងជនមួយចំនួន យើងរឹងមាំដែល អាចអត់ធន់ជាមួយនឹងខ្លួនឯង មិនមែន ចេះត្រឹមអត់ធ្មត់ជាមួយអ្នកដទៃ ទ្រាំទាំងដឹងថាខ្លួនតម្លៃសម្រាប់នរណាម្នាក់នោះឡើយ។

ការផ្សាយពាណិជ្ជកម្ម

C9b56e4a2eaa54f92b0179eb11bc6b57

៧. យើងរឹងមាំដែលចេះយល់ ចេះគិត ចេះបត់បែនទៅតាមស្ថានការណ៍នៃជីវិត អ្វីដែលពិសេសនោះគឺ យើងចេះប្រើប្រាស់ និងកាច់ចង្កូតឱ្យជីវិតខ្លួនឯង។
៨. យើងរឹងមាំដែលមានបញ្ញាស្មារតី មិនថាស្ថិតក្នុងស្ថានភាពណា ក៏យើងអាចរំដោះខ្លួន និងដោះស្រាយបញ្ហាបានយ៉ាងល្អ និងដោយភាពស្ងប់ស្ងាត់បំផុត។
៩. យើងរឹងមាំដែលអាចញញឹម ឬសើចជំនួសឱ្យការយំ ទឹកភ្នែក … យើងរឹងមាំដែលអាចរីករាយ សប្បាយ ចូលប្រឡូកក្នុងសង្គម ជួបមនុស្សថ្មីចាស់ ដោយមិនខ្លាចរអា ជំនួសឱ្យការរក្សាទម្លាប់រស់នៅជាមួយភាពស្ងប់ស្ងាត់ មិនចង់ជួបអ្នកណា ដាក់កំហិត បិទខ្លួនឯងជាមួយនឹងភាពឯកា ឈឺចាប់ ខូចចិត្តរាល់ថ្ងៃ រាល់យប់។

ការផ្សាយពាណិជ្ជកម្ម

សូមចងចាំថា មនុស្សដែលរឹងមាំពិតប្រាកដ គឺត្រូវមានប៉ុន្មានចំណុចនេះ មិនមែនដូចដែលយើងគិត កន្លងមក គិតថា ខ្លួនឯងទ្រាំចំពោះរឿង និងមនុស្សមួយចំនួននោះឡើយ៕

Cd64c29c0099affd24748707865ddd74

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម