កំពង់ដេវ៉ាបើកការដ្ឋានសាងសង់កីឡដ្ឋាន Kompong Dewa Arena ដើម្បីជំរុញចក្ខុវិស័យរបស់រមណីយដ្ឋានរួមបញ្ចូលគ្នា (Integrated Resort) នៅក្នុងខេត្តព្រះសីហនុ

Kompong Dewa Arena (3)
ការផ្សាយពាណិជ្ជកម្ម

ខេត្តព្រះសីហនុ – ព្រះរាជាណាចក្រកម្ពុជា – ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ – ថ្ងៃនេះ រមណីយដ្ឋាន កំពង់ដេវ៉ា បានប្រារព្ធពិធីចុះបឋមសិលាបើកការដ្ឋានសាងសង់កីឡដ្ឋាន Kompong Dewa Arena ដែលជាកីឡដ្ឋានបាល់ទាត់ដ៏ថ្មីស្រឡាងមួយ ដែលត្រូវបានរចនាឡើងឲ្យក្លាយជាទីតាំងកីឡាឈានមុខគេមួយរបស់ព្រះរាជាណាចក្រកម្ពុជា និងជាម្ចាស់ផ្ទះនាពេលអនាគតសម្រាប់ការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ មានដូចជា​ ខេមបូឌានព្រីមៀរលីគ (Cambodian National League) និងការប្រកួតប្រចាំតំបន់ដូចជា អាស៊ានលីគ (ASEAN League) ជាដើម។

ការអភិវឌ្ឍនេះបង្ហាញពីការបោះជំហានដ៏ធំមួយនៅក្នុងចក្ខុវិស័យរយៈពេលវែងរបស់កំពង់ដេវ៉ាក្នុងការប្រែក្លាយខេត្តព្រះសីហនុឲ្យទៅជាគោលដៅឈានមុខគេសម្រាប់វិស័យកីឡា ទេសចរណ៍ និងជាទីតាំងកម្សាន្តរួមបញ្ចូលគ្នាតែមួយ។

ការផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្ន កំពង់ដេវ៉ា មានសណ្ឋាគារចំនួនពីរ ដែលកំពុងដំណើរការ គឺសណ្ឋាគារ អជ៌ុណា សូលីទែរ (Arjuna Solitaire Hotel) និងសណ្ឋាគារ ហឺលូម ហូតែល និងរ៉េស៊ីដិន (Herloom Hotel & Residence) ដែលបម្រើជូន ទាំងភ្ញៀវទេសចរ និងភ្ញៀវដែលធ្វើដំណើរធុរកិច្ច។ សណ្ឋាគារទីបីកំពុងស្ថិតក្នុងការសាងសង់ ដោយគ្រោងនឹងរួមបញ្ចូលនូវហាងលក់រាយ ជាន់មួយទាំងមូលដែលផ្តោតលើបទពិសោធន៍សុខុមាលភាព និងសាលប្រជុំ ឬសាលជប់លៀងខ្នាតធំ (MICE) ដ៏ទំនើបៗ ដែលត្រូវបានរចនាឡើងដើម្បីទាក់ទាញសន្និសីទ ការតាំងពិព័រណ៍ និងការប្រជុំធុរកិច្ចប្រចាំតំបន់។

ក្រៅពីសេវាកម្មបដិសណ្ឋារកិច្ច ផែនការមេរបស់កំពង់ដេវ៉ា ក៏មានរួមបញ្ចូលនូវសេវាកម្មផ្នែកកម្សាន្ត និងសម្រាប់ ជីវិតបែបទំនើប មួយចំនួនផងដែរ។​ គម្រោងទាំងនេះរួមមាន សួនកម្សាន្តលក្ខណៈគ្រួសារ ភោជនីយដ្ឋាន Wang Long – Royal Chinese Cuisine និង Khayangan Beach Resort ដែលជាគោលដៅឆ្នេរសមុទ្រ រចនាឡើងដើម្បីលើកកម្ពស់ខេត្តព្រះសីហនុ។ ការអភិវឌ្ឍនេះក៏នឹងមានមជ្ឍមណ្ឌលកម្សាន្ត Nirvana ដែលជាអគារកម្សាន្តលំដាប់ថ្នាក់ពិភពលោក ដែលត្រូវបានគេរំពឹងថានឹងក្លាយជាមជ្ឈមណ្ឌលសម្រាប់ការសម្តែងលក្ខណៈអន្តរជាតិ ព្រឹត្តិការណ៍នានា និងផ្តល់បទពិសោធន៍កម្សាន្តពេលរាត្រី។

ការផ្សាយពាណិជ្ជកម្ម

លើសពីនេះ កំពង់ដេវ៉ាក៏កំពុងរៀបចំផែនការសាងសង់សង្វៀន MMA ផ្តាច់មុខមួយ ដែលបង្ហាញនូវមហិច្ឆតារបស់ខ្លួនបន្ថែមទៀតក្នុងការប្រែក្លាយខេត្តព្រះសីហនុឲ្យទៅជាមជ្ឈមណ្ឌលកីឡា និងការកម្សាន្តប្រចាំតំបន់។

តាមរយៈការអភិវឌ្ឍទាំងនេះ កំពង់ដេវ៉ា មានគោលបំណងរំលេចនូវទិដ្ឋភាពផ្សេងមួយទៀតសម្រាប់ខេត្តព្រះសីហនុ — នោះគឺការផ្តោតលើវិស័យទេសចរណ៍ វិស័យបដិសណ្ឋារកិច្ច កីឡា និងបទពិសោធន៍នៃរបៀបរស់បែបទំនើប។ គម្រោងនេះឆ្លុះបញ្ចាំងពីការកើនឡើងនូវទំនុកចិត្តលើសក្តានុពលរយៈពេលវែងរបស់ទីក្រុងនេះ ក្នុងនាមជាគោលដៅទេសចរណ៍ដ៏រស់រវើកសម្រាប់ទាំងភ្ញៀវជាតិ និងអន្តរជាតិ។

ការផ្សាយពាណិជ្ជកម្ម

ការចុះបឋមសិលាបើកការដ្ឋានសាងសង់កីឡដ្ឋាន Kompong Dewa Arena គឺជាការបោះជំហានដំបូងនៃការផ្លាស់ប្តូរដ៏ធំមួយ ដែលនឹងចូលរួមចំណែកដល់ហេដ្ឋារចនាសម្ព័ន្ធកីឡារបស់ប្រទេសកម្ពុជា និងពង្រឹងតួនាទីរបស់ខេត្តព្រះសីហនុក្នុងនាមជាទីក្រុងឆ្នេរសមុទ្រដ៏រស់រវើក ដែលមានផ្តល់ជូននូវបរិក្ខារលំដាប់ពិភពលោក។

លេខទំនាក់ទំនងផ្នែកមេឌៀ

ការផ្សាយពាណិជ្ជកម្ម
IMG_6874
រូបភាពដំណាង
Fn 2026 03 14 08 52 36 754
រូបភាពដំណាង
Fn 2026 03 14 08 52 36 124
រូបភាពដំណាង
Fn 2026 03 14 08 52 35 919
រូបភាពដំណាង
Fn 2026 03 14 08 52 35 484
រូបភាពដំណាង
Fn 2026 03 14 08 52 34 692
រូបភាពដំណាង
Fn 2026 03 14 08 52 34 292
រូបភាពដំណាង
Fn 2026 03 14 08 52 33 594
រូបភាពដំណាង
Fn 2026 03 14 08 52 33 352
រូបភាពដំណាង

ABOUT KOMPONG DEWA RESORT SIHANOUKVILLE

Kompong Dewa Resort Sihanoukville is an integrated lifestyle and hospitality destination that brings together luxury accommodation, leisure, entertainment, and business experiences within one dynamic coastal environment. Designed as a seamless ecosystem of hospitality and lifestyle offerings, the development contributes to the evolution of Sihanoukville as one of Cambodia’s emerging international destinations.

Strategically located in the city, Kompong Dewa Resort presents a diverse portfolio of hospitality and lifestyle facilities that cater to both leisure and business travelers. The integrated destination includes Arjuna Solitaire Hotel, Herloom Hotel and Residence, Bima Hotel and Convention, a curated Shopping Gallery, the exclusive Nirvana Executive Club, a Theme Park, and MOI Kompong Dewa Arena.

ការផ្សាយពាណិជ្ជកម្ម

ABOUT KOMPONG DEWA ARENA

Kompong Dewa Arena is a purpose built football stadium designed to become one of Cambodia’s premier sports venues. With a capacity of several thousand spectators, the arena is envisioned to host major competitions including the Cambodian National League and regional tournaments such as the ASEAN League, contributing to the growth of sports tourism and football development in Sihanoukville and Cambodia.

Kompongdewa.com

ការផ្សាយពាណិជ្ជកម្ម

Press Contact:

Randy Nasser
[email protected]

+855 98827828

ការផ្សាយពាណិជ្ជកម្ម
↑