ជីវិតរបស់មនុស្សយើង មិនអាចជោគជ័យទាំង៣នេះទេ យ៉ាងហោចណាស់ ក៏អ្នកត្រូវតែបរាជ័យរឿងមួយ ក្នុងចំណោមទាំង៣នេះ

១
ការផ្សាយពាណិជ្ជកម្ម

សួរថាមួយជីវិត​ ៖

– អ្នកណាមិនចង់ហូបចុករបស់ឆ្ងាញ់ៗ…។
– អ្នកណាមិនចង់ដើរលេងឱ្យសប្បាយ ទៅកន្លែងឆ្ងាយៗ…។
– អ្នកណាមិនចង់មានលុយចាយពេញៗដៃ…។
– អ្នកណាមិនចង់មានសម្ភារនិយម របស់ថ្លៃៗប្រើប្រាស់…។

ការផ្សាយពាណិជ្ជកម្ម

មនុស្សយើងម្នាក់ៗ សុទ្ធតែប្រាថ្នាចង់បានជីវិតដែលល្អប្រពៃ មានគ្រប់សព្វបែបយ៉ាង តាមចិត្តខ្លួនឯងត្រូវការ អាចរស់នៅយ៉ាងមានក្ដីសុខ សុភមង្គល ជួបជុំមនុស្សដែលខ្លួនឯងស្រឡាញ់ … ប៉ុន្តែគ្មាននរណាម្នាក់ អាចមានជីវិតពេញលេញទាំងអស់នោះឡើយ … ពាក្យចាស់តែងនិយាយថា ក្នុងជីវិតមនុស្សម្នាក់ៗ ប្រាថ្នាជោគជ័យ ៣យ៉ាង ៖

១. ជោគជ័យក្នុងរឿងគ្រួសារ។
២. ជោគជ័យក្នុងរឿងការងារ។
៣. ជោគជ័យក្នុងរឿងស្នេហា។

ការផ្សាយពាណិជ្ជកម្ម

4566d16b3a0a45ee0254025d4dfcdfcf

ប៉ុន្តែអ្នកដឹងទេថា ជីវិតរបស់មនុស្សយើង មិនអាចជោគជ័យទាំង៣នេះទេ យ៉ាងហោចណាស់ ក៏អ្នកត្រូវតែបរាជ័យរឿងមួយ ក្នុងចំណោមទាំង៣នេះ។

ការផ្សាយពាណិជ្ជកម្ម

ក្រឡេកមើលក៏ដឹង អ្នកខ្លះ មានទ្រព្យស្ដុកស្ដម្ភ លុយចាយមិនចេះអស់ ប៉ុន្តែជីវិតគាត់បែរជាបរាជ័យក្នុងរឿងគ្រួសារ នៅក្នុងរឿងគ្រួសារគ្មានក្ដីសុខ សុភមង្គល ជីវិតជួបការបែកបាក់ បែកខ្ញែកគ្នា។ អ្នកខ្លះ បង្ហាឱ្យគេឃើញថា គ្រួសារជួបជុំ តែធាតុពិតក្នុងគ្រួសារក្ដៅគគុក។ អ្នកខ្លះ មានគ្រួសារល្អ ការងារក៏រលូន តែបែរជារឿងស្នេហាវិញ បែកបាក់ ជួបការផិតក្បត់មិនដឹងប៉ុន្មានដងទេ នេះជាការបរាជ័យក្នុងរឿងស្នេហា។ អ្នកខ្លះ មានគ្រួសារល្អ មានដៃគូស្នេហាស្រឡាញ់គ្នា​ តែក្រឡេកមើលការងារវិញ បរាជ័យរហូត ធ្វើអ្វីក៏មិនកើត ប្រកបអ្វីក៏មិនបានរលូន …។

69d7dd19a60adbe6ecb961889c9ff9c7

ការផ្សាយពាណិជ្ជកម្ម

ត្រឡប់មកវិញ មិនមានជីវិតអ្នកណាល្អឥតខ្ចោះនោះឡើយ ដ្បិតថាអ្នកខ្លះ មើលត្រឹមសម្បកក្រៅ ជីវិតគាត់ល្អណាស់ តែគ្មានអ្នកអាចដឹងច្បាស់ទេថា នៅពីក្រោយស្ថានភាពនៃជីវិតគាត់ត្រូវឆ្លងកាត់ និងជួបប្រទះអ្វីខ្លះ គាត់មានទុក្ខសោក លំបាក ឧបសគ្គយ៉ាងណា អ្វីដែលសំខាន់ គឺជីវិតស្នេហា គ្រួសារ និងការងារបស់គាត់ជួបការបរាជ័យប៉ុន្មានដងហើយ? អ្វីៗ គឺមានតែសមីរខ្លួនគេផ្តាល់ប៉ុណ្ណោះ ដែលដឹងច្បាស់បំផុត ដូច្នេះ សូមកុំវាយតម្លៃជីវិតខ្លួនឯងមិនដូចជីវិតគេ ព្រោះតែឃើញរូបភាពខាងក្រៅ កុំអាន់អន់ស្រពន់ចិត្ត កុំគិតថា ជីវិតខ្លួនឯងអន់ជាងជីវិតអ្នកដទៃអី៕

209c898999c9024880be10969edba08e

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម