ពាក្យម៉ាក់ធ្លាប់ផ្ដាំ ចាំណាកូនប្រុស!

Cover Copy
ការផ្សាយពាណិជ្ជកម្ម

– ទោះមនុស្សស្រី នាងស្លៀកពាក់ស៊ិចស៊ីយ៉ាងណា បើកូនឃើញហើយ កូនត្រូវមានម្ចាស់ការលើខ្លួនឯង កុំបណ្ដោយឱ្យអារម្មណ៍ពុះកញ្ជ្រោល នាំឱ្យធ្វើរឿងមិនគប្បី ព្រោះកូនក៏មានម៉ាក់ជាស្រី បងជាស្រី អនាគត កូនក៏អាចមានកូនជាស្រីផងដែរ ដាច់ខាតកុំបោះសម្ដីមិនល្អ ឬក៏ប្រព្រឹត្តនូវទង្វើបៀតបៀន ដោយគ្មានចំណេះ ទៅបំពានលើនាងឱ្យសោះ។

Cover Copy
រូបភាពដំណាង

– ក្នុងចំណោមមនុស្សស្រីទាំងអស់ មានតែមួយប៉ុណ្ណោះ ដែលជាកម្មសិទ្ធរបស់កូន ម្នាក់នោះគឺ ជាគូជីវិតរបស់កូនហ្នឹងហើយ។ មនុស្សស្រី មិនមែនសម្រាប់ឱ្យកូនលេងសើច ស៊ីលេងតាមតែអារម្មណ៍ ចំណង់ចំណូលចិត្ត ឬអាងយសសក្តិ លុយកាក់ ទិញនាង បំពានលើនាង គ្មានភក្តីភាពនោះទេ។

ការផ្សាយពាណិជ្ជកម្ម

– កូនអាចធ្វើល្អ សេចក្ដីល្អ យកអាសារដល់ស្ត្រីទន់ខ្សោយ ព្រោះវាក៏ជាភារកិច្ច និងជាគំរូរបស់ពលរដ្ឋល្អ តែមិនមែនធ្វើល្អព្រោះតែចង់កេងចំណេញ ឬបៀតបៀននាងនោះទេ កុំធ្វើល្អ ព្រោះតែឃើញប្រយោជន៍ពីនាងឱ្យសោះ។

Photo 11 1555067169146328909114

ការផ្សាយពាណិជ្ជកម្ម

– បើថ្ងៃមុខ កូនមានប្រពន្ធ ដាច់ខាតកុំចិញ្ចឹមនាងដូចជាសត្វចិញ្ចឹម បីបាច់ថ្នមថា្នក់ តែបែរជាដាក់នាងនៅក្នុងទ្រុង ទោះជាទ្រុងមាស ក៏គ្មានសត្វណាចង់រស់នៅដែរ … តែកូនត្រូវចិញ្ចឹមនាងឱ្យមានសេរីភាព និងឯករាជ្យភាព ព្រោះនាងជាដៃគូជីវិតរបស់កូន មិនមែនជាស្រីកំណាន់ ត្រឹមសុំលុយចាយនោះឡើយ។

– វាជារឿងធម្មតាទៅហើយ ដែលមនុស្សស្រីតែងតែ ងរងក់ រក់រឿងដោយគ្មានមូលហេតុ ហើយពេលខ្លះក្នុងមួយខែ អាចមានប៉ុន្មានថ្ងៃ ដែលនាងឆេវឆាវ ឆាប់ខឹង សូម្បីតែរឿងបន្តិចបន្តួច ដូច្នេះ កូនត្រូវដឹង ហើយមិនត្រូវប្រកាន់ចិត្តខឹងតបទៅនាងវិញទេ តែកូនត្រូវចេះលួងលោមនាង និងព្យាយាមយល់ចិត្តនាងឱ្យបានច្រើន។

ការផ្សាយពាណិជ្ជកម្ម

– ធម្មតាទេណាកូន មនុស្សស្រី បើនាងជាប្រពន្ធ នាងតឹងតែងលុយកាក់ចំពោះកូន គឺដោយសារតែនាងចង់សន្សំសំចៃជំនួសកូន ម៉ាក់រកប្រពន្ធឱ្យកូន គឺចង់បានមនុស្សស្រីដែលចេះទុកដាក់បែបនេះហើយ ដូច្នេះហើយ ក៏កុំទៅខឹង អន់ចិត្តនឹងនាងអី​ ព្រោះនាងគ្មានយកទៅណាទេ សន្សំដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារនេះហើយ។

– ការងារក្នុងផ្ទះ មិនមែនជាការងារផ្ដាច់មុខរបស់ប្រពន្ធតែម្នាក់ទេណាកូន ដូច្នេះ កូនត្រូវចេះជួយសម្រាលបន្ទុកមួយនេះជាមួយនាង កុំប្រកាន់ការងារស្រី ឬប្រុស ព្រោះប្ដីប្រពន្ធទាំងអស់ គឺត្រូវចេះជួយគ្នាទៅវិញទៅមក។

ការផ្សាយពាណិជ្ជកម្ម

Photo 10 15550671691421360780571

– ចាំណាកូនប្រុស បើប្រពន្ធណារអ៊ូច្រើនដាក់កូន នោះមានន័យថា ចិត្តនាង មិនខុសពីចិត្តរបស់ម៉ាក់នោះឡើយ ព្រោះតែស្រឡាញ់កូនខ្លាំង និងចង់ឱ្យកូនល្អ ទើបខំរអ៊ូរទាំ ទោះដឹងថា កូនធុញក៏ព្រម សំខាន់ដើម្បីឱ្យកូនបានដឹង និងយកទៅគិតពិចារណា។

ការផ្សាយពាណិជ្ជកម្ម

– ចាំណាកូនប្រុស ទោះមានរឿងអ្វីក៏ដោយ កូនជាកូនប្រុស ជាមេគ្រួសារ ដូចនេះ កូនត្រូវរឹងមាំ ឈរនៅពីមុខប្រពន្ធ កុំបណ្ដោយឱ្យនាង ប្រឈមមុខរ៉ាប់រង ឯកូនបែរជាពួននៅក្រោយខ្នងនាងនោះ បើបែបហ្នឹង គេហៅថា មនុស្សប្រុស តោងសំពត់ប្រពន្ធហើយ។

ហើយម៉ាក់ក៏មានពាក្យជាច្រើនទៀតចង់ប្រាប់កូនដែរ ប៉ុន្តែម៉ាក់ជឿថា កូនប្រុសរបស់ម៉ាក់ធំដឹងក្ដីហើយ កូនប្រាកដជាចេះគិត ចេះថ្លឹងថ្លែង និងបែងចែកបានល្អ ម៉ាក់គ្រាន់តែសង្ឃឹមថា កូនប្រុសរបស់ម៉ាក់ មិនធ្វើខ្លួនផ្ដេសផ្ដាស មិនប្រព្រឹត្តនូវទង្វើមិនគប្បី ជាពិសេសនោះគឺ មិនធ្វើខ្លួនចោលម្សៀត នាំឱ្យម៉ាក់អាម៉ាស់មុខ ខ្មាសមិត្តញាតិ ធ្វើឱ្យគេសើចចំអកនោះឡើយ … ម៉ាក់គ្រាន់តែចង់ឱ្យកូនប្រុសរបស់ម៉ាក់ ក្លាយជាគំរូល្អ ជាបុគ្គលល្អ ជាពិសេសគឺជា កូនល្អ ប្ដីល្អ ជាឪពុកល្អសម្រាប់កូនៗរបស់កូនពេញមួយជីវិត …!!!៕

ការផ្សាយពាណិជ្ជកម្ម

Photo 9 15550671691391638205765

អត្ថបទ ៖ ភី​ អេក / ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម