*ផ្តល់ជូន eSIM មានទិន្នន័យឥតគិតថ្លៃ និងសម្រាប់អ្នកធ្វើដំណើរពីសៀមរាប-ហាណូយ និងគោលដៅជាច្រើនទៀត
(ភ្នំពេញ ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៥) – ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងចាប់ផ្តើមអបអររដូវកាលបុណ្យទានយ៉ាងសប្បាយរីករាយជាមួយនឹងការផ្តល់ជូនប្រូម៉ូសិនពិសេសដ៏អស្ចារ្យ 11.11។ អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជាអាចចាប់យកឱកាសធ្វើដំណើរ ដែលអាចទទួលបានការបញ្ចុះតម្លៃសំបុត្ររហូតដល់ ១០០ ភាគរយ សម្រាប់កៅអីរាប់រយរាប់ពាន់កៅអីនៅទូទាំងបណ្តាញជើងហោះហើរទាំងអស់របស់ខ្លួន។ ជាមួយនឹងជើងហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet រវាងសៀមរាប និងហាណូយ ការផ្តល់ជូនប្រូម៉សិនដ៏ពិសេសនេះ គឺជាឱកាសដែលមិនគួររំលងក្នុងការរៀបចំផែនការធ្វើដំណើរកម្សាន្តរបស់អ្នកនៅក្នុងប្រទេសវៀតណាម និងកន្លែងផ្សេងៗជាច្រើនទៀតក្នុងរដូវទេសចរណ៍ចុងឆ្នាំ និងឆ្នាំថ្មីខាងមុខនេះ។

ការផ្តល់ជូននេះមានសុពលភាពរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។ អ្នកធ្វើដំណើរពីប្រទេសកម្ពុជាអាចកក់សំបុត្រយន្តហោះនៅលើគេហទំព័រ www.vietjetair.com ឬកម្មវិធី Vietjet Air ហើយបញ្ចូលលេខកូដ SUPER1111 ដើម្បីទទួលបានការបញ្ចុះតម្លៃរហូតដល់ ១០០% លើតម្លៃសំបុត្រយន្តហោះអេកូ (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ)។ ប្រូម៉ូសិននេះ អនុវត្តចំពោះការធ្វើដំណើររវាងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ និងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ (*)។

ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក៏កំពុងផ្តល់វត្ថុអនុស្សាវរិយ៍បន្ថែមដល់អ្នកដំណើរដែលធ្វើដំណើរពីប្រទេសកម្ពុជា និងអ្នកដំណើរមកពីគោលដៅអន្តរជាតិផ្សេងទៀតទៅកាន់ប្រទេសវៀតណាមផងដែរ។ អ្នកធ្វើដំណើរម្នាក់ៗនឹងទទួលបាន eSIM ឥតគិតថ្លៃជាមួយនឹងទិន្នន័យល្បឿនលឿន 500MB ដែលមានសុពលភាពរយៈពេល ៣១ ថ្ងៃ (**)។ ការផ្តល់ជូននេះ អាចកក់បានរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ ឬរហូតដល់អស់ពីស្តុក នៅពេលកក់សំបុត្រយន្តហោះនៅលើគេហទំព័រ ឬកម្មវិធី ហើយជ្រើសរើសជម្រើស eSIM នៅក្នុងម៉ឺនុយសេវាកម្ម។
ក្រុមហ៊ុនអាកាសចរណ៍ Vietjet ភ្ជាប់អ្នកដំណើរពីប្រទេសកម្ពុជាដោយផ្ទាល់ទៅកាន់ទីក្រុងហាណូយ ដែលជារដ្ឋធានីដ៏សម្បូរបែបនៃវប្បធម៌របស់ប្រទេសវៀតណាម ជាកន្លែងដែលគេអាចទទួលបានបទពិសោធន៍ពីប្រទេសវៀតណាមដ៏ពិតប្រាកដ អំពី ប្រវត្តិសាស្ត្រ វប្បធម៌ និងម្ហូបអាហារនានា។ ជាមួយនឹងបណ្តាញដ៏ទូលំទូលាយរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ អ្នកធ្វើដំណើរក៏អាចទៅដល់គោលដៅជាច្រើននៅក្នុងប្រទេសវៀតណាម និងទូទាំងតំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ។
អ្នកដំណើរអាចទន្ទឹងអាចធ្វើដំណើរជាមួយកងនាវាអាកាសចរដ៏ទំនើប និងសន្សំសំចៃប្រេងឥន្ធនៈ រីករាយជាមួយការស្វាគមន៍យ៉ាងកក់ក្តៅពីក្រុមនាវិកកាប៊ីនអាជីព និងបានស្រស់ស្រូបអាហារម្ហូបវៀតណាមដ៏ឈ្ងុយឆ្ងាញ់ ដូចជា ហ្វឺ បាញ់មី និងកាហ្វេទឹកដោះគោទឹកកក រួមជាមួយនឹងការសម្តែងសិល្បៈវប្បធម៌នានានៅលើយន្តហោះនៅរយៈកម្ពស់នៃការធ្វើដំណើរ ១០,០០០ ម៉ែត្រ ផងដែរ។
តស់! កក់សំបុត្ររបស់អ្នកឥឡូវនេះ ដើម្បីទទួលបានភាពរីករាយជាមួយការធ្វើដំណើរជាមួយ Vietjet!
(*) រយៈពេលធ្វើដំណើរ និងកាលបរិច្ឆេទឈប់សម្រាកអាចប្រែប្រួលទៅតាមផ្លូវហោះហើរនីមួយៗ
(**) លក្ខខណ្ឌនានាត្រូវបានអនុវត្ត
អំពី ក្រុមហ៊ុន Vietjet
ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។ ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។
ព័ត៌មានបន្ថែមនៅ www.vietjetair.com
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖
QED Agency
លោក មី សុវណ្ណ (Sovann)
អ៊ីមែល៖ [email protected]
លេខទំនាក់ទំនង៖ +855 88 6000 321
Vietjet Air
កញ្ញា កែវ ដួង (Amy)
អ៊ីមែល៖ [email protected]
លេខទំនាក់ទំនង៖ +84 932 775 066