ប្រពន្ធខ្ញុំ ខ្ញុំជាអ្នកជ្រើស ខុស ឬត្រូវនៅតែជាប្រពន្ធខ្ញុំ ជាការសម្រេចចិត្តរបស់ខ្ញុំ

70291522_349678099247031_1009343904702529536_n
ការផ្សាយពាណិជ្ជកម្ម

មនុស្សស្រី តែងតែតាមឪពុកម្ដាយ ក្នុងការរៀបការជ្រើសគូជីវិត ដែលផ្ទុយខុសពីមនុស្សប្រុសមួយចំនួន ដែលតែងតែតាមឪពុកម្ដាយ ក្នុងការលែងលះ បែកបាក់ប្ដីប្រពន្ធ។

មនុស្សស្រី មិនថាមានរឿងអ្វីក្នុងជីវិតប្ដីប្រពន្ធ រមែងលាក់បាំងពីឪពុកម្ដាយ ព្រោះមិនចង់ឱ្យគាត់ដឹង មិនចង់វែងឆ្ងាយ ដែលខុសពីមនុស្សប្រុសមួយចំនួន មានរឿងតិចតួច សូម្បីតែរឿងប្រពន្ធធ្វើម្ហូបមិនឆ្ងាញ់ ក៏អាចប្រាប់ម្ដាយខ្លួនបានដែរ តើមានមនុស្សប្រុសប៉ុន្មាននាក់ដែល ព្យាយាម ការពារ​ប្រពន្ធខ្លួន មើលថែ ផ្ដល់ភាពកក់ក្ដៅ មិនថាខុស ឬត្រូវ មានបញ្ហាអ្វី ក៏រ៉ាប់រង មិនបោះបង់ប្រពន្ធនោះ?

ការផ្សាយពាណិជ្ជកម្ម

មនុស្សប្រុសមួយចំនួន ច្រើនតែតាមឪពុកម្ដាយ បើថាឪពុកម្ដាយខ្លួន មិនពេញចិត្តនឹងកូនប្រសារ ឬទើសចិត្តត្រង់ណា ប្ដីច្រើនតែស្ដាប់សម្ដីឪពុកម្ដាយ ហើយខឹងសម្បារប្រពន្ធ ស្ដាប់ណាស់ តាមណាស់ មនុស្សប្រុសខ្លះ បើម៉ែឪឱ្យលែង ក៏លែងតាមដែរ មិនគិតថា អ្វីល្អ អ្វីអាក្រក់ អ្វីគួរ អ្វីមិនគួរនោះឡើយ មិនមែនថា ការសម្រេចចិត្តរបស់ឪពុកម្ដាយ សុទ្ធតែល្អ ឬត្រូវទាំងអស់នោះទេ ក៏មិនមែនមានន័យថា គាត់អាក្រក់ ចង់បំផ្លាញយើងដែរ តែពេលខ្លះ ការមិនពេញចិត្តរបស់គាត់ ជាហេតុនាំឱ្យបែកបាក់ និងបាត់បង់មនុស្សល្អៗក៏ថាបាន។

ក្នុងនាមជាកូនប្រុស ជាប្ដី ជាមេគ្រួសារ គួរតែមានភាពរឹងប៉ឹង និងយល់ចិត្ត មានហេតុផលឱ្យបានច្បាស់លាស់ ត្រូវហ៊ានចេញមុខការពារប្រពន្ធយើង ព្រោះយើងជាអ្នកសម្រេចចិត្តជ្រើសយកនាង យើងជាអ្នកចូលទៅដណ្ដើមនាងពីឪពុកម្ដាយនាងយកមកចិញ្ចឹម ពាក់កណ្ដាលជីវិតរបស់នាងតទៅមុខ គឺស្ថិតនៅលើយើងជាប្ដីនេះហើយ កុំធ្វើឱ្យនាងចាកចេញពីឪពុកម្ដាយ ហើយត្រូវមករស់នៅជួបទុក្ខលំបាក ត្រូវឯកា កំព្រារងា ព្រោះតែយើងជាប្ដី ខ្វះការមើលថែទាំនាង។

ការផ្សាយពាណិជ្ជកម្ម

ដ្បិតថាឪពុកម្ដាយជាអ្នកមានគុណ តែប្រពន្ធយើង ក៏ជាចំណែកនៅក្នុងជីវិតយើងដែរ កុំចេះតែស្ដាប់ពុកម៉ែតែម្ខាង កុំតាមតែការសម្រេចចិត្តរបស់គាត់ខ្លាំងពេក កុំបោះបង់ប្រពន្ធល្អ ព្រោះតែតាមសម្ដីឪពុកម្ដាយឱ្យសោះ ធ្វើបែបហ្នឹងគឺខុសហើយ ចូរមើលថែការពារប្រពន្ធ ផ្ដល់ភាពកក់ក្ដៅឱ្យនាងឱ្យបានល្អគ្រប់គ្រាន់ផង៕

5b6c45f5959f3432008b4e0c 750 422
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
31 Crazy Rich Asians 1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Cra 04040 1524158355
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
CrazyRichAsians_review_edibles
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Keyvisual
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ ៖ ភី អេច
ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម