អង្គការប៉ាសឺរ៉ែល នុយមេរិក រៀបចំពិធីពិព័រណ៍ការងារ និងការសិក្សា លើកទី៨ ក្រោមប្រធានបទ «អភិវឌ្ឍជំនាញ ដើម្បីកសាងអនាគត» ដើម្បីបង្កើនឱកាសការងារដល់និស្សិត

Picture1
ការផ្សាយពាណិជ្ជកម្ម

រាជធានីភ្នំពេញ នៅថ្ងៃអាទិត្យ ទី​២១ ខែធ្នូ ឆ្នាំ​២០២៥៖ អង្គការ​ប៉ាសឺរ៉ែល នុយមេរិក​ ព្រមទាំង​ដៃគូ ប្រមាណ ២០​ស្ថាប័ន​​នឹង​រួម​គ្នា​រៀប​ចំ​ ពិធីពិព័រណ៍ការងារ និង​ការ​សិក្សា​ លើកទី៨ ក្រោម​ប្រធា​នបទ  «អភិវឌ្ឍជំនាញ ដើម្បីកសាងអនាគត» ដើម្បី​បង្កើន​​ឱកាសការងារ​ដល់​និស្សិត​ ជាមួយ​នឹង​ការ​រំពឹង​ទុក​នៃ​អ្នក​ចូលរួម​ប្រមាណ​ ៥០០​នាក់​។

Picture1
រូបភាពដំណាង

ពិធីពិព័រណ៍ការងារ និង​ការ​សិក្សា​ លើកទី៨ ដែល​នឹង​ត្រូវ​រៀបចំ​ឡើង​រយៈពេល​មួយ​ថ្ងៃពេញ​ មាន​គោល​បំណង​បង្កើត​​​ឱកាស​ដល់​និស្សិតនៅ​ មជ្ឈមណ្ឌល​នៃ អង្គការ​ប៉ាសឺរ៉ែល នុយមេរិក  និង​សិស្សានុសិស្ស​ និស្សិត​មក​ពី​បណ្តាគ្រឹះ​ស្ថាន​អប់រំ​ផ្សេងៗទៀត ​បាន​ជួប​ បង្កើត​ទំនាក់​ទំនងជា​មួយ​នឹងតំណាង​និយោជកមកពី ​ស្ថាប័ន​ឯកជន រដ្ឋ អង្គការ​មិន​រក​ប្រាក់​ចំណេញ ក្រុម​ហ៊ុន គ្រឹះស្ថាន​អប់រំ​នានា ធ្វើ​ការ​ស្វែងយល់​ និង​ទទួល​បាន​បទពិសោធ​បន្ថែម​ដែល​ជា​ទុន​ត្រៀម​ខ្លួន​សម្រាប់​អាជីពនាពេល​អនាគត។

ការផ្សាយពាណិជ្ជកម្ម

តាមរយៈប្រធាន​បទ «អភិវឌ្ឍជំនាញ ដើម្បីកសាងអនាគត» ពិព័រណ៍ការងារ និងការសិក្សា លើកទី៨ ឆ្នាំ២០២៥ នឹង​ឆ្លុះ​បញ្ចាំង​ពីសារៈសំខាន់​នៃ​ការ​ផ្តល់ឱ្យ​យុវជន​នូវ​ជំនាញ​ផ្សេងៗក្រៅពី​ជំនាញ​បច្ចេកទេស ដែល​រួម​មាន​ជំនាញចេះ​បត់បែន ក៏​ដូចជា​ផ្តត់​គំនិត​បែបនវានុវត្តន៍​​សម្រាប់​អាជីព​ដែល​កំពុង​លូតលាស់​ឥតឈប់​ឈរ។ ព្រឹត្តិការណ៍​នេះ​មាន​គោល​បំណង​ឱ្យ​​និស្សិតមាន​ភាព​ម្ចាស់​ការ​កាន់​តែ​ច្រើន​ និង​ត្រៀម​ខ្លួន​ឱ្យ​បាន​រួច​ជា​ស្រេច​​សម្រាប់​ការ​ស្វែង​រក​អាជីព ​ក៏​ដូច​ជា​បង្ហាញពី​ឆន្ទៈរបស់​ អង្គការ​ប៉ាសឺរ៉ែល នុយមេរិក ក្នុង​ការ​លើកកម្ពស់​​យុវជន​​តាមរយៈ​ការ​បណ្តុះ​បណ្តាល​ជំនាញ និង​ឱកាសការងារ។​​

