Vietjet បន្ថែមផ្លូវហោះហើរក្នុងស្រុក ប្រាំបីខ្សែ នាំឲ្យ Vietjet នាំមុខគេក្នុង
ការបើកដំណើរការការហោះហើរតាមយន្ដហោះសារជាថ្មី

Knongsrok
ការផ្សាយពាណិជ្ជកម្ម

ភ្នំពេញ ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ២០២០៖ ការរាតត្បាតជាសកលនៃវីរុសកូវីដ–១៩ បង្កការខូចខាតយ៉ាងខ្លាំងដល់វិស័យហោះហើរឆ្លងប្រទេស ប៉ុន្តែការហោះហើរចេញពីប្រទេសវៀតណាម ទៅកាន់ទិសដៅក្នុងតំបន់ កំពុងមានសង្ឃឹមឡើងវិញហើយ។

Vietjet ដែលជាក្រុមហ៊ុនអាកាសចរណ៍យុគសម័យថ្មី បានចាប់ផ្តើមប្រតិបត្តិការ ជើងហោះហើរក្នុងស្រុករបស់ខ្លួនឡើងវិញ ហើយបានបន្ថែមផ្លូវហោះហើរថ្មីៗមួយចំនួនទៀត ដោយភ្ជាប់គោលដៅទៅកាន់តំបន់ទេសចរណ៍គួរឱ្យចាប់អារម្មណ៍មួយចំនួន។

ការផ្សាយពាណិជ្ជកម្ម
Vietjet   Promotion (1)
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព


ផ្លូវហោះហើរក្នុងស្រុកថ្មីៗទាំងអស់នេះនឹងតភ្ជាប់ពីទីក្រុង Hanoi ទៅទីក្រុង Dong Hoi; ពីទីក្រុង Hai Phong ទៅទីក្រុង Quy Nhon (ខេត្ត Binh Dinh);  ពីទីក្រុងVinh (ខេត្ត Nghe An) ទៅកោះ Phu Quoc ហើយពីទីក្រុង Da Nag ទៅកោះ Phu Quoc; ទៅទីក្រុងDa Lat (ខេត្ត Lam Dong) ទៅទីក្រុង Buon Ma Thuot(ខេត្ត Dak Lak) ទៅទីក្រុង Vinh និងទៅទីក្រុង Thanh Hoa។​  ផ្លូវហោះហើរថ្មីទាំងអស់នេះបានបង្កើនបណ្តាញហោះហើរសរុប ចំនួន ៥៣ ទិសដៅក្នុងស្រុកបន្ថែមទៀត ជាមួយក្រុមហ៊ុន Vietjet។

ក្រុមហ៊ុន Vietjet បានបើកលក់សំបុត្រសម្រាប់ជើងហោះហើរក្នុងស្រុកថ្មីចំនួន ៨ ខ្សែនេះ ដែលនឹងត្រូវចាប់ផ្តើមហោះហើរនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២០។ ដើម្បីអបអរសាទរជើងហោះហើរថ្មីទាំងអស់នេះ ក្រុមហ៊ុននឹងផ្តល់ជូនប្រូម៉ូសិនពិសេស គឺការលក់សំបុត្រយន្ដហោះចំនួន ២លាន៥សែនសន្លឹក ក្នុងតម្លៃក្រោម ០,៥ ដុល្លារ (*) សម្រាប់ជើងហោះហើរក្នុងស្រុកទាំងអស់។

ការផ្សាយពាណិជ្ជកម្ម
Vietjet   Promotion (2)
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព


ប្រូម៉ូសិនតម្លៃសំបុត្រពិសេសនេះ មានលក់ចាប់ពីថ្ងៃទី ១១ មិថុនា ឆ្នាំ២០២០ នៅលើគេហទំព័រ www.vietjetair.com និងកម្មវិធីទូរស័ព្ទ ឈ្នោះថា Vietjet Air។​ ពេលវេលាធ្វើដំណើរគឺចាប់ពី ថ្ងៃទី ១១ ខែកញ្ញា ទៅដល់ ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២០ (**) ចំណែកឯផ្លូវហោះហើរថ្មីទាំងប្រាំបី នឹងចាប់ផ្ដើមប្រតិបត្តិការពី ថ្ងៃទី ១៨ ខែមិថុនា ទៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២០(**)។

