Genki Sushi បើកសាខាថ្មីនៅផ្សារទំនើបអ៊ីអន ម៉លទី ១ និងនាំអាហារស៊ូស៊ី Kaiten ដ៏ល្បី​របស់ជប៉ុនសម្រាប់​ប្រជាជនកម្ពុជា​

Customers
ការផ្សាយពាណិជ្ជកម្ម

ភ្នំពេញ ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៦ – Genki Sushi បានប្រកាសបើកសាខាថ្មីរបស់ខ្លួននៅផ្សារទំនើប អ៊ីអនម៉លទី ១ ក្នុងរាជធានីភ្នំពេញ ដែលធ្វើឱ្យប្រជាជនកម្ពុជាកាន់តែមានភាពងាយស្រួលក្នុងការទទួលបានអាហារស៊ូស៊ី​ដ៏ពេញនិយម ពី​ភោជនីយដ្ឋាន Genki Sushi នេះ​។

Customers 2
រូបភាពដំណាង

ភោជនីយដ្ឋាន Genki Sushi សាខាថ្មីទី ៥ ដែលស្ថិតនៅជាន់ទីពីរនៃផ្សារទំនើបអ៊ីអនម៉លទី ១ នេះ ជាទីតាំង​ងាយស្រួលសម្រាប់ប្រជាពលរដ្ឋកម្ពុជាបានទទួលទានអាហារជប៉ុនដ៏មានឱជារស​ ក្នុងបរិយាកាសជាទី​មនោរម្យ និងសប្បាយ​រីករាយ ។ ការបើកសាខាថ្មីនៃភោជនីយដ្ឋាន Genki Sushi គឺជាការឆ្លុះបញ្ចាំងពីស្មារតីនៃការបង្កើតបរិយាកាសរីករាយ និងបង្កើនភាពកក់ក្តៅពីភោជនីដ្ឋាននេះ​ សម្រាប់ក្រុមគ្រួសារប្រជាពលរដ្ឋ​ខ្មែរ និង​អ្នកធ្វើការ​ ក៏ដូចជាយុវជននានា​ ដែលនិយមចូលចិត្តពិសារអាហារជប៉ុនជាប្រចាំ និងការជួបជុំ។ ផ្សារទំនើបអ៊ីអនម៉លទី ១ ជាទី​កន្លែងពេញនិយមរបស់បងប្អូននៅរាជធានីភ្នំពេញ និងអ្នកនិយមចូលចិត្តដើរទិញទំនិញនានា  ដូច្នេះ ភោជនីយដ្ឋាន​ Genki Sushi រំពឹងថានឹងទាក់ទាញអតិថិជនច្រើន​មកទទួលទានអាហារក្នុងភោជនីយដ្ឋាន។

ការផ្សាយពាណិជ្ជកម្ម
Ribbon Cutting 1
រូបភាពដំណាង

ភោជនីយដ្ឋាន Genki Sushi បង្កើតឡើងនៅប្រទេសជប៉ុនក្នុងឆ្នាំ ១៩៦៨ ហើយបានពង្រីកខ្លួនក្លាយ​ជាម៉ាកយីហោលំដាប់ពិភពលោក ដោយ​មានហាងចំនួន ៤២៣ ទីតាំង កំពុង​បម្រើអតិថិជននៅតំបន់​អាស៊ី មជ្ឈិមបូព៌ា អូស្ត្រាលី និងសហរដ្ឋអាមេរិក។ ម៉ាកយីហោភោជនីយដ្ឋាន Genki Sushi នេះ ត្រូវបានបង្កើតឡើងដោយផ្អែកលើគុណតម្លៃស្នូល ដែលផ្តល់ជូននូវអាហារស្រស់ៗដែល​មានគុណភាពល្អ ភាពស្និទ្ធស្នាលសម្រាប់ក្រុមគ្រួសារ និងតម្លៃសមរម្យ ដែលធានាថាប្រជាជនខ្មែរគ្រប់ៗគ្នា​អាចទទួលទានអាហារស៊ូស៊ីដ៏ឈ្ងុយឆ្ងាញ់បាន ។

ម្ហូបអាហារនៅភោជនីយដ្ឋាន Genki Sushi ចម្អិ​នឡើងដោយផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើគុណភាពគ្រឿងផ្សំ និងស្តង់ដារម្ហូបអាហារជប៉ុនពិតៗ ស្របតាមបេសកកម្មរបស់ខ្លួនក្នុងការផ្តល់ជូននូវម្ហូបអាហារប្រកបដោយគុណភាពខ្ពស់ និង​បង្កើនទំនុកចិត្តរបស់អតិថិជន។ គ្រឿងផ្សំសំខាន់ៗត្រូវបាននាំចូលពីប្រទេសជប៉ុន រួមមាន៖ ទឹកខ្មេះអង្ករស៊ូស៊ី ដើម្បីរក្សារសជាតិដើម​របស់គ្រប់មុខ​ម្ហូប​អាហារ។ នៅភោជនីយដ្ឋាន Genki Sushi មានផ្ដល់នូវ​មុខម្ហូបចម្រុះ ជាពិសេសសម្រាប់​អតិថិជន​ដែល​កាន់តែ​គិតគូរពីសុខភាព ហើយ​ចង់ទទួលទានអាហារ​ឲ្យបានច្រើនមុខផង និងទទួលបានទាំងភាពរីករាយ​ផង ។

ការផ្សាយពាណិជ្ជកម្ម

លោកស្រី Patricia Tan នាយកប្រតិបត្តិក្រុមហ៊ុន ខេ ខនសិប (ខាមបូឌា) (K CONCEPTS (CAMBODIA) CO., LTD.) មានប្រសាសន៍ថា “ការបើកសាខាថ្មីនៅផ្សារទំនើបអ៊ីអនម៉លទី ១ នេះ​ គឺឆ្លុះបញ្ចាំងពីការបន្តយកចិត្តទុកដាក់លើគុណភាព ការជឿទុកចិត្ត​ និង​​អតិថិជន”។ នៅភោជនីយដ្ឋាន “Genki Sushi អតិថិជននឹងបានទទួលអាហារស៊ូស៊ីស្រស់ៗ និងមានគុណភាព ក្នុងបរិយាកាសជាទីមេត្រីសម្រាប់ក្រុមគ្រួសារ។ យើងខ្ញុំ​ចង់​ធ្វើឱ្យអតិថិជនទាំងអស់ដែលមកទទួលទានអាហារនៅភោជនីយដ្ឋាន “Genki Sushi ទទួលបាននូវអារម្មណ៍ស្រស់ស្រាយ រីករាយ  និង​ការចងចាំ មិនថាអតិថិជន​មកទទួលទានអាហារជាមួយក្រុមគ្រួសារ មិត្តរួមការងារ ឬមិត្តភក្តិនោះទេ”។

ភោជនីយដ្ឋាន Genki Sushi នៅប្រទេសកម្ពុជា ត្រូវបានដំណើរការដោយក្រុមហ៊ុន ខេ ខនសិប (ខាមបូឌា) (K CONCEPTS (CAMBODIA) CO., LTD.) ដែលជាដៃគូទទួលសិទ្ធិបន្ត​ក្នុងការដំណើការម៉ាកយីហោលំដាប់ពិភពលោកនេះ។ ភោជនីយដ្ឋាន Genki Sushi សាខាអ៊ីអនម៉លទី ១ គឺជាសាខាមួយទៀត របស់​ភោជនីយដ្ឋាន Genki Sushi ដែលកំពុង​មានស្រាប់នៅផ្សារទំនើបអ៊ីអនម៉ល សែនសុខ, អ៊ីអនម៉ល មានជ័យ, FUN Mall និងបឹងកេងកងទី ១ ហើយនេះជាការ​ពង្រីកវត្តមានរបស់ខ្លួននៅតាមទីតាំង​សំខាន់ៗក្នុង​រាជធានីភ្នំពេញ។ ភោជនីយដ្ឋាន Genki Sushi មិនត្រឹមតែជាភោជនីយដ្ឋានជប៉ុនដែលផ្តល់ជូនអាហារជប៉ុនដ៏ឆ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែ ត្រូវបានរចនាឡើងសម្រាប់ជាទីកន្លែង​អបអរសាទរពិធីផ្សេងៗ​ ដែលអតិថិជនអាចទទួលទានអាហារឈ្ងុយឆ្ងាញ់ មានបរិយាកាសដ៏សែនមនោរម្យ និងទទួលបានបទពិសោធន៍ថ្មីៗដែលមិនអាចបំភ្លេច។ ការដឹកជញ្ជូនអាហារជូនអតិថិជនប្រើដោយប្រព័ន្ធរថភ្លើងអេឡិចត្រូនិច្ចប្រកបដោយភាពច្នៃប្រឌិត ដែលកាន់តែជំរុញបរិយាកាសទទួលទានអាហារកាន់តែរីករាយ អមដោយបទចម្រៀង “រីករាយថ្ងៃខួបកំណើត” នៅពេលកំពុង​ដឹកជញ្ជូនអាហារនោះ​។

ការផ្សាយពាណិជ្ជកម្ម

តាមរយៈការ​ផ្តល់ជូនអាហារជប៉ុនរសជាតិដើម របៀបរបប​ទទួលទាន​អាហារបែបទំនើប បរិយាកាសរស់រវើក និងមានផាសុកភាព ដូច្នេះ ភោជនីយដ្ឋាន Genki Sushi នៅផ្សារទំនើបអ៊ីអនម៉លទី ១ គឺជា​ទីតាំង​ពេញនិយមថ្មី សម្រាប់​អតិថិជន​ដែល​ត្រូវការ​ម្ហូបអាហារ​មានគុណភាព និងទទួលបានភាពរីករាយ​ក្នុងពេលទទួលទានអាហារ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រ Genki Sushi Cambodia៖

ការផ្សាយពាណិជ្ជកម្ម

គេហទំព័រ៖ https://www.genkisushi.com.kh/

ហ្វេសប៊ុក៖ https://www.facebook.com/GenkiSushiKH

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម
↑