ឥឡូវនេះ Vietjet ត្រូវបានទទួលស្គាល់ថាជាម៉ាកយីហោក្រុមហ៊ុនអាកាសចរណ៍ដែលមានភាពរីកចម្រើនលឿនបំផុតរបស់ពិភពលោក
(ភ្នំពេញ ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៦) — ក្រុមហ៊ុន Airport NEO Ground Service — ដែលវិវត្តចេញពីមជ្ឈមណ្ឌលសេវាកម្មផ្ទាល់ (VJGS) របស់ក្រុមហ៊ុន Vietjet — បានគ្រប់គ្រងជើងហោះហើរអន្តរជាតិលើកដំបូងរបស់ក្រុមហ៊ុន Air India ទៅកាន់ទីក្រុងហាណូយ នៅអាកាសយានដ្ឋានអន្តរជាតិណយបៃ ដោយជោគជ័យ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ ប្រព្រឹត្តទៅស្របពេលដែលក្រុមហ៊ុន Vietjet បង្កើនតម្លៃយីហោរបស់ខ្លួនជាងទ្វេដង ដែលធ្វើឱ្យក្រុមហ៊ុនក្លាយជាម៉ាកយីហោក្រុមហ៊ុនអាកាសចរណ៍ដែលមានភាពរីកចម្រើនលឿនបំផុតនៅក្នុងពិភពលោកនៅឆ្នាំ ២០២៦។
ឥឡូវនេះសេវាកម្មរបស់ Airport NEO ផ្តល់ជូននូវសេវាកម្មគ្រប់គ្រងដោយផ្ទាល់យ៉ាងពេញលេញសម្រាប់ជើងហោះហើររបស់ក្រុមហ៊ុន Air India ទាំងទៅនិងមកពីទីក្រុងហាណូយ ធានាបាននូវស្តង់ដារសុវត្ថិភាព និងសន្តិសុខយ៉ាងតឹងរ៉ឹង ស្របតាមប្រតិបត្តិការដែលមានស្តង់ដារអន្តរជាតិ និងគុណភាពសេវាកម្មដ៏ល្អឥតខ្ចោះ។

សេវាកម្មរបស់ Airport NEO ដែលត្រូវបានដាក់ឱ្យដំណើរការនៅឆ្នាំ ២០២០ ក្រោមឈ្មោះ VJGS ផ្តល់ជូននូវសេវាកម្មប្រព័ន្ធអេកូឡូស៊ីដ៏ទូលំទូលាយ រួមទាំងការគ្រប់គ្រងអ្នកដំណើរ ប្រតិបត្តិការផ្លូវឡើងយន្តហោះ ការគ្រប់គ្រងបន្ទុក ការផ្គត់ផ្គង់លើយន្តហោះ ការសម្អាតកាប៊ីន ការគាំទ្របច្ចេកទេសផ្លូវឡើងយន្តហោះ និងសេវាកម្មស្ថានីយពាណិជ្ជកម្មផងដែរ។ ជាមួយនឹងគ្រឿងបរិក្ខារទំនើបៗ និងកម្លាំងពលកម្មជំនាញដែលខិតខំប្រឹងប្រែង ក្រុមហ៊ុនធានានូវការគ្រប់គ្រងដោយខ្លួនឯងប្រកបដោយប្រសិទ្ធភាពសម្រាប់ជើងហោះហើររបស់ Vietjet ដោយជំរុញការគ្រប់គ្រងប្រតិបត្តិការ សុវត្ថិភាព គុណភាពសេវាកម្ម និងការអនុវត្តទាន់ពេលវេលា។ សមិទ្ធផលដ៏សំខាន់ជាមួយក្រុមហ៊ុន Air India បញ្ជាក់បន្ថែមទៀតអំពីសមត្ថភាពរបស់សេវាកម្ម Airport NEO ក្នុងការបំពេញតាមស្តង់ដារអន្តរជាតិដ៏តឹងរ៉ឹងបំផុតរបស់ពិភពលោក។

ដោយសម្លឹងមើលទៅអនាគតដ៏វែងឆ្ងាយ Airport NEO នឹងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍ប្រើប្រាស់ និងទេពកោសល្យ ដើម្បីផ្តល់សេវាកម្មដែលអាចទុកចិត្តបានសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងអន្តរជាតិ។ ក្នុងនាមជាសសរស្តម្ភសំខាន់នៃប្រព័ន្ធអេកូឡូស៊ីអាកាសចរណ៍របស់ Vietjet វាគាំទ្រដល់យុទ្ធសាស្ត្រពង្រីកបញ្តាញហោះហើរជាសកលរបស់ក្រុមហ៊ុន។

ស្របតាមសន្ទុះនេះ តម្លៃម៉ាកយីហោរបស់ Vietjet បានកើនឡើង 117% ដល់ 906 លានដុល្លារអាមេរិកក្នុងឆ្នាំ 2026 នេះបើយោងតាមរបាយការណ៍ Airlines 50 2026 របស់ Brand Finance។ កំណើននេះត្រូវបានជំរុញដល់កំណើនបណ្តាញហោះហើរនូវទូទាំងទីផ្សារអន្តរជាតិសំខាន់ៗ រួមជាមួយនឹងតម្រូវការអ្នកដំណើរដ៏រឹងមាំ ជាមួយនឹងកត្តាផ្ទុកទំនិញឈានដល់ 86% និងប្រាក់ចំណូលបន្ថែមចម្រុះ ដែលឥឡូវនេះមានចំនួន 41% នៃប្រាក់ចំណូលសរុប។ រួមផ្សំជាមួយនឹងកងនាវាអាកាសចរផ្តល់សេវាវ័យក្មេង យន្តហោះសន្សំសំចៃប្រេង និងប្រតិបត្តិការដ៏ម៉ត់ចត់ ហើយកត្តាទាំងនេះ ជំរុញបាននូវការកើនឡើងយ៉ាងឆាប់រហ័សដែលធ្វើឱ្យ Vietjet បង្កើតបានជាម៉ាកយីហោក្រុមហ៊ុនអាកាសចរណ៍ដែលមានការរីកចម្រើនលឿនបំផុតប្រចាំឆ្នាំ។
ក្រុមហ៊ុន Vietjet បាននិងកំពុងបន្តពង្រឹងវត្តមានរបស់ខ្លួន ដោយផ្តល់ជូនអ្នកដំណើរពីកម្ពុជានូវភាពបត់បែនកាន់តែច្រើន និងធ្វើដំណើរទៅកាន់តំបន់នានារបស់ប្រទេសវៀតណាមបានកាន់តែមានភាពងាយស្រួល តាមរយៈសេវាកម្មហោះហើរប្រចាំថ្ងៃពីសៀមរាប-ហាណូយ។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet នៅបន្តផ្តោតលើការផ្តល់ជូនអ្នកដំណើរនូវជម្រើសធ្វើដំណើរប្រកបដោយសុវត្ថិភាព កាន់តែងាយស្រួល និងសន្សំសំចៃខ្ពស់ ខណៈពេលដែលពង្រឹងការតភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងការតភ្ជាប់វិស័យទេសចរណ៍រវាងប្រទេសកម្ពុជា វៀតណាម និងទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។








អំពី ក្រុមហ៊ុន Vietjet
ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ Vietjet ដំណើរការយន្តហោះចំនួន ១៣៥ គ្រឿង និងមានយន្តហោះជិត ៦០០ គ្រឿងបន្ថែមទៀតដែលកំពុងត្រូវបានបញ្ជាទិញ រួមទាំងយន្តហោះដែលមានតួធំទូលាយ និងយន្តហោះដែលមានតួតូច។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។ ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.vietjetair.com
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖
QED Agency
លោក មី សុវណ្ណ (Sovann)
អ៊ីមែល៖ [email protected]
លេខទំនាក់ទំនង៖ +855 88 6000 321
Vietjet Air
កញ្ញា កែវ ដួង (Amy)
អ៊ីមែល៖ [email protected]
លេខទំនាក់ទំនង៖ +84 932 775 066