ក្រុមហ៊ុនអាកាសចរណ៍ Vietjet ដាក់ឱ្យដំណើរការឡើងវិញសំបុត្រថ្នាក់ SkyBoss សម្រាប់ការធ្វើដំណើរប្រកបដោយប្រណិតភាពនិងផាសុកភាពលំដាប់ខ្ពស់

SkyBoss Service (3)
ការផ្សាយពាណិជ្ជកម្ម

*តម្លៃសំបុត្ររួមបញ្ចូលសេវាផ្សេងៗចាប់ពីត្រឹមតែ ១៥០ ដុល្លារអាមេរិកសម្រាប់ការធ្វើដំណើរមួយជើង

(ភ្នំពេញ ថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៦) – ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងដាក់ឱ្យដំណើរការឡើងវិញនូវសេវាកម្មលំដាប់ខ្ពស់របស់ខ្លួនគឺ SkyBoss ដោយនាំមកជូនអ្នកធ្វើដំណើរពីកម្ពុជានូវមធ្យោបាយធ្វើដំណើរប្រកបដោយដ៏ប្រណិតភាពជាងមុនរវាងប្រទេសកម្ពុជា និងវៀតណាម។ ជាមួយនឹងជើងហោះហើរប្រចាំថ្ងៃដែលភ្ជាប់ទីក្រុងសៀមរាប និងទីក្រុងហាណូយ សេវាកម្ម SkyBoss ផ្តល់ជូនអ្នកធ្វើដំណើរពីប្រទេសកម្ពុជានូវការធ្វើដំណើរដ៏រលូនដែលបំផុសគំនិតដោយស្មារតីនៃបទពិសោធន៍ “ការធ្វើដំណើរលំដាប់ខ្ពស់សម្រាប់ថ្នាក់ដឹកនាំ និងអ្នកដំណើរកម្រិតខ្ពស់ (Wings for Leaders)”។

ការផ្សាយពាណិជ្ជកម្ម
SkyBoss Service (2)
រូបភាពដំណាង

តម្លៃសំបុត្រ SkyBoss ចាប់ផ្តើមពីត្រឹមតែ ១៥០ ដុល្លារអាមេរិកក្នុងមួយជើង (រួមទាំងពន្ធ និងថ្លៃសេវាផ្សេងៗ)។ អ្នកដំណើរអាចរីករាយជាមួយការដាក់ឥវ៉ាន់យួរដៃបានចំនួន ១០ គីឡូក្រាម ដាក់ឥវ៉ាន់ផ្សេងៗទៀតបានរហូតដល់ ៣០ គីឡូក្រាម បូករួមទាំងឈុតក្លឹបវាយកូនហ្គោលមួយឈុត ការចុះឈ្មោះចូលមុន ការត្រួតពិនិត្យសុវត្ថិភាព និងការឡើងយន្តហោះ (អាស្រ័យលើលក្ខខណ្ឌអាកាសយានដ្ឋាន) ការជ្រើសរើសកៅអីមុន ការចូលប្រើប្រាស់បន្ទប់សម្រាកលំដាប់ខ្ពស់ និងអាហារក្តៅៗដែលរៀបចំថ្មីៗដែលអាចបានដោយគ្មានដែនកំណត់ ដើម្បីធ្វើដំណើរប្រកបដោយភាពរីករាយ (*)។

SkyBoss Service (1)
រូបភាពដំណាង

សេវាកម្ម SkyBoss ត្រូវបានរចនាឡើងសម្រាប់អ្នកដំណើរដែលនិយមចូលចិត្តការបង្តើតបរិយាកាសនិងបទពិសោធន៍ផ្ទាល់ខ្លួនបែបប្រណិតភាព និងប្រសិទ្ធភាពតាំងពីពេលចេះដំណើររហូតដល់ពេលអំំឡុងពេលធ្វើដំណើរ។ បទពិសោធន៍ “ការធ្វើដំណើរលំដាប់ខ្ពស់សម្រាប់ថ្នាក់ដឹកនាំ និងអ្នកដំណើរកម្រិតខ្ពស់” ចាប់ផ្តើមមានចាប់ពីពេលដែលអ្នកដំណើរមកដល់អាកាសយានដ្ឋាន ដោយធានាបាននូវការធ្វើដំណើរដោយរលូន អបដោយបរិយាកាសស្ងប់ស្ងាត់ សម្រាកលំហែរ និងសេវាកម្មដ៏យកចិត្តទុកដាក់។ ភ្ញៀវទាំងអស់ត្រូវបានមើលថែរយ៉ាងយកចិត្តទុកដាក់ ដើម្បីផ្តល់នូវសេវាធ្វើដំណើរដោយរលូន ប្រកបដោយតុល្យភាពរវាងផាសុកផ្លូវកាយនិងផ្លូវចិត្តនៅគ្រប់ដំណាក់កាលទាំងអស់នៃការធ្វើដំណើរ។

ការផ្សាយពាណិជ្ជកម្ម
SkyBoss Service (3)
រូបភាពដំណាង

ពេលនៅលើយន្តហោះ ភ្ញៀវធ្វើដំណើរអាចអាហារក្តៅៗ និងរៀបចំថ្មីៗដោយមិនមានកំណត់ រួមមានមុខម្ហូបវៀតណាមដ៏ពេញនិយមដូចជា៖ ហ្វឺ បាញ់មី កាហ្វេទឹកដោះគោវៀតណាម ម៉ាត់ឆាឡាតេ និងអាហារជាច្រើនមុខទៀត។ អាហារនីមួយៗ ផ្តល់សារធាតុចញ្ចឹមលើសពីអាហារូបត្ថម្ភ ដែលនាំមកនូវអារម្មណ៍ស្រស់ស្រាយ និងធ្វើឱ្យអ្នកដំណើរមានសុខភាពល្អសម្រាប់ពេញមួយការធ្វើដំណើរ។

SkyBoss Service (4)
រូបភាពដំណាង

ក្រុមនាវិកលើយន្តហោះរបស់ Vietjet មានបទពិសោធន៍ផ្តល់សេវាពេញលេញប្រកបដោយភាពកក់ក្តៅ រីករាយ និងយកចិត្តទុកដាក់បំផុតជូនភ្ញៀវធ្វើដំណើរ។ បុគ្គលិកផ្តល់សេវានៅលើយន្តហោះទាំងនោះមិនត្រឹមតែមានវិជ្ជាជីវៈច្បាស់លាស់ក្នុងការផ្តល់សេវាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមើលការខុសត្រូវ យកចិត្តទុកដាក់ចំពោះភ្ញៀវគ្រប់ៗរូបបានយ៉ាងម៉ត់ចត់បំផុត ដែលនេះឆ្លុះបញ្ចាំងពីស្មារតីក្នុងការយកចិត្តទុកដាក់ផ្តល់សេវាកម្មដ៏ពិសេសរបស់ Vietjet។

ការផ្សាយពាណិជ្ជកម្ម

ស្របតាមការផ្តល់ជូននូវឧត្តមភាពសេវាកម្មរបស់ខ្លួន ក្រុមហ៊ុន Vietjet បន្តកសាងភាពខ្លាំងរបស់ខ្លួនក្នុងការដំណើរការបណ្តាញហោះហើរក្នុងស្រុក និងអន្តរជាតិដែលមានប្រេកង់ខ្ពស់នៅទូទាំងផ្លូវហោះហើរសេដ្ឋកិច្ច និងទេសចរណ៍សំខាន់ៗ ដែលផ្តល់ឱ្យអ្នកដំណើរនូវភាពងាយស្រួលក្នុងការគ្រប់គ្រងពេលវេលាធ្វើដំណើរបានកាន់តែប្រសើរឡើង និងអនុញ្ញាតឱ្យមានការរៀបចំផែនការកាន់តែមានប្រសិទ្ធភាពសម្រាប់ការធ្វើដំណើរអាជីវកម្ម និងកម្សាន្ត។

Vietjet Aircraft (4)
រូបភាពដំណាង

SkyBoss ផ្តល់ជូនមិនត្រឹមតែតម្លៃសំបុត្រសមរម្យប៉ុណ្ណោះទេ តែក៏ផ្តល់ជូននូវបទពិសោធន៍ធ្វើដំណើរដែលផ្តោតលើផាសុកភាព ប្រសិទ្ធភាព និងសេវាកម្មដ៏យកចិត្តទុកដាក់នៅគ្រប់ដំណាក់កាលនៃការធ្វើដំណើរផងដែរ។

ការផ្សាយពាណិជ្ជកម្ម

(*) លក្ខខណ្ឌនានាត្រូវបានអនុវត្ត

###

ការផ្សាយពាណិជ្ជកម្ម

អំពី ក្រុមហ៊ុន Vietjet

 

ការផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។ ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ   (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។

ព័ត៌មានបន្ថែមនៅ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖

QED Agency

លោក មី សុវណ្ណ  (Sovann)

អ៊ីមែល៖ [email protected]

លេខទំនាក់ទំនង៖ +855 88 6000 321

Vietjet Air

កញ្ញា កែវ ដួង  (Amy)

អ៊ីមែល៖ [email protected]

លេខទំនាក់ទំនង៖ +84 932 775 066

 

ការផ្សាយពាណិជ្ជកម្ម
↑