ថ្លែងក្នុងសន្និសីទស្ដីពីការផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុកនៅទីក្រុងហូជីមិញឆ្នាំ២០២០ កាលពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២០ ប្រធានផ្នែកចែកចាយនិងលក់អន្ដរជាតិក្រុមហ៊ុន Vietjet លោក Jay L Lingeswara បានមានប្រសាសន៍ថា៖ «ប្រទេសវៀតណាមមានទិសដៅហោះហើរដ៏មានសុវត្ថិភាព និងគួរឲ្យទាក់ទាញរាប់មិនអស់ រួមទាំងទីក្រុងល្បីៗ ដូចជាទីក្រុង Hanoi  ទីក្រុង Ho Chi Minh ទីក្រុង Hue ទីក្រុង Da Nang ទីក្រុង Nha Trang ឬ កោះ Phu Quoc ហើយនាពេលថ្មីៗនេះតំបន់ទេសចរណ៍ល្បីៗ ដូចជាតំបន់ទេសចរណ៍វប្បធម៌ប្លែកៗនៃទីក្រុង Buon Ma Thuot ឬ ឆ្នេរសមុទ្រដ៏ស្រស់ស្អាត នៅទីក្រុង Quy Nhon (ខេត្ត Binh Dinh) រូងភ្នំធំជាងគេបំផុតនៅលើពិភពលោកនៅឧទ្យានជាតិ Phong Nha, Ke Bang (ខេត្ត Quang Binh) និងកន្លែងជាច្រើនទៀត។

ការផ្សាយពាណិជ្ជកម្ម
Vietjet   Promotion (3)
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តាមរយៈកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធររបស់រដ្ឋាភិបាលនិងក្រុមហ៊ុនទេសចរណ៍ ក្រុមហ៊ុន Vietjet បានបើកដំណើរការបណ្តាញហោះហើរក្នុងស្រុករបស់ខ្លួនឡើងវិញយ៉ាងឆាប់រហ័ស ដោយមានកម្មវិធីប្រូម៉ូសិនល្អៗជាច្រើន

ដើម្បីនាំអ្នកដំណើរត្រឡប់ទៅគោលដៅគួរឲ្យទាក់ទាញទូទាំងប្រទេសវៀតណាមសារជាថ្មី។»

ការផ្សាយពាណិជ្ជកម្ម

ជាមួយនឹងផ្លូវហោះហើរក្នុងស្រុកចំនួន ៥៣ ខ្សែ ឥឡូវនេះ ក្រុមហ៊ុន Vietjet កំពុងធ្វើប្រតិបត្តិការ      បណ្តាញហោះហើរធំជាងគេបង្អស់ក្នុងប្រទេសវៀតណាម ដោយនាំអ្នកដំណើរនិងភ្ញៀវទេសចរណ៍ទូទៅ ទៅកាន់គោលដៅក្នុងសុបិន្តរបស់ពួកគេតាមជើងហោះហើរ ដែលមិនសូវប៉ះពាល់ដល់បរិស្ថានរបស់ក្រុមហ៊ុន  ដើម្បីឆ្លើយតបតាមតម្រូវការរបស់អ្នកដំណើរទាំងអស់ជាមួយកាលវិភាគហោះហើរ  ដ៏បត់បែននិងច្រើនជម្រើស។

សម្រាប់ព័ត៌មានលម្អិតបន្ថែមអំពីកាលវិភាគជើងហោះហើររបស់អ្នកដំណើរ សូមចូលទៅកាន់គេហទំព័រ www.vietjetair.com  និងកម្មវិធីទូរស័ព្ទចល័ត Vietjet Air ឫទំព័រហ្វេសប៊ុកផ្លូវការ https://www.facebook.com/vietjetvietnam/ ឫការិយាល័យ និងភ្នាក់ងារលក់សំបុត្រផ្លូវការរបស់ ក្រុមហ៊ុន Vietjet ។

ការផ្សាយពាណិជ្ជកម្ម

តាមរយៈ​យន្ត​ហោះ​ថ្មីរបស់ខ្លួន ដែលមានកៅអីធ្វើពីស្បែកល្អៗ អាហារឆ្ងាញ់ៗ និងក្រុមអ្នកផ្ដល់សេវាលើយន្ត​ហោះដែលមានភាពរួសរាយរាក់ទាក់ ក្រុមហ៊ុនVietjet នាំមកនូវបទពិសោធន៍ដ៏អស្ចារ្យនៅរយៈកំពស់ ១០ ០០០ ម៉ែត្រ ជូនដល់អ្នកដំណើររាប់លាននាក់។

(*) មិនរាប់បញ្ចូលពន្ធ ថ្លៃឈ្នួល (**) មិនរួមបញ្ចូលថ្ងៃសម្រាកបុណ្យជាតិ

ការផ្សាយពាណិជ្ជកម្ម

###

អំពី​ក្រុម​ហ៊ុន Vietjet:

