Vietjet បានបញ្ចប់ការសាងសង់​មជ្ឈមណ្ឌលថែទាំ និងវិស្វកម្មយន្តហោះ​ស្ដង់ដារ​អន្តរជាតិ និង​​សម្ពោធ​ជើងហោះហើរទៅកាន់អាកាសយានដ្ឋានដ៏ធំបំផុតរបស់វៀតណាម

ការផ្សាយពាណិជ្ជកម្ម

ភ្នំពេញ ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៥ – ក្រុមហ៊ុន Vietjet បានប្រារព្ធព្រឹត្តិការណ៍ចំនួនពីរដ៏សំខាន់នៅអាកាសយានដ្ឋានអន្តរជាតិ Long Thanh ដែលជាច្រកទ្វារដ៏ធំបំផុតរបស់វៀតណាមទៅកាន់ពិភពលោកនៃការបញ្ចប់គម្រោងសាងសង់ទាំងស្រុងនៃមជ្ឈមណ្ឌលថែទាំ និងវិស្វកម្មយន្តហោះស្តង់ដារអន្តរជាតិរបស់ខ្លួន និងការសម្ពោធដាក់ឱ្យដំណើរការការហោះហើរលើកដំបូងទៅកាន់អាកាសយានដ្ឋាន។

Photo 4
រូបភាពដំណាង

ព្រឹត្តិការណ៍នេះបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរយៈពេលវែងរបស់ Vietjet ក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ទំនើប រួមបញ្ចូលគ្នា និងប្រកបដោយនិរន្តរភាព ដើម្បីពង្រឹងការបោះជំហានរបស់ខ្លួននៅទូទាំងអាស៊ី និងទីផ្សារពិភពលោក រួមទាំងប្រទេសកម្ពុជា ដែលក្រុមហ៊ុនអាកាសចរណ៍នៅតែបន្តដើរតួនាទីកាន់តែរីកចម្រើនក្នុងការលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់ និងគាំទ្រកំណើនទេសចរណ៍។

ការផ្សាយពាណិជ្ជកម្ម
Photo 3
រូបភាពដំណាង

គម្រោងបង្កើតមជ្ឈមណ្ឌលថែទាំ និងវិស្វកម្មយន្តហោះរបស់ក្រុមហ៊ុន Vietjet ដែលបានបើកដំណើរការនៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៥ គឺជាផ្នែកមួយនៃមជ្ឈមណ្ឌលថែទាំ និងវិស្វកម្មយន្តហោះនៅ Long Thanh ។ អភិវឌ្ឍលើផ្ទៃដីទំហំ ៨,៤ ហិកតា ជាមួយនឹងការវិនិយោគសរុបរហូតដល់ ១០០ លានដុល្លារអាមេរិក មជ្ឈមណ្ឌលថែទាំ និងវិស្វកម្មយន្តហោះនេះ មានអគារលេខ ៣ និងលេខ ៤ ដែលត្រូវបានរចនា គ្រប់គ្រង និងត្រួតពិនិត្យដោយអ្នកប្រឹក្សាអន្តរជាតិឈានមុខគេ Mace (ចក្រភពអង់គ្លេស) និង Apave (ប្រទេសបារាំង)។ ចំនុចសំខាន់នៃគម្រោងនេះ គឺរចនាសម្ព័ន្ធដែកដែលមានរាងទ្រវែងដែលត្រូវបានសាងសង់ឡើងដើម្បីស្របតាមកម្រិតស្តង់ដារអាកាសចរណ៍ពិភពលោកដ៏តឹងរ៉ឹងបំផុត។ នៅពេលសាងសង់រួចរាល់ មជ្ឈមណ្ឌលថែទាំ និងវិស្វកម្មយន្តហោះនេះ នឹងមានសមត្ថភាពផ្ទុក និងថែទាំយន្តហោះតួតូចចំនួនប្រាំមួយ និងយន្តហោះតួធំទូលាយចំនួនពីរក្នុងពេលដំណាលគ្នា ឬរហូតដល់ដប់យន្តហោះតួតូច។

Photo 2
រូបភាពដំណាង

ការសម្រេចបានជោគជ័យនៃគម្រោងនេះ គឺស្របតាមកាលវិភាគដែលបានកំណត់ ទោះបីជាលក្ខខណ្ឌសាងសង់មានការលំបាកខ្លះៗក៏ដោយ ដែលនេះឆ្លុះបញ្ចាំងពីសមត្ថភាពប្រតិបត្តិ វិន័យ និងកិច្ចសហប្រតិបត្តិការអន្តរជាតិដ៏រឹងមាំរបស់ Vietjet ជាមួយដៃគូនានារបស់ខ្លួន។ មជ្ឈមណ្ឌលថែទាំ និងវិស្វកម្មយន្តហោះនេះ ត្រូវបានគេរំពឹងថានឹងពង្រឹងសមត្ថភាពថែទាំក្នុងស្រុក កាត់បន្ថយការពឹងផ្អែកលើសេវាកម្មបច្ចេកទេសនៅក្រៅប្រទេស បង្កើនប្រសិទ្ធភាពចំណាយប្រតិបត្តិការ និងបង្កើតការងារដែលមានគុណភាពខ្ពស់នៅក្នុងប្រទេសវៀតណាម និងទូទាំងតំបន់។

ការផ្សាយពាណិជ្ជកម្ម
Photo 1
រូបភាពដំណាង

Vietjet ក៏បានដំណើរការជើងហោះហើរដំបូងរបស់ខ្លួនលេខ VJ038 ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Long Thanh ពីអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat ក្នុងទីក្រុងហូជីមិញ ដោយប្រើយន្តហោះ Airbus A321neo។

ជាមួយនឹងកងនាវាអាកាសចរទំនើប និងបណ្តាញហោះហើរដ៏ធំទូលាយ Vietjet បន្តបង្ហាញពីចក្ខុវិស័យរយៈពេលវែងរបស់ខ្លួន ការប្តេជ្ញាចិត្តចំពោះការវិនិយោគប្រកបដោយនិរន្តរភាព និងតួនាទីជាអ្នកត្រួសត្រាយផ្លូវរបស់វិស័យឯកជនក្នុងការអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍របស់វៀតណាម។

ការផ្សាយពាណិជ្ជកម្ម

Vietjet ផ្តល់ឱ្យអ្នកធ្វើដំណើរពីប្រទេកម្ពុជានូវភាពបត់បែនកាន់តែច្រើន និងកាន់តែងាយស្រួលក្នុងការធ្វើដំណើរទៅកាន់រដ្ឋធានីរបស់ប្រទេសវៀតណាម តាមរយៈផ្លូវសៀមរាប-ហាណូយរបស់ខ្លួន។ ជាមួយនឹងជើងហោះហើរប្រចាំថ្ងៃទាំងនេះ អ្នកដំណើរពីប្រទេសកម្ពុជាអាចរីករាយជាមួយការទស្សនាវប្បធម៌រស់រវើករបស់ទីក្រុងហាណូយ និងភ្ជាប់ជើងហោះហើរយ៉ាងរលូនទៅកាន់គោលដៅឈានមុខគេនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលគាំទ្រដោយកងនាវាអាកាសចរទំនើប និងសុវត្ថិភាពក្រកបដោយតម្លៃសមរម្យ និងគុណភាពខ្ពស់របស់ Vietjet។

អំពី ក្រុមហ៊ុន Vietjet

ការផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។ ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ   (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។

ព័ត៌មានបន្ថែមនៅ www.vietjetair.com

ការផ្សាយពាណិជ្ជកម្ម

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖

QED Agency

ការផ្សាយពាណិជ្ជកម្ម

លោក មី សុវណ្ណ  (Sovann)

អ៊ីមែល៖ [email protected]

លេខទំនាក់ទំនង៖ +855 88 6000 321

Vietjet Air

កញ្ញា កែវ ដួង  (Amy)

អ៊ីមែល៖ [email protected]

លេខទំនាក់ទំនង៖ +84 932 775 066

ការផ្សាយពាណិជ្ជកម្ម
↑