គោលបំណងនៃការបង្កើតគេហទំព័រនេះពីលោក សាងលី សារៈ

Knongsrok Thumbnail (3)
ការផ្សាយពាណិជ្ជកម្ម

គេហទំព័រនេះត្រូវបានបង្កើតឡើងជាមួយនឹងគោលបំណងសំខាន់ៗដូចខាងក្រោម៖

Knongsrok Thumbnail (3)
រូបភាពដំណាង
IMG_1902
រូបភាពដំណាង

១. បណ្តុះឆន្ទៈ និងមនសិការយុវជន
លើកទឹកចិត្តយុវជនឱ្យស្រឡាញ់ជាតិ ខិតខំរៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្ស និងមូលធនមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ ដែលអាចជួយខ្លួនឯង គ្រួសារ និងប្រទេសជាតិជារួម។

ការផ្សាយពាណិជ្ជកម្ម

២. ចែករំលែកព័ត៌មានអំពីបញ្ហាសង្គម
ផ្តល់ព័ត៌មានពិតអំពីបញ្ហាសង្គមផ្សេងៗដែលកើតឡើង ដើម្បីឱ្យប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសទទួលបានព័ត៌មានត្រឹមត្រូវជារៀងរាល់ថ្ងៃ និងយល់ដឹងពីស្ថានភាពជាក់ស្តែង។

៣. លើកទឹកចិត្ត និងផ្តល់ការយល់ដឹងផ្នែកផ្លូវចិត្ត
ជួយអ្នកដែលមានបញ្ហាផ្លូវចិត្តឱ្យយល់ថា ដំណើរជីវិតតែងមានឧបសគ្គ និងរឿងរ៉ាវផ្សេងៗ។ ទោះបីលទ្ធផលមិនសមបំណងក៏ដោយ ជីវិតគឺជាដំណើរនៃការបន្តទៅមុខ ដោយមិនអន់ចិត្ត ឬបោះបង់ ទោះជួបការលំបាក ឬភាពខ្លាចក៏ដោយ។

ការផ្សាយពាណិជ្ជកម្ម

៤. ណែនាំការគ្រប់គ្រងហិរញ្ញវត្ថុ
លើកទឹកចិត្តប្រជាពលរដ្ឋឱ្យចេះគ្រប់គ្រងលុយកាក់ឱ្យបានត្រឹមត្រូវ ព្រោះទោះបីរកលុយបានច្រើនប៉ុណ្ណាក៏ដោយ បើគ្មានការគ្រប់គ្រងល្អ ក៏អាចបាត់បង់ទាំងអស់។

៥. លើកកម្ពស់គុណភាពបុគ្គលិក និងការដឹកនាំ
ជំរុញឱ្យបុគ្គលិកនៅគ្រប់ស្ថាប័នក្លាយជាបុគ្គលិកឆ្នើម និងគំរូ ដែលមានប្រសិទ្ធភាពក្នុងការងារ។ ទន្ទឹមនឹងនេះ ចែករំលែកគោលគំនិត និងសារអប់រំអំពីការដឹកនាំ ដើម្បីជួយម្ចាស់ស្ថាប័ន ឬអាជីវកម្មក្លាយជាមេដឹកនាំដ៏ល្អ និងនាំអាជីវកម្មឆ្ពោះទៅរកគោលដៅជោគជ័យ។

ការផ្សាយពាណិជ្ជកម្ម

ចំណុចមួយទៀត ខ្ញុំចង់ឱ្យបុគ្គលិកក្រុមការងារគ្រប់ស្ថាប័នទាំងអស់ ក្លាយទៅជាបុគ្គលិកឆ្នើម ក្លាយទៅជាបុគ្គលិកគំរូ ក្លាយទៅជាបុគ្គលិកដែលចេះធ្វើការងារ ប្រកបដោយប្រសិទ្ធភាព។ ហើយក៏ចង់ចែករំលែកនូវគោលគំនិត ក៏ដូចជាសារអប់រំមួយចំនួន ទាក់ទងជាមួយនឹងការដឹកនាំ។ ការដឹកនាំនឹងអាចធ្វើឱ្យម្ចាស់ក្រុមហ៊ុន ម្ចាស់ស្ថាប័ន គាត់ក្លាយទៅជា មេដឹកនាំដែលល្អ ហើយនាំអាជីវកម្មរបស់គាត់ ទៅកាន់គោលដៅដែលគាត់ចង់ទៅ។

IMG_1908
រូបភាពដំណាង
IMG_1907
រូបភាពដំណាង
IMG_1906
រូបភាពដំណាង
IMG_1905
រូបភាពដំណាង
IMG_1904
រូបភាពដំណាង
IMG_1903
រូបភាពដំណាង

 

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម
↑