កូកា-កូឡា នាំយកកម្មវិធី «ដើរផ្សារមិនអស់លុយ»​ សម្រាប់ជួយគ្រួសារខ្សត់ខ្សោយ មកវិញម្តងទៀតហើយ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៦

Coca KV KNY 0 Riel Kh V2
ការផ្សាយពាណិជ្ជកម្ម

ភ្នំពេញ កម្ពុជា ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ – ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី  នឹងធ្វើកម្មវិធី «ដើរផ្សារមិនអស់លុយ» សម្រាប់ជួយគ្រួសារខ្សត់ខ្សោយជាថ្មីម្តងទៀតនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលសកម្មភាពនេះ បានឆ្លុះបញ្ចាំងពីការបន្តប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជួយឧបត្ថមគាំទ្រគ្រួសារដែលមានជីវភាពខ្សត់ខ្សោយ។

DSC04599
រូបភាពដំណាង

ជាង ៣៣ឆ្នាំកន្លងទៅនេះ ភេសជ្ជៈកូកា-កូឡា   បានក្លាយជាផ្នែកមួយនៃជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរដោយជួយបង្កើតបរិយាកាសជួបជុំឱ្យរីករាយ​ស្រស់ស្រាយជិតស្និទសម្រាប់​ក្រុមគ្រួសារ​ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស។ កូកា-កូឡា គឺជាភេសជ្ជៈដែលមានមោទនភាពផលិតឡើងដោយកូនខ្មែរ សម្រាប់ប្រជាជនខ្មែរ។ យើងប្តេជ្ញាចិត្តបន្តគាំទ្រដល់សហគមន៍ តាមរយៈការបង្កើតកម្មវិធីដែលផ្តល់ភាពស្រស់ស្រាយដល់រាល់ការជួបជុំ ពិសេសក្នុងឱកាសបុណ្យទាននានា។

ការផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីទទួលបានការគាំទ្រ និងភាពជោគជ័យនាឱកាសបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំមុន កម្មវិធីនេះនឹង​វិល​ត្រលប់មកវិញក្នុងឱកាស​ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ ២០២៦។ គួររំលឹកថា កាលពី​ឆ្នាំ ២០២៥ កម្មវិធីនេះ បានជួយគាំទ្រដល់បង​ប្អូនខ្សត់ខ្យោយចំនួន ១,៨០០ គ្រួសារ ដោយផ្ដល់លទ្ធភាពឱ្យពួកគាត់បានទិញអាហារ និងសម្ភារៈប្រើប្រាស់មួយចំនួនបានតាមតម្រូវការដោយពុំមានការចំណាយ​ប្រាក់ឡើយ។ ដោយមើលឃើញពី​លទ្ធផលវិជ្ជមាន​នេះហើយ ទើបក្រុមហ៊ុន កូកា-កូឡា មានបំណងគាំទ្រដល់គ្រួសារខ្សត់ខ្សោយចំនួនជាង ២០០០ គ្រួសារបន្ថែមទៀត តាមរយៈកម្មវិធី «ដើរផ្សារមិនអស់លុយ» ឆ្នាំនេះ។

DSC04789
រូបភាពដំណាង

ដើម្បីចូលរួមជួយបង្កើតកម្មវិធី «ដើរផ្សារមិនអស់លុយ» សម្រាប់ជួយគ្រួសារខ្សត់ខ្សោយ ក្រុមហ៊ុនកូកា-កូឡាសូម​អញ្ជើញអតិថិជនទាំងអស់​ចូលរួមធ្វើអំពើល្អយ៉ាងសាមញ្ញ ដោយចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ រាល់ការទិញកូកា-កូឡា ១កេស (មិនថាចំណុះ 330ml, 380ml, 580ml, 1.5L ឬ 2.25L) ក្រុមហ៊ុននឹងបរិច្ចាគថវិកា ៥០០រៀល ចូលក្នុងមូលនិធិសហគមន៍។ ហើយថវិកានេះ នឹងត្រូវចាត់ចែងដោយអង្គការដៃគូក្នុងស្រុក ដើម្បីបង្កើតផ្សារ ហើយផ្តល់ជម្រើសម្ហូបអាហារ និងរបស់ប្រើប្រាស់ចាំបាច់ ជូនដល់គ្រួសារខ្សត់ខ្សោយក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។

ការផ្សាយពាណិជ្ជកម្ម
DSC04968
រូបភាពដំណាង

លោក Paulo Gaspar Rodrigues អគ្គនាយកក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី  បានមានប្រសាសន៍ថា៖ «កូកា-កូឡា បានចាក់ឫសក្នុងប្រទេសកម្ពុជាអស់រយៈពេល ៣៣ឆ្នាំមកហើយ។ ផលិតផលរបស់យើង គឺផលិតដោយដៃខ្មែរ សម្រាប់ប្រជាជនខ្មែរ។ យើងមានមោទនភាពដែលបានផ្តល់ភាពស្រស់ស្រាយដល់បងប្អូនខ្មែរទូទាំងប្រទេសជារៀងរាល់ថ្ងៃ។ កម្មវិធី «ដើរផ្សារមិនអស់លុយ» សម្រាប់ជួយគ្រួសារខ្សត់ខ្សោយ នេះ គឺជាការតបស្នងរបស់យើងទៅកាន់សហគមន៍វិញ និងជាការលើកកម្ពស់ស្មារតីរួបរួមអបអរក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។»

កូកា-កូឡា ជឿថាទង្វើសប្បុរសធម៌តិចតួច​ក៏អាចជួយ​ឱ្យ​​បងប្អូនគ្រួសារខ្មែរ​កាន់តែ​មានភាពជិតស្និទ្ធនឹងគ្នា​បានដែរ ដូច្នេះ​​ជំនឿបែបនេះហើយ ជា​មគ្គុទេសក៍តម្រង់ទិសដល់​​កម្មវិធីគាំទ្រ​សហគមន៍​របស់ក្រុមហ៊ុន កូកា-កូឡា។ តាមរយៈកម្មវិធី «ដើរផ្សារមិនអស់លុយ» សម្រាប់ជួយគ្រួសារខ្សត់ខ្សោយ រាល់ការជាវភេសជ្ជៈរបស់បងប្អូន គឺជាការរួមចំណែកជួយដល់គ្រួសារខ្សត់ខ្សោយ ឱ្យមានម្ហូបអាហារ និងរបស់ប្រើប្រាស់ល្អៗ ដើម្បីអបអរឆ្នាំថ្មី។ នេះគឺជាទឹកចិត្តដ៏មានន័យ ដើម្បីជួយឱ្យការជួបជុំក្នុងសហគមន៍យើងកាន់តែមានក្តីសុខ និងស្និទ្ធស្នាលបំផុត។»

ការផ្សាយពាណិជ្ជកម្ម
DSC05037
រូបភាពដំណាង

អំពីក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី

ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី ជាក្រុមហ៊ុនផលិត និងចែកចាយភេសជ្ជៈគ្មានជាតិស្រវឹងឈានមុខគេមួយនៅកម្ពុជា។ អស់រយៈពេល 33 ឆ្នាំមកហើយ ដែលបាន និងកំពុងផលិតភេសជ្ជៈនៅក្នុងប្រទេសកម្ពុជា ដោយកូនខ្មែរ សម្រាប់ប្រជាជនខ្មែរ តាំងពី1993។ រោងចក្របច្ចុប្បន្នដ៏ទំនើបរបស់យើងបានសម្ពោធដាក់ដំណើរការក្នុងឆ្នាំ2016 មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ស្វាយអឺកូកា-កូឡា លីមីធីត ដែលជាក្រុមហ៊ុនដៃគូផលិតចែកចាយរបស់ក្រុមហ៊ុនកូកា-កូឡា ហើយមានសិទ្ធិផ្តាច់មុខក្នុងការផលិត ធ្វើទីផ្សារ និងចែកចាយផលិតផលរបស់ក្រុមហ៊ុនកូកា-កូឡា នៅប្រទេសកម្ពុជា។ ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី ផលិតភេសជ្ជៈចំនួន 14 មុខ មាន 8 ម៉ាកផលិតផល (8 Brands)៖ កូកា-កូឡា ដាសានី ស្រ្ពៃ ហ្វាន់តា ស្វេប ហ្វ្យូសធី អាឃ្វ័ររៀស និងសាំម៉ូរ៉ៃ (Coca-Cola, Dasani, Sprite, Fanta, Schweppes, Fuze Tea, Aquarius, and Samurai) ចែកចេញជា 5ប្រភេទ រួមមាន​ ភេសជ្ជៈមានជាតិហ្គាស (Sparkling)​ ទឹក(Water)  តែ (Tea) ភេសជ្ជៈបង្កើនថាមពល (Energy Drinks)  និងភេសជ្ជៈបំពេញជាតិទឹក (Isotonic)។​ ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី បាននឹងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការផ្គត់ផ្គង់ និងជួយជំរុញអាជីវកម្មតូចធំជាង ៥០,០០០ កន្លែងទូទាំងប្រទេសឱ្យរីកចម្រើនផងដែរ។​

ការផ្សាយពាណិជ្ជកម្ម

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រផ្លូវការរបស់យើង៖

សម្រាប់អ្នកសារព័ត៌មាន សូមទាក់ទង៖
កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយកផ្នែកទំនាក់ទំនងកិច្ចការសាធារណៈ និងចីរភាព
[email protected]

ការផ្សាយពាណិជ្ជកម្ម
↑