(ភ្នំពេញ ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥) – ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងអបអរសាទរការបន្តសេវាកម្មហោះហើរដោយផ្ទាល់របស់ខ្លួនពីទីក្រុងហាណូយ និងទីក្រុងហូជីមិញ ទៅកាន់កោះខុនដាវ ដែលជាឋានសួគ៌ឆ្នេរសមុទ្រវៀតណាមដ៏ស្រស់ស្អាត ដែលកំពុងតែទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងឡើង ស្របពេលនៃការផ្តល់ជូនប្រូម៉ូសិនពិសេស តម្លៃសំបុត្រចាប់ពី 0 ដុល្លារអាមេរិក រយៈពេល ៣ ថ្ងៃ (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ) ។

អ្នកដំណើរអាកក់សំបុត្រដើម្បីទទួលបានការផ្តល់ជូនប្រូម៉ូសិននេះ ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៥ នៅលើគេហទំព័រ www.vietjetair.com និងកម្មវិធីទូរស័ព្ទ “Vietjet Air” សម្រាប់ការធ្វើដំណើររវាងថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៥ និងថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៦ (មិនរាប់បញ្ចូលថ្ងៃធ្វើដំណើរមមាញឹក)។ អ្នកធ្វើដំណើរអន្តរជាតិទាំងអស់ អាចដាក់បញ្ចូលកោះខុនដាវដ៏ល្បីដែលស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ទៅក្នុងផែនការដំណើរកម្សាន្តរបស់ខ្លួននៅរដូវរងានេះ។ អ្នកដំណើរពីប្រទេសកម្ពុជាអាចទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូនប្រូម៉ូសិនដែលមានពេលវេលាមានកំណត់នេះ ដើម្បីរៀបចំគម្រោងដំណើរកម្សាន្តចុងឆ្នាំ ឬចូលឆ្នាំថ្មីទៅកាន់កោះខុនដាវ តាមរយៈទីក្រុងហាណូយ ជាមួយនឹងផ្លូវហោះហើរត្រង់សៀមរាប-ហាណូយរបស់ Vietjet ឬពីទីក្រុងហូជីមិញ។

ស្ថិតនៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសវៀតណាម កោះកុងដាវនៅតែមិនសូវមានអ្នកស្គាល់នៅលើឆាកអន្តរជាតិដូចកោះភូគុកដែលជាកោះធំជាងគេរបស់ប្រទេសវៀតណាម ដែលធ្វើឱ្យវាក្លាយជាកោះត្បូងដ៏មានតម្លៃសម្រាប់អ្នកធ្វើដំណើរដែលស្វែងរកភាពស្ងប់ស្ងាត់ ធម្មជាតិដ៏បរិសុទ្ធ និងបរិយាកាសកោះដ៏ពិតប្រាកដមួយ ដែលនៅឆ្ងាយពីភ្ញៀវទេសចរណ៍ដ៏ច្រើនកុះករ។ ប្រជុំកោះនេះ មានភាពល្បីល្បាញដោយសារទឹកថ្លាឆ្វេងដូចគ្រីស្តាល់ និងឆ្នេរខ្សាច់ដ៏ស្ងប់ស្ងាត់ ព្រៃឈើត្រូពិចខៀវស្រងាត់ និងតំបន់សមុទ្រដែលត្រូវបានការពារ របៀបរស់នៅបែបស្ងប់ស្ងាត់ ព្រមទាំងមានទីតាំងប្រវត្តិសាស្ត្រសំខាន់ៗ ដែលបង្ហាញពីសករាជដ៏សំខាន់មួយនៃអតីតកាលរបស់ប្រទេសវៀតណាម ដោយផ្តល់នូវការយល់ដឹងអំពីវប្បធម៌ដ៏មានអត្ថន័យ រួមជាមួយនឹងសម្រស់ធម្មជាតិដ៏អស្ចារ្យ។
ដោយសារទីក្រុងហាណូយ និងទីក្រុងហូជីមិញ ជាច្រកទ្វារអន្តរជាតិដ៏ធំបំផុតរបស់ប្រទេសវៀតណាម អ្នកធ្វើដំណើរមកពីជុំវិញពិភពលោកអាចទៅកមស្សាន្តនៅកោះខុនដាវបានយ៉ាងងាយស្រួល ក៏ដូចជាស្វែងរកគោលដៅកម្សាន្តផ្សេងៗទៀតជាច្រើននៅទូទាំងប្រទេស តាមរយៈបណ្តាញហោះហើរក្នុងស្រុកដ៏ទូលំទូលាយរបស់ Vietjet។
ចាប់ពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៥ ក្រុមហ៊ុនអាកាសចរណ៍ Vietjet នឹងដំណើរការជើងហោះហើរទៅមកមួយថ្ងៃលើផ្លូវទាំងពីរ៖
- ទីក្រុងហូជីមិញ – ខុនដាវ
ទីក្រុងហូជីមិញ → ខុនដាវ៖ ចេញដំណើរម៉ោង ១១:០០ មកដល់ម៉ោង ១១:៤០
ខុនដាវ → ទីក្រុងហូជីមិញ៖ ចេញដំណើរម៉ោង ០៩:២០ មកដល់ម៉ោង ១០:០៥
- ទីក្រុងហាណូយ – កុងដាវ
ទីក្រុងហាណូយ → ខុនដាវ៖ ចេញដំណើរម៉ោង ០៦:៤៥ មកដល់ម៉ោង ០៨:៥៥
ខុនដាវ → ទីក្រុងហាណូយ៖ ចេញដំណើរម៉ោង ១២:០៥ មកដល់ម៉ោង ១៤:២០
ចាប់ពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៥ ភាពញឹកញាប់នៃជើងហោះហើរទៅមកពីរជើងក្នុងមួយថ្ងៃ ដែលផ្តល់នូវភាពបត់បែន និងការតភ្ជាប់កាន់តែច្រើនសម្រាប់អ្នកធ្វើដំណើរ។
អំពី ក្រុមហ៊ុន Vietjet
ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។ ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។
ព័ត៌មានបន្ថែមនៅ www.vietjetair.com
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖
QED Agency
លោក មី សុវណ្ណ (Sovann)
អ៊ីមែល៖ [email protected]
លេខទំនាក់ទំនង៖ +855 88 6000 321
Vietjet Air
កញ្ញា កែវ ដួង (Amy)
អ៊ីមែល៖ [email protected]
លេខទំនាក់ទំនង៖ +84 932 775 066