*ប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រដ៏ពិសេសសម្រាប់អ្នកធ្វើដំណើរដែលហោះហើរពីសៀមរាប-ហាណូយ និងទៅកាន់គោលដៅជាច្រើនទៀត
ភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ – រដូវកាលពីធីបុណ្យចូលឆ្នាំថ្មីកំពុងខិតជិតមកដល់ ក្រុមហ៊ុនអាកាសចរណ៍ Vietjet សូមអញ្ជើញអ្នកដំណើរពីប្រទេសកម្ពុជាឱ្យទទួលបានការឈប់សម្រាកលំហែកាយដ៏រីករាយ រំលឹកឡើងនូវរ៉ាវដើម្បីធ្វើការឆ្លុះបញ្ចាំងអំពីការរស់នៅឡើងវិញ និងផ្តល់រង្វាន់ដល់ខ្លួនឯងជាមួយនឹងភាពរីករាយនៃការធ្វើដំណើរតាមរយៈការផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រដ៏ធំបំផុតប្រចាំឆ្នាំរបស់ Vietjet ដើម្បី “អរគុណខ្លួនឯងជាមួយនឹងការធ្វើដំណើរនាឱកាសបុណ្យនានា – តស់ ធ្វើដំណើរជាមួយ Vietjet”។ ការផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រដ៏ពិសសនេះ នាំមកនូវភាពសប្បាយរីករាយបន្ថែមសម្រាប់អ្នកធ្វើដំណើរពីសៀមរាប ជាមួយនឹងផ្លូវហោះហើរត្រង់សៀមរាប-ហាណូយ ដែលផ្តល់ជូនលោកអ្នកនូវការតភ្ចាប់ជើងហោះហើរក្នុងបណ្តាញដ៏ធំទូលាយរបស់ Vietjet ដែលអ្នកដំណើរទាំងអស់ អាចធ្វើដំណើរបានយ៉ាងរលូន និងទស្សនាវប្បធម៌ប្រវត្តិសាស្រ្តពិតៗរបស់វៀតណាម បេតិកភណ្ឌដ៏សម្បូរបែប និងបទពិសោធន៍កម្សាន្តនានាក្នុងតំបន់ដ៏ចម្រុះផងដែរ។
យុទ្ធនាការនេះចាប់ផ្តើមជាមួយនឹងប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្ររយៈពេលមួយសប្តាហ៍ពេញចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដែលមានលក្ខណៈពិសេសៗដូចខាងក្រោម៖
- បញ្ចុះតម្លៃសំបុត្រយន្តហោះថ្នាក់ Eco រាប់លានសំបុត្ររហូតដល់ ១០០ ភាគរយ (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវានានា) នៅទូទាំងបណ្តាញហោះហើរទាំងអស់របស់ Vietjet ជាមួយនឹងលេខកូដប្រូម៉ូសិន THANKME តាមរយៈ www.vietjetair.com ឬកម្មវិធី “Vietjet Air” សម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី ៥ ខែមករា ដល់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦ (*)។
- ដាក់ឥវ៉ាន់ឥតគិតថ្លៃបានចំនួន ២០ គីឡូក្រាមសម្រាប់អ្នកដំណើរ Eco លើជើងហោះហើរសៀមរាប-ហាណូយ ដែលចេញដំណើរចន្លោះថ្ងៃទី ៤ និង ២៨ ខែឧសភា ឆ្នាំ ២០២៦ (**)។

ការផ្តល់ជូនបន្ថែមមានកំណត់ពេលវេលារួមមាន៖
- សំបុត្រយន្តហោះ SkyBoss ចាប់ពីត្រឹមតែ ១,៨ លានដុង (ប្រហែល ៦៨ ដុល្លារអាមេរិក) និងសំបុត្រយន្តហោះអាជីវកម្មចាប់ពីត្រឹមតែ ២,៥ លានដុង (ប្រហែល ៩៥ ដុល្លារអាមេរិក) លើផ្លូវហោះហើរក្នុងស្រុកវៀតណាម ដែលមានសុពលភាពសម្រាប់ការធ្វើដំណើររហូតដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦ (*) ជាមួយនឹងអត្ថប្រយោជន៍ពិសេស និងអាទិភាព។
- ផ្តល់ជូន eSIM ឥតគិតថ្លៃ (មានទិន្នន័យល្បឿនលឿន 500MB មានសុពលភាពរយៈពេល ៣១ ថ្ងៃ) សម្រាប់អ្នកធ្វើដំណើរអន្តរជាតិដែលហោះហើរទៅកាន់ប្រទេសវៀតណាម ដោយធ្វើការកក់ទុកជាមុនមុនថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ ឬរហូតដល់អស់ពីស្តុក។ ចូរជ្រើសរើសជម្រើស eSIM នៅពេលទិញសំបុត្រនៅលើគេហទំព័រ ឬកម្មវិធីរបស់ Vietjet ដើម្បីទទួលបានការផ្តល់ជូននេះ។

អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជាអាចស្វែងយល់និងទស្សនាប្រទេសវៀតណាមបានយ៉ាងងាយស្រួលតាមរយៈបណ្តាញហោះហើរក្នុងស្រុកដ៏ធំទូលាយរបស់ Vietjet ចាប់ពីដងផ្លូវប្រវត្តិសាស្រ្តដ៏សម្បូរបែបនៃទីក្រុងហាណូយ និងទីកន្លែងប្រវត្តិសាស្រ្តនិងវប្បធម៌នៃទីក្រុងហូជីមិញ ភាពទាក់ទាញនៃប្រវត្តិសាស្រ្តបុរាណនៃទីក្រុងហ៊ូ រហូតដល់សម្រស់ឆ្នេរសមុទ្រនៃទីក្រុងដាណាង និងញ៉ាត្រាង។ ក្រៅពីប្រទេសវៀតណាម ផ្លូវហោះហើរអន្តរជាតិដែលកំពុងរីកចម្រើនរបស់ Vietjet ភ្ជាប់អ្នកដំណើរយ៉ាងរលូនទៅកាន់គោលដៅនានាទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។
នៅក្នុងខ្លឹមសារនៃយុទ្ធនាការនៃការធ្វើប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រដ៏ពិសេសនេះ គឺចង់រំលេចចេញនូវសារដ៏សាមញ្ញមួយដល់ភ្ញៀវធ្វើដំណើរទាំងអស់គឺ កោតសរសើរខ្លួនឯង។ “អរគុណខ្លួនឯង” ដើម្បីលើកទឹកចិត្តអ្នកធ្វើដំណើរឱ្យអបអរសាទរសមិទ្ធផលរបស់ពួកគេជាមួយនឹងដំណើរកម្សាន្តដ៏មានអត្ថន័យ ខណៈពេលដែល Vietjet អញ្ជើញអ្នកដំណើរគ្រប់គ្នាឱ្យបង្កើនថាមពលឱ្យជីវិត បង្កើតបរិយាកាសជួបជុំ និងចូលរួមក្នុងព្រឹត្តិការណ៍សំខាន់ៗថ្មីៗតាមរយៈការធ្វើដំណើរ។ លើសពីនេះ ក្នុងឱកាសនៃរដូវកាលបុណ្យទានឈានមកដល់ Vietjet ចាប់ផ្តើមជើងហោះហើរជាច្រើនពីពេលនេះរហូតដល់ខែកុម្ភៈ ឆ្នាំ ២០២៦ នឹងមានផ្តល់ជូនកម្មវិធីកម្សាន្តនៅលើជើងហោះហើរដើម្បីអបអរសាទរបុណ្យណូអែល បុណ្យចូលឆ្នាំថ្មី ទិវានៃក្តីស្រឡាញ់ និងបុណ្យចូលឆ្នាំចិនឆ្នាំ ២០២៦ រួមជាមួយនឹងវត្ថុអនុស្សាវរីយ៍ជាច្រើនសម្រាប់អ្នកដំណើរនៅលើជើងហោះហើរដ៏ពិសេសនេះ។
សូមរីករាយធ្វើដំណើរមួយ Vietjet — ការធ្វើដំណើរដ៏រីករាយរបស់លោកអ្នកចាប់ផ្តើមពីឥឡូវនេះ!
(*) លក្ខខណ្ឌនានាត្រូវបានអនុវត្ត
(**) រយៈពេលធ្វើដំណើរ និងកាលបរិច្ឆេទហាមឃាត់អាចប្រែប្រួលទៅតាមផ្លូវហោះហើរ សម្រាប់ព័ត៌មានលម្អិតបន្ថែម លោកអ្នកអាចស្វែងរកនៅ៖ https://www.vietjetair.com/en/flight-tickets/thank-yourself-with-festive-flights/



អំពី ក្រុមហ៊ុន Vietjet
ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។ ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។
ព័ត៌មានបន្ថែមនៅ www.vietjetair.com
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖
QED Agency
លោក មី សុវណ្ណ (Sovann)
អ៊ីមែល៖ [email protected]
លេខទំនាក់ទំនង៖ +855 88 6000 321
Vietjet Air
កញ្ញា កែវ ដួង (Amy)
អ៊ីមែល៖ [email protected]
លេខទំនាក់ទំនង៖ +84 932 775 066