សកម្មភាព​នៅ​ក្នុង​ពិព័រណ៍ការងារ និងការសិក្សា លើកទី៨ ត្រូវ​បាន​រួម​បញ្ចូល​ទាំង​ការ​ដាក់​តាំង​ពិព័រណ៍​តាម​ស្តង់នៃ​ស្ថាប័ន​ក្រុម​ហ៊ុនឯកជន អង្គការ​ក្រៅ​រដ្ឋាភិបាល គ្រឹះស្ថាន​អប់រំ សកល​វិទ្យាល័យ ការ​​ផ្តល់​បទសម្ភាសភ្លាម​នៅនឹង​កន្លែងពីសំណាក់​និយោជក ការ​ផ្តល់​មតិ​ត្រលប់​ទៅលើ​ប្រវត្តិរូប​ការងារ CV ភ្លាម​ៗពីអ្នក​ជំនាញ ការ​ចូលរួម​ស្តាប់ ​និង​សួរសំណួរ​ទៅកាន់​វាគ្មិន​ល្បីៗនិង​ប្រកប​ដោយ​ជំនាញនៅ​ក្នុង​វគ្គ​ធ្វើ​បទបង្ហាញលើ​ប្រធានបទពាក់​ព័ន្ធ​នឹង​ការ​ត្រៀម​ខ្លួន​សម្រាប់​អាជីព ក៏​ដូច​ជា​កិច្ច​ពិភាក្សា​តុមូល​ជា​ដើម​។

ការផ្សាយពាណិជ្ជកម្ម

ពិធីពិព័រណ៍ការងារ និង​ការ​សិក្សា​ លើកទី៨ ក៏​នឹង​មាន​ការ​ចូលរួម​ជា​អធិបតី និង​គណៈអធិបតី​ពី​តំណាង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ក្រសួង​កិច្ច​ការ​នារី ទីភ្នាក់​ងារ​ជាតិ​មុខរបរ​ និង​ការងារ និង​សហការ​ឧបត្ថម​្ភ​គាំទ្រជា​ថវិកា​ដោយ​ក្រុម​ហ៊ុន នីអូខមអាយ​អេស​ភី លីមីតធីត (អិន​ធី​ស៊ី) ក្រុម​ហ៊ុន Proseth Solutions

ក្រុម​ហ៊ុន  ហ្វឺស ខេមបូឌា និង​ក្រុម​ហ៊ុន Sourceamax Asia Co.,Ltd។

ការផ្សាយពាណិជ្ជកម្ម

អ្នក​ចូលរួម​ដែល​រួម​មាន​សិស្សានុសិស្ស និស្សិត​ ឬនិស្សិត​ទើប​ញ្ចប់​ការ​សិក្សា​ ត្រូវ​បាន​លើក​ទឹក​ចិត្ត​​ក្នុង​ការ​ចូលរួម​ក្នុង​កម្មវិធី៕

_________________________________________________

ការផ្សាយពាណិជ្ជកម្ម

អំពីអង្គការ​ប៉ាសឺរ៉ែល នុយមេរិក កម្ពុជា

អង្គការ​ប៉ាសឺរ៉ែល នុយមេរិក ត្រូវបានបង្កើតឡើង​នៅដំបូង​នៅរាជធានីភ្នំពេញ នៅ​ឆ្នាំ ២០០៥ ហើយបានក្លាយជាអង្គការ អន្ដរជាតិ ដែល​បាន​ពង្រីក​ មជ្ឈមណ្ឌលចំនួន ៤ នៅអាស៊ីអាគ្នេយ៍ និងអាហ្វ្រិក។ តាម​រយៈ បេសកកម្ម​របស់​ខ្លួន ក្នុង​ការ​ផ្តល់​អាហារូបករណ៍ពេញលេញ​ដល់​និស្សិត​ប្រមាណ ៧៥​នាក់​ជារៀង​រាល់​ឆ្នាំ លើ​ជំនាញឌីជីថល និង​បច្ចេកវិទ្យា IT ក្នុងរយៈពេល ២០ ឆ្នាំកន្លងមក អង្គការ​ប៉ាសឺរ៉ែល នុយមេរិក កម្ពុជាបាន៖

ការផ្សាយពាណិជ្ជកម្ម
  • បណ្ដុះបណ្ដាលសិស្សជាង ២,០០០ នាក់
  • ជម្រុញអត្រាទទួល​បាន​ការងារធ្វើ​រហូត​ដល់ ៩២% ក្នុងរយៈពេលត្រឹមពីរខែបន្ទាប់ពីការបញ្ចប់ការសិក្សា
  • ការផ្សាយពាណិជ្ជកម្ម
  • លើក​កម្ពស់​សមភាពយេនឌ័រ ក្នុងវិស័យព័ត៌មានបច្ចេកវិទ្យា (IT) ដោយផ្តល់​ឱកាសអប់រំនិង​ការងារ​ដល់និស្សិត និងអតីតនិស្សិត ជាង ៥០% ជាស្ត្រី

​ជាអង្គការឈានមុខលើការបណ្តុះបណ្តាលឌីជីថលដ៏មានគុណភាពសម្រាប់យុវជនមក​ពីគ្រួសារ​ក្រីក្រ និង​​ងាយ​រង​ហានិភ័យ អង្គការ ប៉ាសឺរ៉ែល នុយមេរិក កម្ពុជា ​បាន​ខិតខំប្រឹង​ប្រែង​ឥតឈប់​​ឈរ​ក្នុង​ការ​ផ្តល់​ឲ្យយុវជន​ ​ខ្វះខាត​​​នូវ​អនាគត​ដ៏ប្រសើរ​​តាមរ​យៈការ​អប់រំ​ឌីជីថល​ និង​ឱកាស​ការងារ​៕

ការផ្សាយពាណិជ្ជកម្ម
↑