Vietjet បញ្ចុះតម្លៃសំបុត្ររហូតដល់ ១០០% រាប់លានសំបុត្ររយៈពេល៣ថ្ងៃប៉ុណ្ណោះ!!!

CAM KV Dec 17 19 Sale
ការផ្សាយពាណិជ្ជកម្ម

*ប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រដ៏ពិសេសសម្រាប់អ្នកធ្វើដំណើរដែលហោះហើរពីសៀមរាប-ហាណូយ និងទៅកាន់គោលដៅជាច្រើនទៀត

ភ្នំពេញ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងអញ្ជើញអ្នកធ្វើដំណើរពីប្រទេសកម្ពុជាដើម្បីផ្តល់រង្វាន់លើកទឹកចិត្តខ្លួនឯងជាមួយនឹងដំណើរកម្សាន្តទៅកាន់ប្រទេសវៀតណាម និងក្រៅប្រទេស ដោយផ្តល់ជូនសំបុត្រយន្តហោះរាប់លានសំបុត្រដែលមានការបញ្ចុះតម្លៃរហូតដល់ ១០០% សម្រាប់រយៈពេលបីថ្ងៃតែប៉ុណ្ណោះ។ កក់សំបុត្រឥឡូវនេះ ដើម្បីទទួលបានការបញ្ចុះតម្លៃសំបុត្រសម្រាប់ធ្វើដំណើរនៅទូទាំងបណ្តាញហោះហើរទាំងការធ្វើដំណើរក្នុងស្រុក និងអន្តរជាតិដែលកំពុងពង្រីករបស់ Vietjet ដោយប្រែក្លាយផែនការធ្វើដំណើរឆ្នាំ ២០២៦ ទៅជាដំណើរកម្សាន្តដ៏មានតម្លៃ។ ជាមួយនឹងជើងហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍រវាងសៀមរាប និងហាណូយ ប្រូម៉ូសិននេះ គឺជាឱកាសដែលមិនគួររំលងក្នុងការរៀបចំផែនការសម្រាប់ដំណើរកម្សាន្តរបស់អ្នកនៅក្នុងប្រទេសវៀតណាម និងក្រៅប្រទេសពេលណាក៏បាន ។

ការផ្សាយពាណិជ្ជកម្ម
CAM KV Dec 17 19 Sale
រូបភាពដំណាង

ចាប់ពីម៉ោង ០០:០០ ថ្ងៃទី១៧ ខែធ្នូ ដល់ម៉ោង ២៣:០០ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ (UTC+៧) អ្នកដំណើរដែលកក់សំបុត្រយន្តហោះ Eco ធុរកិច្ច នៅលើគេហទំព័រ www.vietjetair.com ឬកម្មវិធីទូរស័ព្ទ Vietjet Air អាចប្រើលេខកូដប្រូម៉ូសិន BIGTHANKS ដើម្បីទទួលបានការបញ្ចុះតម្លៃរហូតដល់ ១០០% លើសំបុត្រធ្វើដំណើរមូលដ្ឋាន (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ)។ ការផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រនេះ អនុវត្តចំពោះផ្លូវហោះហើរទាំងអស់របស់ Vietjet ដែលការធ្វើដំណើរអាចធ្វើឡើងចាប់ពីថ្ងៃទី៥ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ (*)។

Vietjet Aircraft (2)
រូបភាពដំណាង

លើសពីនេះ អ្នកដំណើរ Eco អាចរីករាយជាមួយការឥវ៉ាន់ដោយឥតគិតថ្លៃចំនួន ២០គីឡូក្រាម (**) និងទទួលបាន SkyFi eSIM ឥតគិតថ្លៃដែលផ្ទុកទិន្នន័យល្បឿនលឿន ៥០០MB សម្រាប់ប្រើប្រាស់នៅប្រទេសវៀតណាម ដែលមានសុពលភាពរយៈពេល ៣១ថ្ងៃ គិតចាប់ពីថ្ងៃមកដល់ (**)។ ការផ្សព្វផ្សាយទាំងនេះអនុវត្តលើជើងហោះហើរអន្តរជាតិរបស់ Vietjet សម្រាប់ការកក់ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥។

ការផ្សាយពាណិជ្ជកម្ម
Vietjet Flight Crew
រូបភាពដំណាង

Vietjet បន្តបង្កើនបទពិសោធន៍ធ្វើដំណើរដ៏រីករាយជាមួយនឹងកងនាវាអាកាសចរទំនើប និងសន្សំសំចៃប្រេងឥន្ធនៈ ក្រុមនាវិកហោះហើរដែលមានជំនាញវិជ្ជាជីវៈ និងម៉ឺនុយម្ហូបអាហារចម្រុះនៅលើយន្តហោះដែលរួមមានម្ហូបអាហារវៀតណាមក្តៅៗ ដ៏ពេញនិយម ដូចជា ហ្វឺ បាញ់មី និងកាហ្វេទឹកដោះគោកក និងម្ហូបអាហារអន្តរជាតិល្បីៗជាច្រើនទៀត។ អ្នកដំណើរក៏ទទួលបានរង្វាន់ និងប្តូរយករង្វាន់តាមរយៈកម្មវិធីភក្ដីភាព SkyJoy ជាមួយនឹងការចូលប្រើប្រាស់ការផ្តល់ជូនពីម៉ាកយីហោល្បីៗជាង ២៥០ នៅពេលធ្វើដំណើរ ការទទួលទានអាហារ ការដើរទិញឥវ៉ាន់ និងសេវាកម្មផ្ទាល់ខ្លួនជាច្រើនទៀតផងដែរ។

ការផ្តល់ជូនប្រូម៉ូសិននេះមានរយៈពេលកំណត់ ស្របពេលមានតម្រូវការធ្វើដំណើរច្រើនក៏កំពុងខិតជិតមកដល់ អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជាត្រូវបានលើកទឹកចិត្តឱ្យកក់សំបុត្រទុកជាមុន និងទាញយកអត្ថប្រយោជន៍ច្រើនពីការផ្តល់ជូនប្រូម៉ូសិនចុងឆ្នាំរបស់ Vietjet — ធ្វើដំណើរបានកាន់តែឆ្ងាយជាងមុន ញឹកញាប់ជាងមុន ជាមួយតម្លៃសំបុត្រកាន់តែទាបជាងនៅឆ្នាំ ២០២៦។

ការផ្សាយពាណិជ្ជកម្ម

តស់ ផ្តល់រង្វាន់លើកទឹកចិត្តដល់ខ្លួនអ្នកជាមួយនឹងជើងហោះហើរដ៏រីករាយរបស់ Vietjet!

(*) រយៈពេលធ្វើដំណើរអាចប្រែប្រួលតាមផ្លូវហោះហើរ និងកាលបរិច្ឆេទដែលមានតម្រូវការធ្វើដំណើរមមាញឹកត្រូវបានអនុវត្ត

ការផ្សាយពាណិជ្ជកម្ម

(**) លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

អំពី ក្រុមហ៊ុន Vietjet

ការផ្សាយពាណិជ្ជកម្ម

 

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។ ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ   (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។

ការផ្សាយពាណិជ្ជកម្ម

ព័ត៌មានបន្ថែមនៅ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖

QED Agency

លោក មី សុវណ្ណ  (Sovann)

អ៊ីមែល៖ [email protected]

លេខទំនាក់ទំនង៖ +855 88 6000 321

Vietjet Air

កញ្ញា កែវ ដួង  (Amy)

អ៊ីមែល៖ [email protected]

លេខទំនាក់ទំនង៖ +84 932 775 066

ការផ្សាយពាណិជ្ជកម្ម
↑