ក្រុមហ៊ុន Vietjet បិទបញ្ចប់ការបញ្ជាទិញយន្តហោះ Airbus A321neo ចំនួន ១០០ គ្រឿង និងធ្វើកិច្ចព្រមព្រៀងទិញម៉ាស៊ីន Rolls-Royce Trent 7000 ដែលមានតម្លៃសរុប ជាទឹកប្រាក់ចំនួន ៣,៨ ពាន់លានដុល្លារអាមេរិក

Photo 1
ការផ្សាយពាណិជ្ជកម្ម

(ភ្នំពេញ ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥) – ក្រុមហ៊ុន Vietjet និង Airbus បានបិទបញ្ចប់ការបញ្ជាទិញយន្តហោះ Airbus A321neo ចំនួន ១០០ គ្រឿង ដែលពង្រឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ចំពោះការពង្រីកបណ្តាញ និងការធ្វើទំនើបកម្មកងនាវាអាកាសចររបស់ខ្លួន។ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយជាមួយក្រុមហ៊ុន Rolls-Royce ដើម្បីទិញម៉ាស៊ីន Trent 7000 ចំនួន ៩២ គ្រឿង អមដោយសេវាកម្មថែទាំ TotalCare® ដ៏ទូលំទូលាយ ដែលមានតម្លៃសរុបជាទឹកប្រាក់ ៣,៨ ពាន់លានដុល្លារអាមេរិក។

Photo 1
រូបភាពដំណាង

ព្រឹត្តិការណ៍សំខាន់ៗទាំងនេះ ត្រូវបានប្រកាសក្នុងអំឡុងពេលដំណើរទស្សនកិច្ចជាផ្លូវការរបស់អគ្គលេខាធិការវៀតណាម លោក To Lam ទៅកាន់ចក្រភពអង់គ្លេស ដែលជាឱកាសប្រវត្តិសាស្ត្រមួយដែលបង្ហាញពីការលើកកម្ពស់ទំនាក់ទំនងវៀតណាម-ចក្រភពអង់គ្លេសទៅជាភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ។ កិច្ចព្រមព្រៀងទាំងនេះ បង្ហាញពីកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរក្នុងវិស័យអាកាសចរណ៍ បច្ចេកវិទ្យា និងការវិនិយោគ ខណៈដែលក្រុមហ៊ុន Vietjet បន្តពង្រឹងជំហររបស់ខ្លួននៅទូទាំងអាស៊ី និងទីផ្សារសកល រួមទាំងប្រទេសកម្ពុជាផងដែរ។

ការផ្សាយពាណិជ្ជកម្ម
Photo 2
រូបភាពដំណាង

លោកស្រី Nguyen Thi Phuong Thao ប្រធានក្រុមហ៊ុន Vietjet បានមានប្រសាសន៍ថា៖ «កិច្ចព្រមព្រៀងទាំងនេះមិនមែនគ្រាន់តែជាកិច្ចសន្យាពាណិជ្ជកម្មនោះទេ ប៉ុន្តែជានិមិត្តរូបនៃការជឿទុកចិត្ត សេចក្តីប្រាថ្នា និងចក្ខុវិស័យរួមសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងការតភ្ជាប់ទំនាក់ទំនងជាសកល។ Airbus និង Rolls-Royce គឺជាដៃគូដែលគួរឱ្យទុកចិត្តរបស់ក្រុមហ៊ុន Vietjet ក្នុងការសម្រេចក្តីសុបិន្តហោះហើររបស់មនុស្ស — ដោយផ្តល់នូវការធ្វើដំណើរដ៏មានសុវត្ថិភាព ផាសុកភាព និងរីករាយសម្រាប់អ្នកដំណើររបស់យើង។ យើងរួមគ្នាមិនត្រឹមតែផ្សារភ្ជាប់ទីក្រុង និងប្រទេសនានាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងភ្ជាប់ការទំនាក់ទំនងរវាងមនុស្ស វប្បធម៌ និងអនាគត — ដោយក្លាយជាស្ពាននៃកំណើន កិច្ចសហប្រតិបត្តិការ និងវិបុលភាពក្នុងចំណោមសេដ្ឋកិច្ចសម្រាប់ពិភពលោកដែលមានសន្តិភាព និងប្រសើរជាងមុន»។

Photo 3
រូបភាពដំណាង

លោក Christian Scherer នាយកប្រតិបត្តិនៃអាជីវកម្មយន្តហោះពាណិជ្ជកម្មនៅ Airbus បានមានប្រសាសន៍ថា៖ «យើងមានមោទនភាពណាស់ក្នុងការសហការជាមួយ Vietjet — ដែលជានិមិត្តរូបនៃភាពរស់រវើក និងឈរលើចំណុចដែលកំពុងមានការវិវឌ្ឍរីកចម្រើនរបស់ប្រទេសវៀតណាម»។

ការផ្សាយពាណិជ្ជកម្ម
Photo 4
រូបភាពដំណាង

លោក Ewen McDonald ប្រធានផ្នែកអតិថិជននៃក្រុមហ៊ុន Rolls-Royce Civil Aerospace បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយខ្លាំងណាស់ដែលបានឃើញ និងអមដំណើរការរីកចម្រើនគួរឱ្យកត់សម្គាល់របស់ក្រុមហ៊ុន Vietjet។ កិច្ចព្រមព្រៀងនេះ បើកឱកាសសំខាន់ៗជាច្រើនសម្រាប់ក្រុមហ៊ុន Vietjet ដើម្បីបន្តពង្រីកបណ្តាញរបស់ខ្លួន ដោយផ្តល់ជូនអ្នកដំណើរនូវបទពិសោធន៍ធ្វើដំណើរដែលមានតម្លៃសមរម្យ មានផាសុកភាព និងមិនអាចបំភ្លេចបាននៅទូទាំងពិភពលោក។ ក្រុមហ៊ុន Vietjet ឥឡូវនេះ គឺជាអតិថិជនដ៏ធំបំផុតមួយរបស់ក្រុមហ៊ុន Rolls-Royce ហើយយើងមានមោទនភាពក្នុងការគាំទ្រក្រុមហ៊ុនអាកាសចរណ៍នេះលើដំណើរអភិវឌ្ឍន៍ដ៏គួរឱ្យចាប់អារម្មណ៍របស់ខ្លួន»។

Photo 5
រូបភាពដំណាង

ម៉ាស៊ីនយន្តហោះ Trent 7000 នឹងផ្តល់ថាមពលដល់កងនាវាយន្តហោះ A330neo ដែលមានតួនិងរូបរាងធំទូលាយចំនួន ៤០ គ្រឿងរបស់ Vietjet នឹងគាំទ្រដល់សេវាកម្មហោះហើរដោយត្រង់រវាងប្រទេសវៀតណាម និងអឺរ៉ុបនាពេលអនាគត។ សេវាកម្មថែទាំ TotalCare® របស់ Rolls-Royce នឹងបង្កើនភាពជឿជាក់ និងប្រសិទ្ធភាពប្រតិបត្តិការបន្ថែមទៀតពេញមួយវដ្តជីវិតយន្តហោះផងដែរ។

ការផ្សាយពាណិជ្ជកម្ម
Photo 6
រូបភាពដំណាង

ជាមួយនឹងជើងហោះហើរប្រចាំថ្ងៃរបស់ Vietjet រវាងសៀមរាប និងហាណូយ អ្នកធ្វើដំណើរកម្ពុជាអាចទស្សនានិងស្វែងអំពីវប្បធម៌ដ៏រស់រវើករបស់រដ្ឋធានីវៀតណាម មុនពេលតភ្ជាប់ទៅកាន់គោលដៅល្បីៗនៅទូទាំងអាស៊ីប៉ាស៊ីហ្វិក។ តាមរយៈការការពង្រីកខ្លួនឥតឈប់ឈររបស់ខ្លួន Vietjet ធានានូវបទពិសោធន៍ធ្វើដំណើរដ៏រលូន និងរីករាយជាមួយនឹងកងនាវាអាកាសចរទំនើប និងសុវត្ថិភាព តម្លៃប្រកួតប្រជែង និងសេវាកម្មដ៏ល្អឥតខ្ចោះសម្រាប់ភ្ញៀវធ្វើដំណើរគ្រប់រូប។

អំពី ក្រុមហ៊ុន Vietjet

ការផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។ ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។

ព័ត៌មានបន្ថែមនៅ www.vietjetair.com

ការផ្សាយពាណិជ្ជកម្ម

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖

QED Agency

ការផ្សាយពាណិជ្ជកម្ម

លោក មី សុវណ្ណ (Sovann)

អ៊ីមែល៖ [email protected]

លេខទំនាក់ទំនង៖ +855 88 6000 321

Vietjet Air

កញ្ញា កែវ ដួង (Amy)

អ៊ីមែល៖ [email protected]

លេខទំនាក់ទំនង៖ +84 932 775 066

ការផ្សាយពាណិជ្ជកម្ម
↑