អាយុច្រើនហើយ កុំចេះតែព្យាយាមតាមផ្គាប់ចិត្តអ្នកណាពេក កុំចំណាយពេល ធ្វើអ្វីៗដើម្បីយកចិត្តអ្នកណា

2
ការផ្សាយពាណិជ្ជកម្ម

ជឿថាប្រាកដជាមានមនុស្សមួយចំនួន ចូលចិត្តយកអារម្មណ៍គេមកដាក់ក្នុងខ្លួនឯង រហូតដល់លែងខ្វល់ពីខ្លួនឯង គិតតែតាមទ្រ តាមផ្គាប់ផ្គន់ ព្យាយាមធ្វើយ៉ាងម៉េចដើម្បីតម្រូវចិត្តគេ ទាំងដែលម្ខាងទៀត មិនឱ្យតម្លៃ មើលមិនឃើញពីអ្វីដែលយើងបានធ្វើទៅលើគេផង បែបហ្នឹងគេហៅថា ល្ងង់ មិនមែនភាពស្មោះត្រង់នោះឡើយ។

ត្រូវហើយ ធ្វើជាមនុស្សត្រូវចេះយកគេដាក់ចិត្តយើង តែពេលខ្លះ យើងមិនមែនយកចិត្តគេមកដាក់ចិត្តយើងទេ គឺយើងយកចិត្តគេ ឱ្យមកគ្រប់គ្រងលើចិត្តយើងខ្លួនឯង គ្រប់គ្រងទាំងដំណើរនៃជីវិតខ្លួនឯងទៅទៀត។ ធ្វើជាមនុស្សល្អម្នាក់ គប្បីខ្វល់ពីអ្នកដទៃខ្លះ ខ្វល់ពីខ្លួនឯងខ្លះ មិនមែនធ្វើអ្វីៗ ដើម្បីតម្រូវចិត្តគេ ទាំងដែលវាជាសម្ពាធដាក់ខ្លួនឯងនោះឡើយ។ ការដែលយើង ចេះតែគិតពីគេ ខ្វល់ពីគេ វានឹងធ្វើឱ្យយើងនេះ លែងបានធ្វើអ្វីដើម្បីខ្លួនឯង លែងបានគិតគូរពីខ្លួនឯង ពេលខ្លះ​ យើងខ្វល់ពីគេជ្រុលហួសហេតុ ទាំងដែលគេមិនបានខ្វល់ពីយើង មិនទាំងឱ្យតម្លៃយើងផង សួរថា ធ្វើបែបហ្នឹង តើយើងគប្បីនឹងខ្លួនឯងទេ? គឺអត់ទេ យើងកំពុងតែមើលងាយ និងបន្ទាប់បន្ថោកខ្លួនឯងទៅវិញទេ។

ការផ្សាយពាណិជ្ជកម្ម
69262067_377991956467807_7695139642630209536_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គេថា ជាមនុស្សត្រូវចេះធ្វើល្អចំពោះអ្នកជុំវិញខ្លួន តែពេលខ្លះ អំពើល្អ ក៏គួរតែធ្វើឱ្យចំមនុស្សផងដែរ ព្រោះអ្នកខ្លះ គេមិនចង់បានភាពល្អ សេចក្ដីល្អរបស់យើងឡើយ។ ពេលខ្លះ យើងគួរតែធ្វើជាមនុស្សអាត្មានិយមខ្លះក៏មិនអីដែរ គឺអាត្មានិយម ចំពោះតែ មនុស្សដែលគេមិនដែលនឹងគោរពឱ្យតម្លៃយើង មនុស្សដែលមិនដែលនឹងគិតចង់មានយើងក្នុងជីវិតគេ។

ដូចពាក្យចាស់តែងពោលថា ” មុននឹងជួយគេ ត្រូវជួយខ្លួនឯងសិន “ មិនខុសទេ មុននឹងយើងចង់ស្រឡាញ់គេ ចង់មើលថែគេ ចង់ផ្គាប់តម្រូវចិត្តគេ ក៏គួរតែគិត និងខ្វល់ពីខ្លួនឯងជាមុនសិន សំខាន់ យើងមិនទៅធ្វើអាក្រក់​ ឬបំផ្លាញអ្នកណាទៅបានហើយ។

ការផ្សាយពាណិជ្ជកម្ម

ពេលនេះ យើងអាយុច្រើនហើយ មិនមែនជាកូនក្មេងទេ អ្វីដែលល្អ អ្វីដែលអាក្រក់ មនុស្សណាល្អ មនុស្សណាអាក្រក់ អ្នកណាគួរយកអាសារ អ្នកណាគួរតែកុំខ្វល់ជាមួយ យើងប្រាកដជាចេះគិត ចេះបែងចែកហើយ។ កុំចំណាយពេលផ្ទាល់ខ្លួន​ ទៅខ្វល់ពីអ្នកដទៃពេក តែកុំមិនអាចអាត្មានិយមចំពោះមនុស្សដែលស្រឡាញ់ និងស្មោះត្រង់ចំពោះយើងដែរ កុំចេះតែព្យាយាមតាមទ្រ ផ្គាប់ផ្គន់ យកអាសារគេ ទាំងដែលគេមិនដែលនឹងយកបាន ឬគេនោះតែងតែទើសទាល់នឹងអំពើល្អ ការខ្វាយខ្វល់ដែលយើងមានចំពោះគេ៕

69132706_2361857617185194_4333353149596172288_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
70256305_110554146987468_6130144140828082176_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ ៖​ ភី អេច
ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម