Vietjet នឹងបើកដំណើរការផ្លូវហោះហើររវាងទីក្រុងហាណូយនិងទីក្រុងប្រាក ជំរុញដល់ការពង្រីកបណ្តាញហោះហើររបស់ខ្លួនទៅកាន់អឺរ៉ុប

Vietjet Flight Attendant Serving Passenger Onboard
ការផ្សាយពាណិជ្ជកម្ម

**ការធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុបកាន់តែងាយស្រួលសម្រាប់អ្នកធ្វើដំណើរពីប្រទេសកម្ពុជា តាមរយៈជើងហោះហើរប្រចាំថ្ងៃសៀមរាប-ហាណូយ

ភ្នំពេញ ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានប្រកាសដាក់ឱ្យដំណើរការផ្លូវហោះហើរថ្មីរបស់ខ្លួន គឺផ្លូវហោះហើរត្រង់រវាងទីក្រុមហាណូយ និងទីក្រុងប្រាក ជាមួយនឹងតម្លៃសំបុត្រយន្តហោះអេកូមានតម្លៃចាប់ពី ៤០៥ ដុល្លារអាមេរិកឡើងទៅ ដែលនេះគឺជារបត់ដ៏សំខាន់មួយនៃការពង្រីកខ្លួនរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet ទៅកាន់ទ្វីបអឺរ៉ុប។  ផ្លូវហោះហើរថ្មីនេះ គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ដែលដំណើរការដោយយន្តហោះ Airbus A330 ឆ្លងកាត់ទីក្រុងអាល់ម៉ាទី (Almaty) ក្នុងប្រទេសកាហ្សាក់ស្ថាន ជាមួយនឹងជើងហោះហើរដំបូងទៅមកពីរជើងក្នុងមួយសប្តាហ៍នៅថ្ងៃអង្គារ និងថ្ងៃសៅរ៍។

Vietjet Passengers
រូបភាពដំណាង

ការពង្រីកខ្លួនទូទាំងពិភពលោករបស់ក្រុមហ៊ុន Vietjet បើកឱកាសធ្វើដំណើរកាន់តែច្រើនពីប្រទេសកម្ពុជាធ្វើដំណើរទៅកាន់អាស៊ីកណ្តាល និងអឺរ៉ុប។ អ្នកធ្វើដំណើរពីប្រទេសកម្ពុជាអាចធ្វើដំណើរលើផ្លូវហោះហើរថ្មីរវាងទីក្រុងហាណូយ និងទីក្រុងប្រាក តាមរយៈជើងហោះហើរត្រង់របស់ក្រុមហ៊ុន Vietjet រវាងសៀមរាប និងហាណូយ។ ជាមួយនឹងបណ្តាញហោះហើរដែលកំពុងរីកចម្រើនរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ អ្នកដំណើរក៏អាចរីករាយជាមួយផ្លូវហោះហើរអន្តរជាតិចំនួន ១៨៦ ទៅកាន់ប្រទេស និងដែនដីជាង ២០ នៅទូទាំងអាស៊ីប៉ាស៊ីហ្វិកផងដែរ។

ការផ្សាយពាណិជ្ជកម្ម
Praha_Prague_Vyšehrad_Credited_CzechTourism_Mediabank_Author_MARK
រូបភាពដំណាង
Vietjet A330 Aircraft 1
រូបភាពដំណាង
Vietjet A330 Aircraft
រូបភាពដំណាង

ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូនតម្លៃសំបុត្រពិសេសចាប់ពី ៤០៥ ដុល្លារអាមេរិក សម្រាប់ការធ្វើដំណើរមួយជើង (តម្លៃរួមទាំងពន្ធ និងថ្លៃសេវាផ្សេងៗ) សម្រាប់ជើងហោះហើរពីរវាងទីក្រុងហាណូយ និងទីក្រុងប្រាក ដែលលោកអ្នកអាចកក់សំបុត្របានតាមរយៈគេហទំព័រ www.vietjetair.com កម្មវិធីទូរស័ព្ទ Vietjet Air និងការិយាល័យលក់សំបុត្រផ្លូវការ និងភ្នាក់ងារលក់សំបុត្ររបស់ Vietjet នៅទូទាំងពិភពលោក។ លើសពីនេះ អ្នកដំណើរអាចជ្រើសរើសសំបុត្រថ្នាក់ Business និង SkyBoss – Wings for Leaders ដែលរាល់ដំណើរកម្សាន្តត្រូវបានផ្តល់សេវាកម្មយ៉ាងយកចិត្តទុកដាក់ ម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ និងបទពិសោធន៍ធ្វើដំណើរបែបស៊ីវីល័យ។

លោក Nguyen Thanh Son នាយកប្រតិបត្តិក្រុមហ៊ុន Vietjet បានចែករំលែកថា៖ «នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Vietjet ដើម្បីក្លាយជាក្រុមហ៊ុនអាកាសចរណ៍សកល។ ជាមួយនឹងកងនាវាអាកាសចរជំនាន់ថ្មី បច្ចេកវិទ្យាទំនើប និងបណ្តាញហោះហើរដែលកំពុងពង្រីកឥតឈប់ឈរ ក្រុមហ៊ុន Vietjet នឹងដំណើរការផ្លូវហោះហើរជាច្រើនទៀតទៅកាន់ទ្វីបអឺរ៉ុប ដែលអាចឱ្យអ្នកដំណើរភ្ជាប់ទំនាក់ទំនងរវាងទ្វីបអឺរ៉ុប និងអាស៊ីប៉ាស៊ីហ្វិកបានយ៉ាងងាយស្រួល រួមទាំងគោលដៅនានាទូទាំងប្រទេសវៀតណាម និងថៃ។ តាមរយៈក្រុមហ៊ុន Vietjet ឥឡូវនេះទ្វីបអឺរ៉ុបកាន់តែខិតជិតជាងពេលណាៗទាំងអស់។ យើងកំពុងផ្តល់ជូននូវតម្លៃសំបុត្រយន្តហោះដែលមានតម្លៃសមរម្យជាងពេលណាៗទាំងអស់ រួមជាមួយនឹងសេវាកម្មដែលមានគុណភាពខ្ពស់ និងលំដាប់ពិភពលោក ដែលជំរុញយ៉ាងខ្លាំងដល់តម្រូវការធ្វើដំណើរទៅលេងសាច់ញាតិឬក្រុមគ្រួសារ និងការផ្លាស់ប្តូរសេដ្ឋកិច្ច និងវប្បធម៌រវាងតំបន់ទាំងពីរ»។

ការផ្សាយពាណិជ្ជកម្ម

លោក Jiří Pos នាយកប្រតិបត្តិនៃអាកាសយានដ្ឋានប្រាក បានមានប្រសាសន៍ថា៖ «ប្រទេសវៀតណាម គឺជាទីផ្សារសំខាន់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បើសំដៅលើចំនួនអ្នកដំណើរ។ នៅឆ្នាំ ២០២៥ អ្នកធ្វើដំណើរជាង ៧៥.០០០ នាក់បានធ្វើដំណើរទៅមករវាងទិសដៅទាំងពីរ គឺរវាងទីក្រុងប្រាក និងហាណូយ។ ការតភ្ជាប់ផ្លូវហោះហើរថ្មីនេះ នឹងធ្វើឱ្យអ្នកធ្វើដំណើរកាន់តែងាយស្រួលសម្រាប់សហគមន៍វៀតណាមនៅសាធារណរដ្ឋឆែក និងក្រុមគ្រួសាររបស់ពួកគេ។ ក្នុងពេលជាមួយគ្នានេះ យើងរំពឹងថានឹងមានកំណើនវិស័យទេសចរណ៍ និងភាពងាយស្រួល ដែលជំរុញដល់តម្រូវការធ្វើដំណើរកាន់តែច្រើនរបស់ប្រទេសវៀតណាមសម្រាប់អ្នកធ្វើដំណើរឆែក។ ចំណុចសំខាន់មួយទៀតនោះគឺ ការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងសាធារណរដ្ឋឆែក និងវៀតណាម។ ប្រទេសវៀតណាមក៏តំណាងឱ្យច្រកទ្វារដ៏សំខាន់មួយតភ្ចាប់ទៅកាន់អាស៊ីអាគ្នេយ៍ផងដែរ ហើយយើងរំពឹងថាផ្លូវនេះក៏នឹងត្រូវបានប្រើប្រាស់សម្រាប់ការដឹកជញ្ជូនទំនិញផងដែរ»។

លោក František Reismüller នាយកប្រតិបត្តិក្រុមហ៊ុន CzechTourism បានមានប្រសាសន៍ថា៖ «ការតភ្ជាប់ផ្លូវអាកាសរវាងទីក្រុងប្រាក និងទីក្រុងហាណូយ គឺមានសារៈសំខាន់ណាស់សម្រាប់វិស័យទេសចរណ៍របស់សាធារណរដ្ឋឆែក។ ប្រទេសវៀតណាម គឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានសក្តានុពលដ៏អស្ចារ្យ មិនត្រឹមតែក្នុងសិទ្ធិរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចំណុចឆ្លងកាត់សម្រាប់ប្រទេសអាស៊ីអាគ្នេយ៍ដទៃទៀតផងដែរ។ ភាពងាយស្រួលនេះ នឹងជំរុញដល់ការសម្រេចចិត្តរបស់អ្នកធ្វើដំណើរបានកាន់តែច្រើន សម្រាប់ការធ្វើដំណើរនានារបស់ពួកគេ។ ដូច្នេះ ផ្លូវថ្មីនេះនឹងជួយសម្រួលយ៉ាងសំខាន់ ដល់ការធ្វើដំណើរទៅកាន់សាធារណរដ្ឋឆែក ដែលនឹងគាំទ្រដល់តម្រូវការធ្វើដំណើរពីអាស៊ីអាគ្នេយ៍ និងបើកឱកាសបន្ថែមទៀតសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទេសចរណ៍ និងពាណិជ្ជកម្ម»។

ការផ្សាយពាណិជ្ជកម្ម

ទីក្រុងប្រាកត្រូវបានគេស្គាល់ថាជា «ទីក្រុងមាស» ឬ «ទីក្រុងនៃរូបចម្លាក់មួយរយ» ដែលល្បីល្បាញដោយសារប្រវត្តិសាស្ត្រស្ថាបត្យកម្មហ្គោធិក និងបារ៉ុករបស់ខ្លួន។ ទីក្រុងហាណូយគឺជាច្រកទ្វារវប្បធម៌ដ៏រស់រវើកមួយទៅកាន់ប្រទេសវៀតណាម ដែលមានបេតិកភណ្ឌចម្រុះដែលមានអាយុកាលរាប់សតវត្សដែលភ្ជាប់អ្នកធ្វើដំណើរអន្តរជាតិទៅកាន់ទីតាំងប្រវត្តិសាស្ត្រដ៏ល្បីល្បាញ អច្ឆរិយៈធម្មជាតិ ឆ្នេរខ្សាច់ដ៏ស្រស់ស្អាត និងម្ហូបអាហារឆ្ងុយឆ្ងាញ់ដ៏ល្បីល្បាញលើពិភពលោក ដែលនឹងត្រូវបានផ្តល់ជូននៅគ្រប់គោលដៅទេសចរណ៍នានាទូទាំងប្រទេស។ ទីក្រុងអាល់ម៉ាទី (កាហ្សាក់ស្ថាន) មានភាពល្បីល្បាញ ថាជាទីក្រុងដែលមានទេសភាពធម្មជាតិដ៏ស្រស់ស្អាតបំផុត ជាក់ស្តែងជើងភ្នំ Trans-Ili Alatau។ ផ្លូវហោះហើរថ្មីនេះ ត្រូវបានរំពឹងថានឹងផ្តល់ជូនអ្នកដំណើរនូវបទពិសោធន៍ចម្រុះពេញមួយដំណើរកម្សាន្តរបស់លោកអ្នក។

 

ការផ្សាយពាណិជ្ជកម្ម

###

 

ការផ្សាយពាណិជ្ជកម្ម

អំពី ក្រុមហ៊ុនអាកាសចរណ៍ Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ Vietjet ដំណើរការយន្តហោះចំនួន ១៣៥ គ្រឿង និងមានយន្តហោះជិត ៦០០ គ្រឿងបន្ថែមទៀតដែលកំពុងត្រូវបានបញ្ជាទិញ រួមទាំងយន្តហោះដែលមានតួធំទូលាយ និងយន្តហោះដែលមានតួតូច។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។

ការផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ   (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.vietjetair.com

ទំនាក់ទំនងព័ត៌មាន៖

QED Agency

លោក មី សុវណ្ណ

អ៊ីមែល៖ [email protected]

ទូរស័ព្ទ៖ +855 88 6000 321

 

ក្រុមហ៊ុនអាកាសចរណ៍ Vietjet

កញ្ញា កែវ ដួង  (Amy)

អ៊ីមែល៖ [email protected]

ទូរស័ព្ទ៖ +84 932 775 066

 

 

ការផ្សាយពាណិជ្ជកម្ម
↑