ភ្នំពេញ ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet ទទួលបានកិត្តិយសជាមួយនឹងពានរង្វាន់អន្តរជាតិដ៏មានកិត្យានុភាពចំនួនបី រួមមាន “កន្លែងធ្វើការល្អបំផុតជាសកលក្នុងឆ្នាំ ២០២៦” “ពានរង្វាន់ផលប៉ះពាល់ភាពចម្រុះ” និង “ម៉ាកយីហោនិយោជកល្អបំផុតជាសកល” នៅកឯងកម្មវិធីសមាជ និងពានរង្វាន់ HRD ពិភពលោកឆ្នាំ ២០២៦។ ការទទួលស្គាល់ទាំងនេះ បង្ហាញពីតួនាទីកាន់តែរីកចម្រើនរបស់ Vietjet ក្នុងនាមជានិយោជកពហុជាតិសាសន៍ដែលបង្កើតការអភិវឌ្ឍទេពកោសល្យអាកាសចរណ៍សកល ខណៈពេលដែលពង្រឹងឱកាសសម្រាប់អ្នកជំនាញនៅទូទាំងតំបន់ រួមទាំងប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងកន្លែងធ្វើការដែលមានការរួមបញ្ចូល និងស្របតាមស្តង់ដារអន្តរជាតិនៅក្នុងក្រុមហ៊ុនអាកាសចរណ៍ដែលមានការរីកចម្រើនលឿនបំផុតមួយនៅអាស៊ីប៉ាស៊ីហ្វិក។

Vietjet បានទទួលស្គាល់ជាលើកដំបូងនៅក្នុងកម្មវិធីសមាជ និងពានរង្វាន់ HRD ពិភពលោកថាជា “កន្លែងធ្វើការល្អបំផុតជាសកល” និងបានប្រគល់ជូនក្រុមហ៊ុនអាកាសចរណ៍នូវ “ពានរង្វាន់ផលប៉ះពាល់វិជ្ជមាននៃភាពចម្រុះ” ដែលបញ្ជាក់ពីវឌ្ឍនភាពរបស់ខ្លួនក្នុងការអភិវឌ្ឍទេពកោសល្យ និងការកសាងវប្បធម៌សាជីវកម្មស្របតាមស្តង់ដារអន្តរជាតិ។ ពានរង្វាន់ទាំងនេះ បង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ Vietjet ក្នុងការប្រើប្រាស់ធនធានមនុស្សជាចំណុចកណ្តាលនៃយុទ្ធសាស្ត្រគោលដៅអភិវឌ្ឍបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) របស់ខ្លួន និងការរីកចម្រើនប្រកបដោយចីរភាព។

បច្ចុប្បន្ន Vietjet មានបុគ្គលិកជាង ៩,000 នាក់ រួមទាំងបុគ្គលិកអន្តរជាតិជាង ១,០០០ នាក់មកពី ៦៨ ប្រទេស/ដែនដី។ កម្លាំងពលកម្មពហុវប្បធម៌នេះ ឆ្លុះបញ្ចាំងពីបរិយាកាសបើកចំហ និងរួមបញ្ចូល និងបង្ហាញពីចក្ខុវិស័យសកលរបស់ក្រុមហ៊ុនអាកាសចរណ៍យុគសម័យថ្មី។ យុទ្ធសាស្ត្រធនធានមនុស្សប្រកបដោយចីរភាពរបស់ Vietjet ត្រូវបានអនុវត្តតាមរយៈគោលនយោបាយដែលធានានូវឱកាសស្មើភាពគ្នា ការគោរពចំពោះភាពចម្រុះ និងការលើកកម្ពស់ការរួមបញ្ចូលនៅទូទាំងប្រតិបត្តិការទាំងមូលរបស់ខ្លួន ចាប់ពីប្រតិបត្តិការហោះហើរ និងវិស្វកម្ម រហូតដល់សេវាកម្ម និងមុខងារសាជីវកម្ម។ បុគ្គលគ្រប់រូប ត្រូវបានផ្តល់អំណាចឱ្យរីកចម្រើនដោយផ្អែកលើគុណសម្បត្តិ និងលទ្ធផល ដោយសំឡេងរបស់ពួកគេត្រូវបានយកចិត្តទុកដាក់ស្តាប់ និងការចូលរួមចំណែកត្រូវបានទទួលស្គាល់នៅក្នុងបរិយាកាសវិជ្ជាជីវៈដែលមានតម្លាភាព។

កន្លងមក Vietjet ត្រូវបានទទួលពានរង្វាន់ជា “កន្លែងធ្វើការល្អបំផុត” ច្រើនដងនៅក្នុងប្រទេសវៀតណាម និងអាស៊ី ខណៈពេលដែលទទួលបានកិត្តិយដ៏សកំពូលពី Skytrax, AirlineRatings និង World Travel Awards។ ការដឹកនាំស្របតាមទស្សនវិជ្ជារបស់ខ្លួន បុគ្គលិកគ្រប់រូបគឺជាអ្នកជំរុញកំណើនប្រកបដោយចីរភាព Vietjet ពង្រឹងតួនាទីរបស់ខ្លួនជាកន្លែងចាប់ផ្តើមអាជីពដែលគ្មានព្រំដែន ដោយជំរុញបេសកកម្មរបស់ខ្លួនក្នុងការតភ្ជាប់ពិភពលោកតាមរយៈការជឿទុកចិត្ត ឱកាស និងមហិច្ឆតាជំរុញការអភិវឌ្ឍ។
សម្រាប់អ្នកធ្វើដំណើរពីប្រទេសកម្ពុជា ក្រុមហ៊ុន Vietjet ផ្តល់ជូននូវជើងហោះហើរប្រចាំថ្ងៃដ៏ងាយស្រួលរវាងសៀមរាប និងហាណូយ ដែលផ្តល់ជម្រើសធ្វើដំណើរទៅកាន់បណ្តាញអាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយសម្រាប់ការកម្សាន្ត អាជីវកម្ម និងការធ្វើដំណើរកម្សាន្តវប្បធម៌។ ជាមួយនឹងកងនាវាអាកាសចរទំនើបៗ ស្តង់ដារសុវត្ថិភាពរឹងមាំ និងប្រតិបត្តិការដែលអាចទុកចិត្តបាន ក្រុមហ៊ុនអាកាសចរណ៍នេះ បន្តពង្រឹងការតភ្ជាប់ក្នុងតំបន់ ដែលអនុញ្ញាតឱ្យអ្នកដំណើរធ្វើដំណើរដោយទំនុកចិត្ត និងផាសុកភាព។
សមាជ HRD ពិភពលោក ដែលបានចាប់ផ្តើមនៅឆ្នាំ ១៩៩២ ត្រូវបានចាត់ថ្នាក់ក្នុងចំណោមព្រឹត្តិការណ៍ធំបំផុតរបស់ពិភពលោកស្តីពីធនធានមនុស្ស និងការអភិវឌ្ឍវិជ្ជាជីវៈ។ ព្រឹត្តិការណ៍នេះ ប្រារព្ធឡើងនៅទីក្រុងមុំបៃ ប្រទេសឥណ្ឌា ដោយប្រមូលផ្តុំថ្នាក់ដឹកនាំជាន់ខ្ពស់ និងអ្នកជំនាញមកពីជាង ១៣៣ ប្រទេស ដើម្បីភ្ជាប់បណ្តាញ និងអបអរសាទរអង្គការដែលឈានមុខគេក្នុងយុទ្ធសាស្ត្រផ្តោតលើមនុស្ស។ ពានរង្វាន់ត្រូវបានវិនិច្ឆ័យដោយក្រុមអ្នកជំនាញអន្តរជាតិដ៏ល្បីល្បាញ។
###
អំពី ក្រុមហ៊ុន Vietjet
ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ Vietjet ដំណើរការយន្តហោះចំនួន ១៣៥ គ្រឿង និងមានយន្តហោះជិត ៦០០ គ្រឿងបន្ថែមទៀតដែលកំពុងត្រូវបានបញ្ជាទិញ រួមទាំងយន្តហោះដែលមានតួធំទូលាយ និងយន្តហោះដែលមានតួតូច។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។ ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។
ព័ត៌មានបន្ថែមនៅ www.vietjetair.com
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖
QED Agency
លោក មី សុវណ្ណ (Sovann)
អ៊ីមែល៖ [email protected]
លេខទំនាក់ទំនង៖ +855 88 6000 321
Vietjet Air
កញ្ញា កែវ ដួង (Amy)
អ៊ីមែល៖ [email protected]
លេខទំនាក់ទំនង៖ +84 932 775 066