(ភ្នំពេញ ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥) – ក្រុមហ៊ុន Vietjet បានស្វាគមន៍យន្តហោះថ្មី Airbus A330 ដែលមានតួខ្លួនធំទូលាយ ដែលបង្កើនកងនាវាអាកាសចររបស់ Vietjet សរុបរហូតដល់ ១២១ រាប់បញ្ចូលទាំងប្រតិបត្តិការផ្សេងៗជាច្រើនទៀត។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ គូសបញ្ជាក់អំពីយុទ្ធសាស្ត្រកំណើនប្រកបដោយចីរភាពរបស់ក្រុមហ៊ុនដឹកជញ្ជូន និងការត្រៀមខ្លួនដើម្បីបំពេញតម្រូវការការធ្វើដំណើរ និងពាណិជ្ជកម្មដែលកំពុងកើនឡើងក្នុងអំឡុងពេលរដូវកាលមមាញឹកនៃការធ្វើដំណើរចុងឆ្នាំនេះ។

ជាមួយនឹងជើងហោះហើរប្រចាំថ្ងៃរបស់ Vietjet រវាងខេត្តសៀមរាប និងហាណូយ អ្នកដំណើរពីប្រទេសកម្ពុជាអាចទស្សនាវប្បធម៌ដ៏រស់រវើករបស់រដ្ឋធានីវៀតណាម មុនពេលភ្ជាប់ជើងហោះហើរទៅកាន់គោលដៅល្បីៗជាច្រើនទៀតនៅទូទាំងអាស៊ីប៉ាស៊ីហ្វិក។ ជាផ្នែកមួយនៃការបន្តពង្រីកបណ្តាញហោះហើររបស់ខ្លួន Vietjet ធានាបាននូវបទពិសោធន៍ធ្វើដំណើរប្រកបដោយភាពរលូន និងរីករាយជាមួយនឹងកងនាវាអាកាសចរទំនើប និងសុវត្ថិភាព អមដោយតម្លៃសំបុត្រសមរម្យ និងសេវាកម្មល្អឥតខ្ចោះ។

ដំណើរការដោយម៉ាស៊ីន Rolls-Royce Trent 700 យន្តហោះ A330 ផ្តល់នូវការសន្សំសំចៃប្រេង និងប្រសិទ្ធភាពកាន់តែខ្ពស់ក្នុងការហោះហើរ។ យន្តហោះនេះ នឹងត្រូវបានដាក់ពង្រាយភ្លាមៗលើបណ្តាញសេវាកម្ម Vietjet ទៅកាន់ប្រទេសអូស្ត្រាលី ឥណ្ឌា ជប៉ុន និងកាហ្សាក់ស្ថាន ដោយផ្តល់ជូនអ្នកដំណើរនូវសេវាកម្មកាន់តែងាយស្រួល និងបទពិសោធន៍ធ្វើដំណើរកាន់តែទំនើបស៊ីវីល័យ។

យន្តហោះនេះត្រូវបានរៀបចំដោយដាក់បញ្ចូលនូវលក្ខណៈពិសេសរបស់ Vietjet ដែលមានពណ៌ក្រហម និងលឿងដ៏រស់រវើក ដែលរំលេចដោយខ្សែបូសូត្រពណ៌មាស ដែលតំណាងឱ្យការតភ្ជាប់ ការផ្លាស់ប្តូរវប្បធម៌ និងសមាហរណកម្មសកល។ ជាមួយនឹងកងនាវាអាកាសចរទំនើប និងយន្តហោះថ្មីជាង ៤០០ គ្រឿងដែលបញ្ជាទិញពីក្រុមហ៊ុន Airbus និង Boeing រហូតដល់ឆ្នាំ ២០៣០ ក្រុមហ៊ុន Vietjet បន្តពង្រីកបណ្តាញហោះហើរអន្តរជាតិរបស់ខ្លួន ទទួលយកបច្ចេកវិទ្យាទំនើបៗ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ ទន្ទឹមនឹងការផ្តល់នូវការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងមិនអាចបំភ្លេចបានសម្រាប់អ្នកដំណើរទូទាំងពិភពលោក ក៏ដូចជាផ្តល់ជូននូវគុណតម្លៃប្រកបដោយនិរន្តរភាពរយៈពេលវែងសម្រាប់គ្រប់ដៃគូពាក់ព័ន្ធរបស់ខ្លួន។
###
អំពី ក្រុមហ៊ុន Vietjet
ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។ ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។
ព័ត៌មានបន្ថែមនៅ www.vietjetair.com
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖
QED Agency
លោក មី សុវណ្ណ (Sovann)
អ៊ីមែល៖ [email protected]
លេខទំនាក់ទំនង៖ +855 88 6000 321
Vietjet Air
កញ្ញា កែវ ដួង (Amy)
អ៊ីមែល៖ [email protected]
លេខទំនាក់ទំនង៖ +84 932 775 066