ធ្វើដំណើរទៅកាន់ប្រទេសវៀតណាមជាមួយ Vietjet ទទួលបានការបញ្ចុះតម្លៃសំបុត្រពិសេស និងមានឱកាសឈ្នះរង្វាន់មាស

Photo_2026 03 02_14 31 13
ការផ្សាយពាណិជ្ជកម្ម

អ្នកធ្វើដំណើរពីប្រទេសកម្ពុជាដែលធ្វើដំណើរជាមួយ Vietjet មានឱកាសឈ្នះរង្វាន់មាស និងទទួលបានការបញ្ចុះតម្លៃសំបុត្ររហូតដល់ 83%

Photo_2026 03 02_14 31 16
រូបភាពដំណាង

(ភ្នំពេញ ថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២៦) – ក្រុមហ៊ុនអាកាសចរណ៍ Vietjet សូមអញ្ជើញអ្នកដំណើរពីប្រទេសកម្ពុជា ធ្វើដំណើរកម្សាន្តដើម្បីទទួលបានបទពិសោធន៍វប្បធម៌ដ៏រស់រវើករបស់ប្រទេសវៀតណាម ម្ហូបអាហារដ៏ល្បីល្បាញលើពិភពលោក និងទេសភាពដ៏ស្រស់ស្អាត ជាមួយនឹងការប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រពិសេសរបស់ខ្លួន គឺ “ធ្វើដំណើរជាមួយ Vietjet មានឱកាសឈ្នះរង្វាន់មាស (Fly Vietjet, Strike Gold)” ដែលចាប់ផ្តើមពីថ្ងៃទី ៣ ខែមីនា ដល់ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៦។ Vietjet ក៏កំពុងផ្តល់ជូនប្រូម៉ូសិនដ៏គួរឱ្យទាក់ទាញសម្រាប់ទិវានារីអន្តរជាតិ ដោយផ្តល់ជូននូវការបញ្ចុះតម្លៃពិសេសលើជើងហោះហើរសៀមរាប-ហាណូយ និងទូទាំងបណ្តាញរបស់ខ្លួន។

ការផ្សាយពាណិជ្ជកម្ម
Photo_2026 03 02_14 31 18
រូបភាពដំណាង

យុទ្ទនាការធ្វើដំណើរជាមួយ Vietjet មានឱកាសឈ្នះរង្វាន់មាស ដ៏ពិសេសនេះ ផ្តល់ជូនអ្នកដំណើរនូវឱកាសឈ្នះរង្វាន់ដ៏មានតម្លៃ រួមទាំងរង្វាន់ធំមាសសុទ្ធមួយដុំ (ទម្ងន់ប្រហែល ១,២ អោន) រួមជាមួយនឹងរង្វាន់មាស និងប្រាក់ប្រចាំសប្តាហ៍ និងប័ណ្ណអេឡិចត្រូនិចជាច្រើនសម្រាប់ការធ្វើដំណើរនាពេលអនាគត ដែលបន្ថែមភាពរំភើបដល់រាល់ការធ្វើដំណើរក្នុងឆ្នាំនេះ។ សម្រាប់ព័ត៌មានលម្អិតបន្ថែមទៀត សូមចូលទៅកាន់គេហទំព័ររបស់ Vietjet។

ដើម្បីអបអរសាទរទិវានារីអន្តរជាតិ នៅថ្ងៃទី៨ ខែមីនា ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងផ្តល់ជូនការបញ្ចុះតម្លៃសំបុត្ររហូតដល់ ៨៣% លើតម្លៃសំបុត្រយន្តហោះបែបអេកូ (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា)។ អ្នកធ្វើដំណើរអាចប្រើលេខកូដប្រូម៉ូសិន SALE83 នៅពេលកក់សំបុត្រតាមរយៈ www.vietjetair.com ឬកម្មវិធីទូរស័ព្ទ Vietjet Air ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៨ ខែមីនា ឆ្នាំ២០២៦ សម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី ១ ខែមេសា ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៦ (GMT+៧) (*)។

ការផ្សាយពាណិជ្ជកម្ម

ខណៈពេលដែលប្រទេសវៀតណាមកំពុងស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មី ចាប់ពីខែមីនាដល់ខែឧសភា គឺជាពេលវេលាមាសសម្រាប់ការធ្វើដំណើរនានាទៅកាន់គោលដៅអន្តរជាតិ៖

  • អាកាសធាតុល្អស្រស់ស្រាយនូវទូទាំងប្រទេស ចាប់ពីភ្នំសាប៉ាដែលមានអ័ព្ទចុះរហូតដល់ឆ្នេរខ្សាច់ដែលមានពន្លឺថ្ងៃដ៏ស្រស់ស្អាតនៅភូកុក។
  • ការផ្សាយពាណិជ្ជកម្ម
  • ពិធីបុណ្យនិទាឃរដូវដ៏រស់រវើកបង្ហាញពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងទេសភាពដ៏ស្រស់ស្អាតតាមដងផ្លូវដ៏គួរឱ្យរីករាយ។
  • ម្ហូបអាហារតាមរដូវមានភាពស្រស់ស្រាយបំផុត ដោយបង្ហាញពីវប្បធម៌ម្ហូបអាហារតាមដងផ្លូវដ៏ល្បីល្បាញបំផុតរបស់ប្រទេសវៀតណាម។
  • ការផ្សាយពាណិជ្ជកម្ម

បណ្តាញហោះហើរដ៏ធំទូលាយរបស់ក្រុមហ៊ុន Vietjet ភ្ជាប់ទីក្រុងធំៗនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកជាមួយប្រទេសវៀតណាម ដែលធ្វើឱ្យការធ្វើដំណើរកាន់តែងាយស្រួល និងអាចធ្វើដំណើរបានកាន់តែច្រើនជាងពេលណាៗទាំងអស់។ ជាមួយនឹងជម្រើសជើងហោះហើរងាយស្រួល និងតម្លៃសំបុត្រប្រកួតប្រជែង អ្នកទស្សនាអាចរៀបចំផែនការវិស្សមកាលរដូវផ្ការីក ដំណើរទស្សនកិច្ចជាលក្ខណៈគ្រួសារ ឬដំណើរបែបធុរកិច្ច ខណៈពេលទៅទស្សនានៅតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូរបស់ប្រទេសវៀតណាម អច្ឆរិយៈធម្មជាតិ និងម្ហូបអាហារឆ្ងុយឆ្ងាញ់ជាច្រើនមុខផងដែរ។ នៅលើយន្តហោះ អ្នកដំណើរអាចរីករាយជាមួយអាហារដែលរៀបចំថ្មីៗដ៏សំបូរបែប រួមទាំងម្ហូបវៀតណាមដែលពេញនិយមដូចជា ហ្វឺ និងបាញ់មី ដែលបម្រើសេវាដោយបុគ្គលិកអាជីពនៅលើយន្តហោះទំនើប និងសន្សំសំចៃប្រេង។

ចាប់ផ្តើមឆ្នាំជាមួយនឹងដំណើរកម្សាន្តទៅកាន់ប្រទេសវៀតណាម — ជាកន្លែងដែលបណ្តុំទៅដោយសម្បត្តិវប្បធម៌ ម្ហូបអាហារ និងការប្រារព្ធពិធីនានានៅតំបន់តែមួយ។ កក់សំបុត្រឥឡូវនេះ ដើម្បីធ្វើដំណើរនិងទទួលបានបទពិសោធន៍ដ៏មានថាមពល និងសេវាបដិសណ្ឋារកិច្ចដ៏ល្អឥតខ្ចោះរបស់ប្រទេសវៀតណាមជាមួយ Vietjet។

ការផ្សាយពាណិជ្ជកម្ម

(*) រយៈពេលធ្វើដំណើរអាចប្រែប្រួលទៅតាមផ្លូវ កាលបរិច្ឆេទដែលមានការធ្វើដំណើរមមាញឹក និងមិនរាប់បញ្ចូលថ្ងៃឈប់សម្រាកសាធារណៈ។

###

ការផ្សាយពាណិជ្ជកម្ម

អំពី ក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ Vietjet ដំណើរការយន្តហោះចំនួន ១៣៥ គ្រឿង និងមានយន្តហោះជិត ៦០០ គ្រឿងបន្ថែមទៀតដែលកំពុងត្រូវបានបញ្ជាទិញ រួមទាំងយន្តហោះដែលមានតួធំទូលាយ និងយន្តហោះដែលមានតួតូច។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។ ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ   (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។

ព័ត៌មានបន្ថែមនៅ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖

QED Agency

លោក មី សុវណ្ណ  (Sovann)

អ៊ីមែល៖ [email protected]

លេខទំនាក់ទំនង៖ +855 88 6000 321

Vietjet Air

កញ្ញា កែវ ដួង  (Amy)

អ៊ីមែល៖ [email protected]

លេខទំនាក់ទំនង៖ +84 932 775 066

ការផ្សាយពាណិជ្ជកម្ម
↑