ភ្នំពេញ ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៦ — ឥឡូវនេះ អ្នកធ្វើដំណើរពីប្រទេសកម្ពុជាអាចរីករាយជាមួយការសន្សំប្រាក់ និងឱកាសធ្វើដំណើរនានទៅកាន់គោលដៅអន្តរជាតិកាន់តែច្រើន ខណៈដែលក្រុមហ៊ុន Vietjet កំពុងធ្វើប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រដ៏ធំបំផុតប្រចាំឆ្នាំ ដោយផ្តល់ជូនសំបុត្របញ្ចុះតម្លៃចំនួន ១២ លានសំបុត្រ នៅទូទាំងបណ្តាញជើងហោះហើរក្នុងស្រុក និងអន្តរជាតិដ៏ទូលំទូលាយរបស់ខ្លួន។

តាមរយៈសេវាកម្មហោះហើរពីសៀមរាប-ហាណូយរបស់ Vietjet អ្នកដំណើរពីប្រទេសកម្ពុជាអាចតភ្ជាប់ជើងហោះហើរបានយ៉ាងងាយស្រួលតាមរយៈរដ្ឋធានីរបស់ប្រទេសវៀតណាមទៅកាន់គោលដៅនានាទូទាំងអាស៊ីប៉ាស៊ីហ្វិក រួមទាំង ប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក៏បានដាក់ឱ្យដំណើរការសេវាកម្មថ្មីៗពីទីក្រុងហាណូយទៅកាន់ទីក្រុងប្រាក (សាធារណរដ្ឋឆែក) និងទីក្រុងអាល់ម៉ាទី (កាហ្សាក់ស្ថាន) ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៦ នេះផងដែរ។

ចាប់ពីពេលនេះរហូតដល់ម៉ោង ២៣:00 ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៦ (GMT+7) អ្នកធ្វើដំណើរអាចរីករាយជាមួយតម្លៃសំបុត្រថ្នាក់អេកូ ដែលមានតម្លៃចាប់ពីត្រឹមតែ USD0 (*) ជាមួយលេខកូដប្រូម៉ូសិន SALE66។ ប្រូម៉ូសិនបញ្ចុះតម្លៃដ៏ពិសេសនេះ អាចអនុវត្តបានសម្រាប់ការធ្វើដំណើររវាងថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៦និងថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៧ (**) នៅទូទាំងផ្លូវហោះហើរទាំងអស់របស់ Vietjet។ អ្នកដំណើរក៏អាចរីករាយជាមួយការបញ្ចុះតម្លៃ 15% លើតម្លៃសំបុត្រថ្នាក់ Deluxe (*) លើផ្លូវហោះហើរថ្មីគឺ ហាណូយ-ប្រាក (Hanoi-Prague) និង ហាណូយ-អាល់ម៉ាទី (Hanoi-Almaty) ដោយបញ្ចូលលេខកូដប្រូម៉ូសិន HELLOVIETNAM ដែលមានសុពលភាពសម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៦ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៧ (**)។
លើសពីនេះ ការលក់បញ្ចុះតម្លៃសំបុត្រនារដូវក្តៅឆ្នាំ២០២៦ របស់ Vietjet ផ្តល់ជូនអ្នកធ្វើដំណើរនូវការសន្សំដ៏គួរឱ្យទាក់ទាញសម្រាប់ការធ្វើដំណើររវាងថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ (**)។ អ្នកធ្វើដំណើរអាចរីករាយជាមួយការបញ្ចុះតម្លៃ ៣០% លើតម្លៃសំបុត្រ Deluxe (*) ជាមួយនឹងលេខកូដប្រូម៉ូសិន SALE66DLX ហើយអ្នកក៏អាចកក់តម្លៃសំបុត្រថ្នាក់ SkyBoss និង Business អាចទទួលបានការបញ្ចុះតម្លៃតហូតដល់ 20% (*) ដោយប្រើប្រាស់លេខកូដប្រូម៉ូសិន VJSALE20។
អ្នកដំណើរដែលបានទិញសំបុត្រថ្នាក់ Deluxe អាចដាក់ឥវ៉ាន់បានរហូតដល់ ២០ គីឡូក្រាម ដោយឥតគិតថ្លៃ ជ្រើសរើសកៅអីអាទិភាព និងផ្លាស់ប្តូរកាលវិភាគហោះហើរដោយឥតគិតថ្លៃ អ្វីៗគ្រប់យ៉ាងគឺត្រូវបានរៀបចំរួចរាល់សម្រាប់ការធ្វើដំណើរកម្សាន្តរដូវក្តៅដ៏ល្អឥតខ្ចោះរបស់លោកអ្នក និងក្រុមគ្រួសារបានដោយរីករាយនៅពេលធ្វើដំណើរជាមួយ Vietjet។ សំបុត្របញ្ចុះតម្លៃអាចកក់បានតាមរយៈ www.vietjetair.com កម្មវិធីទូរស័ព្ទ “Vietjet Air” ឬតាមរយៈការិយាល័យលក់សំបុត្រផ្លូវការ និងភ្នាក់ងារលក់នានានៅទូទាំងពិភពលោក។
បណ្តាញហោះហើរដែលកំពុងពង្រីករបស់ Vietjet កំពុងបើកឱកាសធ្វើដំណើរថ្មីៗកាន់តែទូលំទូឡាយនៅទូទាំងអាស៊ីប៉ាស៊ីហ្វិក និងតំបន់ជាច្រើនទៀត ដែលធ្វើឱ្យការធ្វើដំណើររបស់លោកអ្នកកាន់តែងាយស្រួលជាងពេលណាៗទាំងអស់សម្រាប់អ្នកធ្វើដំណើរអន្តរជាតិ ដើម្បីស្វែងយល់ពីទីក្រុងដ៏រស់រវើករបស់ប្រទេសវៀតណាម បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ម្ហូបអាហារដ៏ល្បីល្បាញ និងទេសភាពធម្មជាតិដ៏ស្រស់បំព្រង។ តាមរយៈបណ្តាញហោះហើរដែលកំពុងរីកចម្រើនរបស់ខ្លួន ជាពិសេសផ្លូវហោះហើរដែលទើបនឹងដាក់ឱ្យដំណើរការថ្មីទៅកាន់ទីក្រុងអាល់ម៉ាទី និងទីក្រុងប្រាក ក្រុមហ៊ុន Vietjet បន្តពង្រឹងការតភ្ជាប់របស់ប្រទេសវៀតណាមជាមួយនឹងមជ្ឈមណ្ឌលទេសចរណ៍ ពាណិជ្ជកម្ម និងវប្បធម៌សំខាន់ៗនៅទូទាំងតំបន់អាស៊ី និងអឺរ៉ុប។
អ្នកដំណើរដែលធ្វើដំណើរជាមួយ Vietjet នឹងទទួលបានភាពរីករាយនឹងបទពិសោធន៍ទំនើបនៅលើយន្តហោះ ដែលមានមុខម្ហូបក្តៅៗជាច្រើនប្រភេទ រួមទាំងម្ហូបអាហា
រវៀតណាម និងម្ហូបអាហារអន្តរជាតិ សេវាកម្មដ៏យកចិត្តទុកដាក់ និងជើងហោះហើរដែលដំណើរការដោយកងនាវាអាកាសចរទំនើប និងសន្សំសំចៃប្រេងឥន្ធនៈរបស់ក្រុមហ៊ុនអាកាសចរណ៍។
(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ
(**) រយៈពេលធ្វើដំណើរខុសគ្នាទៅតាមផ្លូវហោះហើរ។ កាលបរិច្ឆេទហាមឃាត់ត្រូវបានអនុវត្ត។ សូមមើល vietjetair.com សម្រាប់ព័ត៌មានលម្អិត។
អំពី ក្រុមហ៊ុនអាកាសចរណ៍ Vietjet
ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ Vietjet ដំណើរការយន្តហោះចំនួន ១៣៥ គ្រឿង និងមានយន្តហោះជិត ៦០០ គ្រឿងបន្ថែមទៀតដែលកំពុងត្រូវបានបញ្ជាទិញ រួមទាំងយន្តហោះដែលមានតួធំទូលាយ និងយន្តហោះដែលមានតួតូច។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។
ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.vietjetair.com
ទំនាក់ទំនងព័ត៌មាន៖
QED Agency
លោក មី សុវណ្ណ
អ៊ីមែល៖ [email protected]
ទូរស័ព្ទ៖ +855 88 6000 321
ក្រុមហ៊ុនអាកាសចរណ៍ Vietjet
កញ្ញា កែវ ដួង (Amy)
អ៊ីមែល៖ [email protected]
ទូរស័ព្ទ៖ +84 932 775 066