*ដាក់ឥវ៉ាន់ឥតគិតថ្លៃ និងទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀតជាច្រើនទៀត សម្រាប់អ្នកធ្វើដំណើរដែលធ្វើដំណើរពីសៀមរាប-ហាណូយ និងផ្លូវហោះហើរផ្សេងៗទៀត
ភ្នំពេញ ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៦ – Vietjet កំពុងបញ្ចុះតម្លៃសំបុត្ររហូតដល់ 30% សម្រាប់សំបុត្រ Deluxe ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៦ ហើយអញ្ជើញអ្នកធ្វើដំណើរពីប្រទេសកម្ពុជាឱ្យចាប់ផ្តើមដំណើរកម្សាន្តនៅប្រទេសវៀតណាមឆ្នាំ ២០២៦ នេះ។ តាមរយៈជើងហោះហើរត្រង់រវាងសៀមរាប និងហាណូយ និងបណ្តាញជើងហោះហើរដែលកំពុងពង្រីកខ្លួនរបស់ក្រុមហ៊ុនអាកាសចរណ៍នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក Vietjet ការផ្តល់ជូនប្រូម៉ូសិនដ៏ពិសេសដែលរយៈពេលកំណត់នេះ ផ្តល់នូវឱកាសឱ្យអ្នកដំណើរអាចរៀបចំផែនការធ្វើដំណើរបានទុកជាមុន និងរីករាយជាមួយការធ្វើដំណើរពេញមួយឆ្នាំ ២០២៦។
ចាប់ពីម៉ោង 00:00 ថ្ងៃទី ២៧ ខែមករា ដល់ម៉ោង ២៣:០០ ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៦ (GMT+7) អ្នកធ្វើដំណើរដែលកក់សំបុត្រ Deluxe សូមបញ្ចូលលេខកូដប្រូមូសិនបញ្ចុះតម្លៃ DLXVJ តាមរយៈគេហទំព័រ www.vietjetair.com ឬកម្មវិធីទូរស័ព្ទ Vietjet Air នឹងទទួលបានការបញ្ចុះតម្លៃ 30% លើតម្លៃមូលដ្ឋាន (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ)។ ប្រូម៉ូសិននេះ ផ្តល់ជូនការបញ្ចុះតម្លៃសំបុត្រទាំងផ្លូវហោះហើរក្នុងស្រុក និងអន្តរជាតិទាំងអស់របស់ Vietjet ជាមួយនឹងកាលបរិច្ឆេទធ្វើដំណើរចាប់ពីថ្ងៃទី ១ ខែកុម្ភៈ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៦ (*)។

កញ្ចប់តម្លៃសំបុត្រ Deluxe របស់ Vietjet ត្រូវបានរៀបចំឡើងដើម្បីផ្តល់ជូនអ្នកដំណើរនូវបទពិសោធន៍ធ្វើដំណើរប្រកបដោយផាសុកភាព និងភាពបត់បែន រួមទាំងដាក់ឥវ៉ាន់បានរហូតដល់ ២០ គីឡូក្រាម ជ្រើសរើសកៅអីអង្គុយ និងផ្លាស់ប្តូកាលបរិច្ឆេទធ្វើដំណើររដោយឥតគិតថ្លៃ និងទទួលបានអត្ថប្រយោជន៍ជាច្រើនទៀត (**)។
រដូវផ្ការីកគឺជាពេលវេលាដ៏ទាក់ទាញបំផុតសម្រាប់ដំណើរកម្សាន្តនៅប្រទេសវៀតណាម ព្រោះមានអាកាសធាតុត្រជាក់ស្រស់ស្រាយ និងអមដោយពិធីបុណ្យនានាបង្កើតបានបរិយាកាសដ៏រីករាយនៅទូទាំងប្រទេស។ រដូវកាលនេះផ្តល់នូវបរិយាកាសដ៏ល្អសម្រាប់បទពិសោធន៍ធ្វើដំណើរដែលមិនអាចបំភ្លេចបាន ដែលអ្នកដំណើរអាចទស្សនាការប្រារព្ធពិធីវប្បធម៌ក្នុងអំឡុងខែបុណ្យចូលឆ្នាំចិន ធ្វើដំណើរកម្សាន្តគយគន់ទេសភាពចម្រុះនៃទីក្រុងដ៏រស់រវើក បេតិកភណ្ឌដ៏សម្បូរបែប និងម្ហូបអាហារដ៏ល្បីល្បាញរបស់ប្រទេសវៀតណាម។
ក្រុមហ៊ុន Vietjet ផ្តល់ជូននូវជម្រើសធ្វើដំណើរកាន់តែងាយស្រួល និងអត្ថប្រយោជន៍ជាច្រើនសម្រាប់អ្នកធ្វើដំណើរទៅកាន់ប្រទេសវៀតណាម មិនថាអ្នកដំណើរចង់ធ្វើដំណើរកម្សាន្តនៅរដូវផ្ការីក ឬដើរទស្សនានៅតំបន់វប្បធម៌នោះទេ ឬបន្តថ្ងៃឈប់សម្រាកនោះទេ។
អ្នកដំណើរអាចរីករាយជាមួយអាហារក្តៅៗជាច្រើនមុខ រួមទាំងម្ហូបដ៏ឆ្ងុយឆ្ងាញ់របស់វៀតណាម និងម្ហូបអន្តរជាតិជាច្រើនមុខ ដែលផ្តល់សេវាដោយក្រុមនាវិកអាកាសចរជំនាញនៅលើយន្តហោះទំនើប និងសន្សំសំចៃប្រេងរបស់ Vietjet។ សមាជិកនៃកម្មវិធីភក្ដីភាព SkyJoy ក៏អាចស្វែងរក និងប្តូរយកពិន្ទុពីម៉ាកផលិតផលដៃគូជាង ២៥០ ក្នុងវិស័យទេសចរណ៍ ការទទួលទានអាហារ ការដើរទិញឥវ៉ាន់ និងសេវាកម្មផ្សេងៗជាច្រើនទៀត។
(*) រយៈពេលធ្វើដំណើរអាចប្រែប្រួលទៅតាមផ្លូវ កាលបរិច្ឆេទដែលមានការធ្វើដំណើរមមាញឹក និងមិនរាប់បញ្ចូលថ្ងៃឈប់សម្រាកសាធារណៈ។
(**) លក្ខខណ្ឌនានាត្រូវបានអនុវត្ត។
###
អំពី ក្រុមហ៊ុន Vietjet
ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។ ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។
ព័ត៌មានបន្ថែមនៅ www.vietjetair.com
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖
QED Agency
លោក មី សុវណ្ណ (Sovann)
អ៊ីមែល៖ [email protected]
លេខទំនាក់ទំនង៖ +855 88 6000 321
Vietjet Air
កញ្ញា កែវ ដួង (Amy)
អ៊ីមែល៖ [email protected]
លេខទំនាក់ទំនង៖ +84 932 775 066