ក្រុមហ៊ុន Vietjet បើកដំណើរការជើងហោះហើរទៅកាន់កោះ Con Dao ដែលនឹងទាក់ទាញ់អ្នកដំណើរពីប្រទេសកម្ពុជាទៅទស្សនាកោះត្បូងពេជ្ររបស់វៀតណាម

A Vietjet Flight Prepares To Land In Con Dao
ការផ្សាយពាណិជ្ជកម្ម

* តភ្ជាប់យ៉ាងរលូនពីខេត្តសៀមរាបទៅហាណូយ បន្តដំណើរទៅកាន់កោះ Con Dao និងគោលដៅល្បីៗរបស់វៀតណាម 

ភ្នំពេញ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ – ក្រុមហ៊ុន Vietjet នឹងចាប់ផ្តើមសេវាកម្មហោះហើរផ្ទាល់របស់ខ្លួនឡើងវិញទៅកាន់កោះ Con Dao នៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៥ ដោយផ្តល់ឱកាសឱ្យអ្នកធ្វើដំណើរនូវជម្រើសធ្វើដំណើរកាន់តែច្រើន និងជម្រើសដែលមានតម្លៃសំបុត្រសមរម្យជាងមុន ដើម្បីទស្សនាគោលដៅទេសចរណ៍នៃដែនដីកោះដ៏ទាក់ទាញបំផុតមួយរបស់វៀតណាម។

ការផ្សាយពាណិជ្ជកម្ម
A Vietjet Flight Prepares To Land In Con Dao
រូបភាពដំណាង

ឥឡូវនេះ លោកអ្នកអាចកក់សំបុត្រទុកមុនបាន ខណៈដែលក្រុមហ៊ុន Vietjet បើកឱ្យដំណើរការឡើវិញនូវសេវាកម្មធ្វើដំណើរទៅមកជារៀងរាល់ថ្ងៃទាំងទីក្រុងហាណូយ និងហូជីមិញ។ ចាប់ពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៥ ហ្វ្រេកង់នៅលើផ្លូវទាំងពីរនឹងកើនឡើងទ្វេដងដល់ការហោះហើរទៅមកពីរក្នុងមួយថ្ងៃ ដើម្បីសម្រួលដល់តម្រូវការធ្វើដំណើរចុងឆ្នាំទៅកាន់កោះនេះ។ អ្នកធ្វើដំណើរពីប្រទេសកម្ពុជា អាចធ្វើដំណើរទៅលេងកោះ Con Dao តាមរយៈជើងហោះហើរពីទីក្រុងហាណូយ ខណៈដែលក្រុមហ៊ុន Vietjet ដំណើរការជើងហោះហើរប្រចាំថ្ងៃរវាងសៀមរាប និងទីក្រុងហាណូយនៃប្រទេសវៀតណាម។

Vietjet Passengers
រូបភាពដំណាង

ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងផ្តល់ជូនការបញ្ចុះតម្លៃសំបុត្រយន្តហោះពិសេសទៅមកដែលមានតម្លៃចាប់ពី ៤៩០,០០០ ដុង (ប្រហែល ១៨ ដុល្លារអាមេរិក មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ) ដែលធ្វើឱ្យការធ្វើដំណើរទៅកាន់កោះ Con Dao កាន់តែងាយស្រួលសម្រាប់ភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ។ លោកអ្នក អាចកក់សំបុត្របានយ៉ាងងាយស្រួលនៅលើគេហទំព័រ www.vietjetair.com កម្មវិធីទូរស័ព្ទ “Vietjet Air” និងតាមរយៈបណ្តាញការិយាល័យលក់សំបុត្រ និងភ្នាក់ងារដែលមានការអនុញ្ញាតទូទាំងពិភពលោករបស់ Vietjet។

ការផ្សាយពាណិជ្ជកម្ម

ផ្លូវហោះហើរទាំងនេះ នឹងត្រូវបានដំណើរការដោយយន្តហោះទំនើបៗ និងស្តង់ដារសេវាកម្មកាន់តែប្រសើរឡើង។ ដោយមានការគាំទ្រពីប្រតិបត្តិការដ៏ល្អប្រសើរ និងជម្រើសតម្លៃសំបុត្រសមរម្យ អ្នកដំណើរអាចធ្វើដំណើរយ៉ាងលូន និងមានផាសុកភាពទៅកាន់កោះ Con Dao ដែលជាកោះដ៏ល្បីល្បាញខាងផ្នែកទេសភាពដ៏អស្ចារ្យ ជីវៈចម្រុះដ៏សម្បូរបែប និងតំបន់ប្រវត្តិសាស្ត្រសំខាន់ៗជាច្រើន។

ជាមួយនឹងការចាប់ផ្តើមសេវាកម្មហោះហើរឡើងវិញ Vietjet ជំរុញបន្តពង្រឹងការតភ្ជាប់បណ្តាញហោះហើរក្នុងស្រុក ខណៈពេលដែលបង្កើតឱកាសកាន់តែច្រើនសម្រាប់អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីគោលដៅទេសចរណ៍ធម្មជាតិ និងវប្បធម៌របស់ប្រទេសវៀតណាម តាមរយៈបណ្តាញហោះហើរដ៏ទូលំទូលាយរបស់ខ្លួន។

ការផ្សាយពាណិជ្ជកម្ម
Vietjet Passengers
រូបភាពដំណាង

អំពី ក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។ ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។

ការផ្សាយពាណិជ្ជកម្ម

ព័ត៌មានបន្ថែមនៅ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖

ការផ្សាយពាណិជ្ជកម្ម

QED Agency

លោក មី សុវណ្ណ (Sovann)

ការផ្សាយពាណិជ្ជកម្ម

អ៊ីមែល៖ [email protected]

លេខទំនាក់ទំនង៖ +855 88 6000 321

Vietjet Air

កញ្ញា កែវ ដួង (Amy)

អ៊ីមែល៖ [email protected]

លេខទំនាក់ទំនង៖ +84 932 775 066

ការផ្សាយពាណិជ្ជកម្ម
↑