ឯកា! ព្រោះតែគ្មានអ្នកណាត្រូវការ ឬមកពីខ្លួនឯងមិនត្រូវការអ្នកណា?

1
ការផ្សាយពាណិជ្ជកម្ម

មានមនុស្សមួយចំនួន កំពុងតែស្ថិតនៅជាមួយនឹងអារម្មណ៍ដែលឯកា ត្រមង់ត្រមោចតែម្នាក់ឯង ប៉ុន្តែសួរថា ហេតុអ្វីបានជាអ្នកមានអារម្មណ៍ថាឯកា? ភាពឯកា កើតឡើងព្រោះតែគ្មានអ្នកណាត្រូវការអ្នក ឬមកពីអ្នកខ្លួនឯង ដែលមិនត្រូវការអ្នកណា?

ជាការពិត ពេលខ្លះ អារម្មណ៍ឯកា កើតឡើងព្រោះតែយើងមិនត្រូវការអ្នកណា មិនចូលចិត្តភាពអ៊ូអរ មិនចូលចិត្តពេលដែលមានមនុស្សច្រើនឡើយ ព្រោះតែចរិតពីធម្មជាតិរបស់យើងខ្លួនឯង ដែលមិនសូវចូលក្នុងចំណោមមនុស្សជាច្រើន យើងចូលចិត្តសភាពស្ងប់ស្ងាត់ ចូលចិត្តនៅម្នាក់ឯង ទើបធ្វើឱ្យយើង មានអារម្មណ៍ថា ឯកា ជីវិតនេះ ពោរពេញដោយភាពស្ងប់ស្ងាត់។

ការផ្សាយពាណិជ្ជកម្ម

109790372_970188370088527_1348264130401469352_o

ប៉ុន្តែពេលខ្លះទៀត ភាពឯកា កើតឡើង ព្រោះតែយើងចេះតែគិតថា គ្មានអ្នកណាត្រូវការយើង យើងគិតថា គ្មានអ្នកណា ចង់នៅក្បែរយើង យើងគិតច្រើនផ្ដេសផ្ដាសតែម្នាក់ឯង ថាគ្រប់គ្នា មិនចូលចិត្ត ឬមិនត្រូវការយើង មិនទុកយើងសំខាន់សម្រាប់ពួកគេ ប៉ុន្តែទាំងនេះ សុទ្ធតែជាគំនិត ការគិតរបស់យើងតែម្នាក់ឯងតែប៉ុណ្ណោះ ក៏ព្រោះតែការគិតផ្ដេសផ្ដាសនេះហើយ ដែលធ្វើឱ្យអ្នក ចេះតែកើតមានអារម្មណ៍ថា ឯកា ខូចចិត្ត គិតច្រើន និងអន់ចិត្តតែម្នាក់ឯង។

ការផ្សាយពាណិជ្ជកម្ម

ត្រឡប់មកវិញ ពេលខ្លះ ភាពឯកា មិនមែនព្រោះតែគ្មានអ្នកណានៅក្បែរ គ្មានអ្នកណាយល់ចិត្តយើងនោះទេ តែមកពីយើងខ្លួនឯងដែលមិនចេះមើលថែខ្លួនឯង យើងខ្លួនឯង ដែលមិនយល់ចិត្តខ្លួនឯង ហើយចេះតែខ្វល់ខ្វាយច្រើន គិតនេះ គិតនោះផ្ដេសផ្ដាស ធ្វើឱ្យកើតមានអារម្មណ៍ថា ខ្លួនឯង មានតែម្នាក់ឯង យើងចេះតែគិតចង់ឱ្យអ្នកនេះ ឬអ្នកនោះមកខ្វល់យកចិត្តទុកដាក់នឹងយើង ទាំងដែលយើងខ្លួនឯង មិនដែលយកចិត្តទុកដាក់ ខ្វល់ខ្វាយនឹងខ្លួនឯងសោះ គិតតែចង់បានការចាប់អារម្មណ៍ពីគេ រហូតធ្វើឱ្យខ្លួនឯងនេះកើតទុក្ខ មិនស្រណុកចិត្ត ពិបាកចិត្តតែម្នាក់ឯង៕

116016352_970188363421861_2978196005212396691_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
116253024_970188343421863_7619748734858355966_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ ៖ ភី​ អេក / ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម