មួយថ្ងៃតែប៉ុណ្ណោះ៖ Vietjet បញ្ចុះតម្លៃសំបុត្រ 30% លើតម្លៃសំបុត្រយន្តហោះ Deluxe

ការផ្សាយពាណិជ្ជកម្ម

*ដាក់ឥវ៉ាន់ឥតគិតថ្លៃ និងទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀតជាច្រើនទៀត

សម្រាប់អ្នកធ្វើដំណើរដែលធ្វើដំណើរពីសៀមរាប-ហាណូយ និងផ្លូវហោះហើរផ្សេងៗទៀត

ការផ្សាយពាណិជ្ជកម្ម

ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ – ដើម្បីអបអរឆ្នាំថ្មី ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងធ្វើប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្ររហូតដល់ ៣០ ភាគរយ ដែលមានរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះលើតម្លៃសំបុត្រ Deluxe ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦។ ជើងហោះហើរត្រង់ប្រចាំថ្ងៃរវាងសៀមរាប និងហាណូយ និងបណ្តាញដែលកំពុងរីកចម្រើនរបស់ Vietjet ប្រូម៉ូសិននេះ គឺជាឱកាសមួយដែលអ្នកដំណើរមិនគួរមើលរំលងក្នុងការរៀបចំផែនការធ្វើដំណើរឆ្នាំ២០២៦។

ការផ្សាយពាណិជ្ជកម្ម

ចាប់ពីម៉ោង ០០:០០ ដល់ ២៣:០០ ថ្ងៃទី១៥ ខែមករា (GMT+7) អ្នកធ្វើដំណើរដែលកក់សំបុត្រ Deluxe តាមរយៈគេហទំព័រ www.vietjetair.com ឬកម្មវិធីទូរស័ព្ទ “Vietjet Air” អាចទទួលបានការរបញ្ចុះតម្លៃ 30% លើតម្លៃសំបុត្រមូលដ្ឋាន (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ) ដោយបញ្ចូលលេខកូដផ្សព្វផ្សាយ DELUXE2026។ ប្រូម៉ូសិននេះ អនុវត្តចំពោះជើងហោះហើរដែលដំណើរការរវាងថ្ងៃទី ១ ខែកុម្ភៈ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៦ (*) ដែលផ្តល់ឱ្យអ្នកធ្វើដំណើរអន្តរជាតិនូវពេលវេលាគ្រប់គ្រាន់ដើម្បីរៀបចំផែនការធ្វើដំណើររបស់ពួកគេទៅកាន់ប្រទេសវៀតណាម និងគោលដៅជាច្រើនទៀត។

Aerial view of Hoi An ancient town at twilight, Vietnam.

តម្លៃសំបុត្រ Deluxe របស់ Vietjet ត្រូវបានបង្កើតឡើងដើម្បីផ្តល់ជូនសេវាកម្មប្រកបដោយផាសុកភាព និងភាពបត់បែនបន្ថែមដល់អ្នកដំណើរ រួមមាន ដាក់ឥវ៉ាន់ចំនួន ២០ គីឡូក្រាម ជ្រើសរើសកៅអីឥតគិតថ្លៃ ការផ្លាស់ពេលវេលាធ្វើដំណើរឥតគិតថ្លៃ និងអត្ថប្រយោជន៍បន្ថែមផ្សេងៗជាច្រើនទៀត (**)។

ការផ្សាយពាណិជ្ជកម្ម

ប្រទេសវៀតណាមនៅតែជាជម្រើសធ្វើដំណើរកម្សាន្តដ៏ពេញនិយមសម្រាប់អ្នកធ្វើដំណើរទូទាំងពិភពលោក ដែលទាក់ទាញភ្ញៀវទេសចរជាច្រើនជារាងរល់ឆ្នាំទៅកម្សាន្តនៅទីនោះ។ ចាប់ពីដងផ្លូវដ៏រស់រវើករបស់ទីក្រុងហាណូយ និងបេតិកភណ្ឌវប្បធម៌បុរាណ រហូតដល់សម្រស់ចែងចាំងនៃភ្លើងពណ៌នារាត្រីនៃទីក្រុងហូជីមិញ ទេសភាពភ្នំចុះអ័ព្ទនៃទីក្រុងហាយ៉ាង សាប៉ា ឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៃទីក្រុងដាណាង កោះភូគុក និងញ៉ាត្រាង វៀតណាមក៏ជាគោលដៅដ៏ទាក់ទាញសម្រាប់ការពិសារម្ហូបអាហារវៀតណាមលំដាប់ពិភពលោក ប្រពៃណីដ៏សម្បូរបែប ធម្មជាតិដ៏ស្រស់ត្រកាល និងការផ្តល់ជូនសេវាបដិសណ្ឋារកិច្ចដ៏ល្អឥតខ្ចោះ។

ការផ្សាយពាណិជ្ជកម្ម

ការធ្វើដំណើរជាមួយ Vietjet អ្នកដំណើរអាចរីករាយជាមួយម្ហូបវៀតណាមក្តៅៗ ដូចជា ហ្វឺ បាញ់មី និងកាហ្វេទឹកដោះគោទឹកកករបស់វៀតណាម រួមជាមួយនឹងម្ហូបអន្តរជាតិដែលបម្រើដោយក្រុមនាវិកអាកាសចរដែលមានជំនាញវិជ្ជាជីវៈ និងយកចិត្តទុកដាក់របស់ Vietjet។ ជើងហោះហើរត្រូវបានដំណើរការដោយកងនាវាអាកាសចរទំនើប និងសន្សំសំចៃប្រេងឥន្ធនៈ អមដោយបទពិសោធន៍វប្បធម៌ និងការកម្សាន្តនានានៅលើយន្តហោះ។

ការផ្សាយពាណិជ្ជកម្ម

រៀបចំផែនការធ្វើដំណើររបស់អ្នកឥឡូវនេះ ដើម្បីស្វែងយល់ពីប្រទេសវៀតណាមជាមួយ Vietjet!

ការផ្សាយពាណិជ្ជកម្ម

(*) រយៈពេលធ្វើដំណើរអាចប្រែប្រួលទៅតាមផ្លូវ និងកាលបរិច្ឆេទដែលមានការធ្វើដំណើរមមាញឹក។

(**) លក្ខខណ្ឌនានាត្រូវបានអនុវត្ត។

អំពី ក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។ ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ   (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។

ព័ត៌មានបន្ថែមនៅ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖

QED Agency

លោក មី សុវណ្ណ  (Sovann)

អ៊ីមែល៖ [email protected]

លេខទំនាក់ទំនង៖ +855 88 6000 321

Vietjet Air

កញ្ញា កែវ ដួង  (Amy)

អ៊ីមែល៖ [email protected]

លេខទំនាក់ទំនង៖ +84 932 775 066

ការផ្សាយពាណិជ្ជកម្ម
↑