Vietjet និងសាកលវិទ្យាល័យ Oxford បានចែករំលែកលទ្ធផលដំបូងនៃការសិក្សា អំពីដំណោះស្រាយអព្យាក្រឹតកាបូននៃឧស្សាហកម្មអាកាសចរណ៍សកល

Photo 3
ការផ្សាយពាណិជ្ជកម្ម

*ប្រធានក្រុមហ៊ុនអាកាសចរណ៍ផ្តល់មូលនិធិដល់ការអប់រំជាមួយសាកលវិទ្យាល័យកំពូលលំដាប់ពិភពលោក

ភ្នំពេញ ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៥ – ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនិរន្តរភាព និងការច្នៃប្រឌិត Vietjet បានប្រកាសពីលទ្ធផលដំបូងនៃការសិក្សាដើម្បីផ្តួចផ្តើមគំនិតស្រាវជ្រាវដ៏សំខាន់មួយលើដំណោះស្រាយអព្យាក្រឹតកាបូនសម្រាប់អាកាសចរណ៍ពិភពលោក ដោយបង្កើតភាពជាដៃគូជាមួយសាកលវិទ្យាល័យ Oxford។ សាកលវិទ្យាល័យដ៏ល្បីលំដាប់ពិភពលោកនេះ ក៏បានដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍ Oxford Pioneer Scholarship Scheme ដែលជាកម្មវិធីអប់រំដ៏សំខាន់មួយដែលសហការបង្កើតឡើងដោយលោកស្រីបណ្ឌិត Nguyen Thi Phuong Thao ប្រធានក្រុមហ៊ុន Sovico Group និង Vietjet ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ទេពកោសល្យ។

ការផ្សាយពាណិជ្ជកម្ម
Photo 3
រូបភាពដំណាង

ប្រទេសកម្ពុជា និងប្រទេសជាច្រើនទៀតកំពុងមានការអភិវឌ្ឍឆ្ពោះទៅមុខក្នុងការផ្លាស់ប្តូរភាពបៃតង ហើយ Vietjet ក៏កំពុងបន្តវិនិយោគលើការស្រាវជ្រាវប្រកបដោយនិរន្តរភាព ដែលឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងគាំទ្រចក្ខុវិស័យរួមគ្នាសម្រាប់អនាគតបៃតងស្អាត និងការតភ្ជាប់ទំនាក់ទំនងកាន់តែមមាញឹក។ បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ Vietjet ដំណើរការជើងហោះហើរត្រង់ពីសៀមរាបទៅហាណូយ ជាមួយនឹងការតភ្ជាប់យ៉ាងទូលំទូលាយនៅទូទាំងអាស៊ីប៉ាស៊ីហ្វិក។

ការ​ប្រកាស​ទាំង​ពីរ​នេះ​ បាន​ធ្វើ​ឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​របស់​អគ្គលេខា​ធិការ​វៀត​ណាម To Lam នៅ​ចក្រភព​អង់គ្លេស។

ការផ្សាយពាណិជ្ជកម្ម
Photo 2
រូបភាពដំណាង

កិច្ចសហការរបស់សាកលវិទ្យាល័យ Oxford ជាមួយក្រុមហ៊ុន Vietjet តាមរយៈ Oxford Net Zero ដឹកនាំដោយសាស្ត្រាចារ្យ Myles Allen នាយកមជ្ឈមណ្ឌលផ្តោតលើ Geological Balance Fuel (GBF) ដែលជាទម្រង់ច្នៃប្រឌិតថ្មីនៃឥន្ធនៈអាកាសចរណ៍ដែលផ្តល់ដំណោះស្រាយអព្យាក្រឹតកាបូន ត្រូវបានកំណត់តាមរយៈភូមិសាស្ត្ររយៈពេលវែងនៃឧស្ម័នកាបូនិក (CO₂)។ ការរកឃើញដំបូងបង្ហាញថា GBF អាចផ្តល់នូវវិធីជាក់ស្តែងសម្រាប់វិស័យអាកាសចរណ៍ ដើម្បីសម្រេចបាននូវដំណោះស្រាយអព្យាក្រឹតកាបូននៅពាក់កណ្តាលសតវត្ស។ អត្ថប្រយោជន៍សំខាន់នៃរបកគំហើញនេះ គឺស្ថិតនៅលើប្រសិទ្ធភាពនៃការចំណាយ និងភាពស៊ីចង្វាក់គ្នាជាមួយនឹងប្រព័ន្ធផ្គត់ផ្គង់ឥន្ធនៈសកលដែលមានស្រាប់ កាត់បន្ថយការរំខាន និងការចំណាយបន្ថែមចំពោះឧស្សាហកម្មថាមពល និងឥន្ធនៈបច្ចុប្បន្ន។

Photo 1
រូបភាពដំណាង

លោកស្រីបណ្ឌិត Nguyen Thi Phuong Thao បានមានប្រសាសន៍ថា៖ “ខ្ញុំវាយតម្លៃខ្ពស់ចំពោះកិច្ចសហការនេះជាមួយសាកលវិទ្យាល័យ Oxford នៅពេលដែលយើងធ្វើការរួមគ្នាដើម្បីជំរុញការច្នៃប្រឌិតបៃតង បង្កើនចំណេះដឹង បច្ចេកវិទ្យា និងជំរុញសកម្មភាពក្តីមេត្តា។ Vietjet ប្តេជ្ញាធ្វើជាដៃគូជាមួយស្ថាប័នអន្តរជាតិ ដើម្បីកសាងអនាគតប្រកបដោយមនុស្សធម៌ វិបុលភាព និងនិរន្តរភាពសម្រាប់មនុស្សជំនាន់ក្រោយ។”

ការផ្សាយពាណិជ្ជកម្ម

លោកស្រីបណ្ឌិត Thao ក៏កំពុងវិនិយោគលើការផ្តល់មូលនិធិអប់រំតាមរយៈគម្រោងអាហារូបករណ៍ Oxford Pioneer Scholarship Scheme ផងដែរ។ ជាមួយនឹងជំនួយដំបូងចំនួន 17.83 លានផោន រួមមាន 13.7 លានផោនដែលរួមចំណែកដោយបណ្ឌិត Nguyen Thi Phuong Thao និង 4.13 លានផោន សហមូលនិធិដោយសាកលវិទ្យាល័យ Oxford គម្រោងនេះមានគោលបំណងផ្តល់ឱកាសរយៈពេលវែងសម្រាប់និស្សិត និងអ្នកស្រាវជ្រាវ ដោយផ្តោតជាពិសេសលើអ្នកប្រាជ្ញវៀតណាម។

យោងតាមសាស្ត្រាចារ្យ Irene Tracey អនុប្រធានសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Oxford ស្ថាប័ននេះក៏បានអបអរសាទរសមិទ្ធិផលដែលបានធ្វើរួមគ្នា និងទន្ទឹងរង់ចាំការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ការស្រាវជ្រាវ និងការបង្កើតថ្មីក្នុងភាពជាដៃគូជាមួយវៀតណាម។

ការផ្សាយពាណិជ្ជកម្ម

ដោយទទួលបានការណែនាំតាមរយៈការដឹកនាំដ៏ឈ្លាសវៃរបស់លោកស្រីបណ្ឌិត Thao ភាពជាដៃគូនេះជាការតភ្ជាប់បច្ចេកវិទ្យា ការអប់រំ និងកិច្ចសហការជាសកល ដោយកំណត់ផ្លូវទៅកាន់អព្យាក្រឹតកាបូនអាកាសចរណ៍ ខណៈពេលដែលបង្កើនសមត្ថភាពអ្នកដឹកនាំបែបវិទ្យាសាស្ត្រ និងអ្នកប្រាជ្ញជំនាន់ក្រោយរបស់វៀតណាម។

អំពី ក្រុមហ៊ុន Vietjet

ការផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។ ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។

ព័ត៌មានបន្ថែមនៅ www.vietjetair.com

ការផ្សាយពាណិជ្ជកម្ម

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖

QED Agency

លោក មី សុវណ្ណ (Sovann)

អ៊ីមែល៖ [email protected]

លេខទំនាក់ទំនង៖ +855 88 6000 321

Vietjet Air

កញ្ញា កែវ ដួង (Amy)

អ៊ីមែល៖ [email protected]

លេខទំនាក់ទំនង៖ +84 932 775 066

ការផ្សាយពាណិជ្ជកម្ម
↑