ស្រីៗត្រូវដឹងថា ការងារ មិនដូច ការប្ដី ទេ

Cover Copy
ការផ្សាយពាណិជ្ជកម្ម

ការងារ ចាប់ផ្ដើមដំបូងវាអាចនឹងលំបាក តែបើអ្នកចេះអត់ធ្មត់តស៊ូ ជំនះ នោះអ្នកនឹងបានស្រណុកសុខស្រួលទៅថ្ងៃខាងមុខ។ ចំណែក ការប្ដី អ្នកអាចសប្បាយរីករាយនៅក្នុងថ្ងៃការ តែត្រូវចាំថា ជីវិតគ្រួសារ មុខតែជួបទុក្ខលំបាកនៅពេលក្រោយ បើអ្នកការបានប្ដីល្អ ជីវិតអ្នកនឹងបានប្រសើរ មានក្ដីសុខ សុភមង្គល តែបើការបានប្ដីខុស ជីវិតអ្នកកាន់តែទ្រាំ នឹងកាន់តែមានទុក្ខវេទនាមួយជីវិត។

ការងារ លំបាកប៉ុនណា ហត់នឿយប៉ុនណា ក៏អាចឱ្យអ្នកមានពេលសម្រាកលំហែ បានស្រណុកចិត្ត ស្រឡះខួរក្បាលខ្លះដែរ។ ប៉ុន្តែ បើការប៉ះប្ដីចរិតយ៉ាប់ មិនចេះជួយកិច្ចការអ្វី ជីវិតអ្នកវាវេទនា គ្រាំគ្រាជាងជួបការងារលំបាកៗទៅទៀត។

ការផ្សាយពាណិជ្ជកម្ម

មនសុ្សស្រី អាចរស់នៅជួបប្រទះជាមួយការងារដែលលំបាក យ៉ាប់យ៉ឺនរាប់ម៉ឺន បញ្ហារាប់លានបាន តែនាងពិតជាមិនអាចការប្ដី រស់នៅជាមួយនឹងមនុស្សប្រុសចរិតមិនកើត គ្មានគំនិត គ្មានកំណើតបានឡើយ។

ការងារមានបញ្ហា អាចឱ្យយើងកាន់តែរឹងមាំ នឹងធឹង រ៉ឹងប៉ឹងទ្វេដង ហើយបើការងារជោគជ័យ នឹងធ្វើឱ្យយើងកាន់តែមានមុខមានមាត់ រស់នៅស្រណុកសុខស្រួល។ ចំណែកការប្ដី បើការប៉ះមនុស្សមិនល្អ ជីវិតអ្នកដូចធ្លាក់នរកទាំងរស់ តែបើការប្ដី ហើយអាចរកស៊ីមានបាន ក៏មិនប្រាកដថា ប្ដីអ្នកនៅតែល្អនឹងអ្នកនោះដែរ មនុស្សខ្លះ ពេលក្រ ល្អណាស់ជាមួយប្រពន្ធកូន តែពេលមានបានថ្កើងថ្កល់ បែរជាភ្លើតភ្លើនជ្រើមជ្រួល បែកឆ្វេង យកលុយចិញ្ចឹមស្រីក្មេងទៅវិញ។

ការផ្សាយពាណិជ្ជកម្ម

ដូចដែលថាអ៊ីចឹង មនុស្សស្រី​ បើអ្នកយល់ថា ការងារវាលំបាក ង្នកក៏ត្រូវតែដឹងឱ្យច្បាស់ផងដែរថា ការប្ដី ជីវិតវានឹងប្រឈមនឹងការលំបាកជាងហ្នឹងទៅទៀត។ ប៉ុន្តែ ប្រសិនបើអ្នកមានសំណាង មានបុណ្យល្អ អ្នកប្រាកដជា ការបានប្ដីល្អ អាចជួយសម្រួលរាលល់កិច្ចការងារលំបាកៗរបស់អ្នកបានច្រើន៕

62236457_341088053506369_9066709037399146496_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
62307565_10213616955558971_8600427214283997184_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
65730875_2269626139793425_2258381709332447232_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ ៖ ភី អេច
ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម