លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet !! ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម    

Photo 1 (2)
ការផ្សាយពាណិជ្ជកម្ម

(ភ្នំពេញ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥) – ប្រធានក្រុមហ៊ុន Vietjet លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ បានទទួលងារជាវីរនារីពលកម្មឆ្នើម ដែលជាកិត្តិយសដ៏ខ្ពង់ខ្ពស់មួយរបស់រដ្ឋវៀតណាម ប្រគល់ជូនបុគ្គលដែលបានបង្ហាញពីការរួមចំណែកជួយដល់សង្គមយ៉ាងពិសេស និងនិរន្តរភាពក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។

Photo 1 (2)
រូបភាពដំណាង

លោកស្រីបណ្ឌិត ថាវ ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថាជាអ្នកដឹកនាំធុរកិច្ចដ៏មានឥទ្ធិពលបំផុតមួយនៅអាស៊ីអាគ្នេយ៍ ជាមួយនឹងផលប៉ះពាល់វិជ្ជមានលើវិស័យអាកាសចរណ៍ ហិរញ្ញវត្ថុ និងធនាគារ ការវិនិយោគ និងបច្ចេកវិទ្យាក្នុងអំឡុងពេលជាងបីទសវត្សរ៍។ ការដឹកនាំរបស់លោកស្រីបានផ្តោតលើការច្នៃប្រឌិត ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃបច្ចេកវិទ្យា និងការរីកចម្រើនស្របតាមគោលដៅអភិវឌ្ឍជាតិ តម្លៃវប្បធម៌ និងទំនួលខុសត្រូវសង្គម។ គំនិតផ្តួចផ្តើមរបស់លោកស្រី បានបង្កើតតម្លៃសម្រាប់អតិថិជនរាប់លាននាក់ បង្កើតការងារជាច្រើន ផ្តល់ផលចំណេញរយៈពេលវែងសម្រាប់អ្នកវិនិយោគ និងបានរួមចំណែកយ៉ាងមានអត្ថន័យដល់ការអភិវឌ្ឍន៍សហគមន៍។

ការផ្សាយពាណិជ្ជកម្ម
Photo 2 (2)
រូបភាពដំណាង

ក្នុងវិស័យអាកាសចរណ៍ លោកស្រី គឺជាស្ថាបនិក និងជាអ្នកដឹកនាំក្រុមហ៊ុន Vietjet ដែលជាក្រុមហ៊ុនអាកាសចរណ៍ឯកជនដំបូងគេ និងធំជាងគេរបស់វៀតណាម ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីកលទ្ធភាពទទួលបានការធ្វើដំណើរតាមផ្លូវអាកាស និងពន្លឿនការធ្វើសមាហរណកម្មរបស់ប្រទេសជាមួយទីផ្សារក្នុងតំបន់ និងពិភពលោក។ ក្រុមហ៊ុន Vietjet បានបើកដំណើរការជើងហោះហើរសម្រាប់អ្នកធ្វើដំណើរលើកដំបូងរាប់លាន ដឹកអ្នកដំណើររាប់រយលាននាក់ និងពង្រឹងការតភ្ជាប់សម្រាប់ពាណិជ្ជកម្ម ទេសចរណ៍ ការវិនិយោគ និងការផ្លាស់ប្តូរវប្បធម៌។ កងនាវាចរពណ៌ក្រហម និងលឿងរបស់ក្រុមហ៊ុន Vietjet ដែលប្រតិបត្តិការនៅទូទាំងទ្វីប បានក្លាយជានិមិត្តសញ្ញាដែលបង្ហាញពីភាពស្វាហាប់ ទំនុកចិត្ត និងការតភ្ជាប់ជាសកលរបស់វៀតណាម។

ការរួមចំណែករបស់លោកស្រីមិនត្រឹមតែធ្វើឱ្យអាជីវកម្មរីកចម្រើនប៉ុណ្ណោះទេ តែលោកស្រីវេជ្ជបណ្ឌិត ថាវ បានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងគំនិតផ្តួចផ្តើមផ្តល់ដំណោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធស្មុគស្មាញ និងបញ្ហាប្រឈមនៃប្រព័ន្ធតាមរយៈដំណោះស្រាយដែលជំរុញដោយបច្ចេកវិទ្យា ទាំងនេះ រួមមានការផ្លាស់ប្តូរឌីជីថលក្នុងប្រតិបត្តិការអាកាសចរណ៍ ការអនុវត្តបច្ចេកវិទ្យាជីវមាត្រក្នុងដំណើរការអ្នកដំណើរ ការដាក់ពង្រាយយ៉ាងឆាប់រហ័សនៃវេទិកាបច្ចេកវិទ្យាក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩ និងស្ថេរភាពដោយជោគជ័យនៃប្រព័ន្ធជួញដូររបស់ផ្សារហ៊ុននៅទីក្រុងហូជីមិញនៅពេលវេលាដ៏សំខាន់សម្រាប់ទីផ្សារ។

ការផ្សាយពាណិជ្ជកម្ម

ស្របតាមកំណើនអាជីវកម្មដែលចេះតែកើនឡើងឥតឈប់ឈរ លោកស្រីវេជ្ជបណ្ឌិត ថាវ បានជំរុញគំនិតផ្តួចផ្តើមមនុស្សធម៌ និងការជួយគាំទ្រដល់សហគមន៍ជាលំដាប់ ជាពិសេសគាំទ្រដល់ស្ត្រី កុមារ សិស្ស និងក្រុមជុនងាយរងគ្រោះ។ លោកស្រីបានសង្កត់ធ្ងន់ជាយូរមកហើយថា កំណើនប្រកបដោយចីរភាពត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការអភិវឌ្ឍធនធានមនុស្ស និងការទទួលខុសត្រូវសង្គម។

ឆ្លើយតបទៅហ្នឹងការទទួលបានងារដ៏មានកិត្តិយសនេះ លោកស្រីលោកឡើងថា “អតីតកាល និងបច្ចុប្បន្នកាលមកជាមួយគ្នា នៅពេលដែលយើងឆ្ពោះទៅអនាគត ដែលភ្ជាប់គ្នាដោយឆន្ទៈរួម និងជំនឿលើប្រទេសវៀតណាមដ៏រុងរឿងដែលឈោងទៅរកពិភពលោក។ ការទទួលបានងារដ៏មានកិត្តិយសនេះ គឺជាប្រភពមោទនភាពដ៏មានអត្ថន័យ និងការលើកទឹកចិត្តសម្រាប់បុគ្គលិកដែលខិតខំប្រឹងប្រែងរាប់ម៉ឺននាក់នៅទូទាំងស្ថាប័នរបស់យើង”។

ការផ្សាយពាណិជ្ជកម្ម

ក្នុងនាមជាមហាសេដ្ឋីស្ត្រីដំបូងគេនៅអាស៊ីអាគ្នេយ៍ ដែលបានកសាងខ្លួនឯងតាំងពីបាតដៃទទេ លោកស្រីវេជ្ជបណ្ឌិត ថាវ ទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយលើឆាកអន្តរជាតិ រួមទាំង Bloomberg 50, Forbes’ World’s 100 Most Powerful Women និង Business Insider’s 100 People Transforming Business in Asia។ លោកស្រីក៏ត្រូវបានទទួលពានរង្វាន់ Legion of Honour របស់ប្រទេសបារាំង ដែលជាកិត្តិយសស៊ីវិលខ្ពស់បំផុតរបស់ប្រទេស ដែលឆ្លុះបញ្ចាំងពីទទួលស្គាល់ការចូលរួមចំណែកដ៏លេចធ្លោរបស់លោកស្រីនៅទូទាំងពិភពលោក។

អំពី ក្រុមហ៊ុន Vietjet

ការផ្សាយពាណិជ្ជកម្ម

 

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។ ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។

ការផ្សាយពាណិជ្ជកម្ម

ព័ត៌មានបន្ថែមនៅ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖

ការផ្សាយពាណិជ្ជកម្ម

QED Agency

លោក មី សុវណ្ណ (Sovann)

អ៊ីមែល៖ [email protected]

លេខទំនាក់ទំនង៖ +855 88 6000 321

Vietjet Air

កញ្ញា កែវ ដួង (Amy)

អ៊ីមែល៖ [email protected]

លេខទំនាក់ទំនង៖ +84 932 775 066

 

ការផ្សាយពាណិជ្ជកម្ម
↑