Vietjet គឺ​ជា​ក្រុមហ៊ុន​អាកាស​ចរ​ណ៍ដំបូង​គេ​របស់​វៀត​ណាម ក្នុង​ការ​ប្រតិ​បត្ត​ក្នុង​នាម​ជា​​​ក្រុម​ហ៊ុន​​អាកាស​ចរ​ណ៍​ជំនាន់​ថ្មី​មួយ ដែល​ផ្តល់​ជូន​តម្លៃ​សំបុត្រ​បែប​​សន្សំ​សំចៃ​តាម​តម្រូវ​ការ និង​សេវា​កម្ម​យ៉ាង​ទូ​លំ​ទូលាយ​ដើម្បី​ឆ្លើយ​តប​ទៅនឹង​តម្រូវ​ការ​អតិ​ថិ​ជន​។ ក្រុម​ហ៊ុន​នេះ មិន​ត្រឹម​តែ​ផ្តល់​ឲ្យ​នូវ​សេវា​កម្ម​​ដឹក​ជញ្ជូន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​​ប្រើប្រាស់​បច្ចេក​វិទ្យា​​ពាណិជ្ជ​អេ​ឡិច​ត្រូនិក (e-commerce) ធំ​ជាង​គេ​បំផុត ដើម្បី​​ផ្តល់​ជូន​នូវ​សេវា​កម្ម និង​ផលិត​ផល​ផ្សេង​ៗ​ជាច្រើន​សម្រាប់​អតិ​ថិ​ជន​។ Vietjet គឺ​ជា​សមា​ជិក​ សមាគមដឹក​ជញ្ជូន​ផ្លូវ​អាកាស​អន្តរជាតិ (IATA) និង​បានទទួលវិញ្ញាបនបត្រ​សវន​កម្មសុវត្ថិ​ភាព​ប្រតិបត្តិការ (IOSA) ពី​សមាគម​ដដែលនេះ។ Vietjet ក៏​បាន​ជាប់​ឈ្មោះ​ជា ក្រុម​ហ៊ុន​អាកាស​ចរណ៍​ដែល​យក​កម្រៃ​សេវា​ទាប​ដ៏ល្អ​បំផុត​នៅអាស៊ី​ឆ្នាំ​២០១៨ (Best Ultra Low-Cost Airline 2018) និង​​ទទួល​បាន​ចំណាត់​ថ្នាក់​ខ្ពស់​ជាង​គេ​បំផុត​សម្រាប់​សុវត្ថិ​ភាព​ជា​មួយ​នឹង​ពិន្ទុ​ផ្កាយ​៧ ក្នុង​ឆ្នាំ​២០១៨ ពី​គេហ​ទំ​ព័រ​​អង្កេត​លើ​​ផលិត​ផល និង​សុវត្ថិ​ភាព​របស់​ពិភព​លោក​ AirlineRatings.com​។ ក្រុមហ៊ុន​អាកាស​ចរ​ណ៍នេះ ក៏​​ត្រូវ​បាន​បញ្ចូល​ឈ្មោះ​ក្នុង​បញ្ជី​​​ក្រុមហ៊ុន​អាកាស​ចរណ៍​ដ៏ល្អ​បំផុត​ផ្តាច់​គេ​ទាំង​៥០​របស់​ពិភព​លោក សម្រាប់​ការ​ប្រើ​ហិវញ្ញ​វត្ថុ​ដ៏​​មាន​ផា​សុខ​ភាព និង​​​​ប្រតិ​បត្តិ​ការ​ផ្សេង​ៗ ដោយ​​អង្គ​ភាព​​វិ​ភាគ​លើ​​ក្រុមហ៊ុន​អាកាស​ចរណ៍ Airfinance Journal​ ក្នុង​ឆ្នាំ​២០១៨​​​។ 

​ក្រុម​ហ៊ុន Vietjet អាកាស​ចរណ៍​ Vietjet ប្រតិ​បត្តិ​ការ​​ហោះ​ហើរ​ប្រចាំ​ថ្ងៃ​ច្រើន​ជាង​៤០០​លើក ដោយ​ដឹក​អ្នក​ដំណើរ​ច្រើន​ជាង​៦៥​លាន​នាក់ មក​ទល់​ពេល​នេះ ជា​មួយ​នឹង​​ផ្លូវ​​ហោះ​ហើរ​ចំនួន​១០៦ ដែល​គ្រប​ដណ្តប់​ក្នុង​គោល​ដៅ​​ជាច្រើន​ទូ​​​ទាំង​វៀតណាម និង​គោល​ដៅ​អន្តរ​ជាតិ​នា​នា ដូច​ជា​ជប៉ុន ហុង​កុង សិង្ហ​បុរី កូរ៉េ​ខាង​ត្បូង តៃ​វ៉ាន់ ប្រទេស​ចិន ថៃ មីយ៉ាន់​ម៉ា ម៉ា​ឡេស៊ី និង​កម្ពុជា​។

ទំនាក់​ទំនង​​ផ្នែក​ព័ត៌​មាន:

ក្រុមហ៊ុន QED

ប្រទេសកម្ពុជា (ភាសាខ្មែរ)

លោក ឆន ភារុណ

Email: [email protected]

Cell +855 10 296 617

ប្រទេសកម្ពុជា (English)

Mr. Julian Rake

Email: [email protected]

Cell: +855 93 324 283


ក្រុមហ៊ុន Vietjet

Ms. Kieu Duong (Amy)

Email: [email protected]

Cell: +84 932 775 066

ការផ្សាយពាណិជ្ជកម្ម
↑