* ដាក់ឥវ៉ាន់ និងផ្តល់ជូន eSim ដែលមានទិន្នន័យឥតគិតថ្លៃ សម្រាប់អ្នកដំណើរដែលធ្វើដំណើរពីសៀមរាប-ហាណូយ និងផ្លូវផ្សេងៗទៀត
(ភ្នំពេញ ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៥) – ក្នុងឱកាសអបអរសាទរ “Double Day” ចុងក្រោយនៃឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូនការបញ្ចុះតម្លៃសំបុត្រយន្តហោះរាប់លានសំបុត្ររហូតដល់ 100% នៅថ្ងៃទី ១២ ខែធ្នូ ដល់អ្នកដំណើរពីប្រទេសកម្ពុជា ដើម្បីផ្តល់ឱកាសឱ្យអ្នកធ្វើដំណើរជុំវិញពិភពលោកដើម្បីស្វែងយល់ពីប្រទេសវៀតណាម និងអាស៊ីក្នុងតម្លៃពិសេសពេញមួយឆ្នាំ ២០២៦។ ការផ្តល់ជូនប្រូម៉ូសិនដ៏ពិសេសនេះ ក៏សម្រាប់ជើងហោះហើរត្រង់រវាងក្រុមហ៊ុនអាកាសចរណ៍ ហាណូយ និង សៀមរាប ដែលកាន់តែផ្តល់ភាពងាយស្រួលដល់អ្នកដំណើរ ដើម្បីធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសវៀតណាម និងគោលដៅកម្សាន្តជាច្រើនទៀតក្នុងអំឡុងរដូវកាលធ្វើដំណើរកម្សាន្តចុងឆ្នាំ និងឆ្នាំក្រោយ។
ចាប់ពីម៉ោង ០០:០០ ដល់ ២៣:០០ ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៥ (GMT+7) អ្នកដំណើរដែលកក់សំបុត្រអេកូ និងបញ្ចូលលេខកូដផ្សព្វផ្សាយ THANKS នឹងរីករាយជាមួយការបញ្ចុះតម្លៃរហូតដល់ 100% លើតម្លៃសំបុត្រ (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ) នៅលើបណ្តាញទាំងមូលរបស់ Vietjet ។ តម្លៃប្រូម៉ូសិននេះអនុវត្តចំពោះជើងហោះហើរដែលបានគ្រោងទុកនៅចន្លោះថ្ងៃទី ៥ ខែមករា ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៦ (*) ដែលអាចកក់បានតាមរយៈគេហទំព័រ www.vietjetair.com ឬកម្មវិធី “Vietjet Air” ។

លើសពីនេះ អ្នកដំណើរអេកូអាចរីករាយជាមួយនឹងការដាក់ឥវ៉ាន់ដោយឥតគិតថ្លៃ (**) ទម្ងន់ចំនួន ២០ គីឡូក្រាម និងទទួលបាន SkyFi eSIM ឥតគិតថ្លៃដែលផ្ទុកទិន្នន័យល្បឿនលឿន 500MB សម្រាប់ប្រើប្រាស់នៅក្នុងប្រទេសវៀតណាម ដែលមានសុពលភាពរយៈពេល ៣១ ថ្ងៃគិតចាប់ពីថ្ងៃមកដល់ (**)។ ការផ្តល់ជូនពិសេសទាំងនេះ អនុវត្តលើជើងហោះហើរអន្តរជាតិរបស់ Vietjet សម្រាប់ការកក់ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥។

នៅក្នុងឱកាសនៃរដូវកម្សាន្តចុងឆ្នាំដែលកំពុងតែកើនឡើងគ្រប់កន្លែងធ្វើដំណើរ ក្រុមហ៊ុន Vietjet ផ្តល់ឱកាសដ៏ល្អឥតខ្ចោះសម្រាប់អ្នកធ្វើដំណើរដើម្បីឆ្លុះបញ្ចាំងពីឆ្នាំ និងផ្តល់រង្វាន់ដល់ខ្លួនឯងតាមរយៈប្រូម៉ូសិន។ ជាមួយនឹងតម្លៃសំបុត្រដែលមិនអាចកាត់ថ្លៃបានទាំងនេះ អ្នកធ្វើដំណើររីករាយនឹងភាពបត់បែនកាន់តែច្រើនក្នុងការរៀបចំផែនការថ្ងៃឈប់សម្រាករបស់ពួកគេ និងរៀបចំដំណើរកម្សាន្តនៅពេលណាក៏បានពេញមួយឆ្នាំក្រោយ។

ក្រុមហ៊ុន Vietjet ភ្ជាប់អ្នកដំណើរពីប្រទេសកម្ពុជាដោយផ្ទាល់ទៅកាន់ទីក្រុងហាណូយ ដែលជារដ្ឋធានីសម្បូរវប្បធម៍របស់ប្រទេសវៀតណាម ដែលគេអាចទទួលបានបទពិសោធន៍ពីប្រទេសវៀតណាមយ៉ាងពិតប្រាកដ រស់រវើកជាមួយនឹងប្រវត្តិសាស្ត្រ វប្បធម៌ និងម្ហូបអាហារឆ្ងុយឆ្ងាញ់ជាច្រើនមុខ។ ជាមួយនឹងបណ្តាញដ៏ធំទូលាយរបស់ក្រុមហ៊ុនអាកាសចរណ៍ អ្នកដំណើរក៏អាចទៅដល់គោលដៅជាច្រើនក្នុងប្រទេសវៀតណាម និងទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។
អ្នកដំណើរអាចធ្វើដំំណើរលើយន្តហោះទំនើប និងសន្សំសំចៃប្រេងជាមួយនឹងក្រុមនាវិកអាជីព ដោយរីករាយជាមួយម៉ឺនុយម្ហូបអាហារចម្រុះរបស់វៀតណាមដ៏ឆ្ងុយឆ្ងាញ់ ដូចជា៖ ហ្វឺ, បាញ់មី និងកាហ្វេទឹកដោះគោវៀតណាម ហើយថែមទាំងបានទស្សនាកម្សាន្តការសម្តែងសិល្បៈវប្បធម៌ និងការកម្សាន្តប្លែកៗនៅរយៈកម្ពាស់ ១០,០០០ ម៉ែត្រនៅលើជើងហោះហើរដែលបានជ្រើសរើសសម្រាប់ការធ្វើដំណើរ។
(*) រយៈពេលធ្វើដំណើរអាចប្រែប្រួលតាមផ្លូវហោះហើរ និងកាលបរិច្ឆេទដែលមានតម្រូវការធ្វើដំណើរមមាញឹកត្រូវបានអនុវត្ត
(**) លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
អំពី ក្រុមហ៊ុន Vietjet
ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។ ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។
ព័ត៌មានបន្ថែមនៅ www.vietjetair.com
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖
QED Agency
លោក មី សុវណ្ណ (Sovann)
អ៊ីមែល៖ [email protected]
លេខទំនាក់ទំនង៖ +855 88 6000 321
Vietjet Air
កញ្ញា កែវ ដួង (Amy)
អ៊ីមែល៖ [email protected]
លេខទំនាក់ទំនង៖ +84 932 775 066