ក្នុងរដូវក្ដៅ ជាពេលដែលសីតុណ្ហភាពឡើងខ្ពស់ អ្នកគួរតែយកចិត្តទុកដាក់ផឹកទឹកឲ្យបានច្រើន និងផឹកជាប្រចាំ មិនត្រូវរង់ចាំរហូតដល់ស្រេកទឹកទើបស្រវ៉ារកទឹកផឹកនោះទេ។ ខាងក្រោមនេះជាភេសជ្ជៈ៤ប្រភេទដែលជួយឱ្យរាងកាយត្រជាក់ទោះបីជាថ្ងៃក្តៅខ្លាំង៖

១.ទឹកដូង
ទឹកដូងធម្មជាតិគឺជាភេសជ្ជៈដែលមានប្រសិទ្ធភាពបំបាត់ការស្រេកទឹក និងមានជីវជាតិ។ សារធាតុរ៉ែនៅក្នុងទឹកដូងដូចជា៖ ប៉ូតាស្យូម សូដ្យូម កាល់ស្យូម ម៉ាញេស្យូម សេលេញ៉ូម ទង់ដែង ស័ង្កសី… គឺសម្បូរណាស់ ហើយការលាយសារធាតុនៅក្នុងទឹកដូងគឺស្រដៀងទៅនឹងសារធាតុរាវនៅក្នុងកោសិកា។
បរិមាណប៉ូតាស្យូមច្រើននៅក្នុងទឹកដូង ជួយធ្វើឱ្យមានតុល្យភាពអេឡិចត្រូលីត ធ្វើឱ្យដំណើរការនៃប្រព័ន្ធឈាមរត់ ប្រសាទ និងប្រព័ន្ធភាពសុំា ព្រមទាំងគាំទ្រដល់ការស្រូប និងគ្រប់គ្រងជាតិទឹក ជួយបំពេញជាតិទឹកក្នុងរាងកាយ។ ចូរទទួលទានទឹកដូងស្រស់១-២ពែងក្នុងមួយថ្ងៃ មានប្រសិទ្ធជួយរក្សាភាពត្រជាក់ ការពារ និងព្យាបាលជំងឺគ្រុនក្តៅ និងស្រេកទឹកយ៉ាងមានប្រសិទ្ធភាព។

២.ទឹកក្រូចឆ្មាស្រស់
ក្រូចឆ្មាជាប្រភពសម្បូរវីតាមីន C ដែលល្អសម្រាប់សុខភាព ។ ការស្រាវជ្រាវក៏បង្ហាញដែរថា ការផឹកទឹកក្រូចឆ្មាដែលមានអាស៊ីតក្រូចឆ្មាអាចជួយកាត់បន្ថយការអស់កម្លាំងរាងកាយ។ អាស៊ីតក្រូចឆ្មាកាត់បន្ថយការរលាកក្នុងរាងកាយ និងជួយគ្រប់គ្រងជាតិស្ករក្នុងឈាម រួមចំណែកធ្វើឱ្យកម្រិតថាមពលប្រសើរឡើង…។
ការទទួលទានទឹកក្រូចឆ្មាស្រស់លាយជាមួយស្ករបន្តិចជួយផ្តល់ថាមពលដល់រាងកាយ កាត់បន្ថយភាពអស់កម្លាំង និងជាថ្នាំបញ្ចុះទឹកនោម សាកសមសម្រាប់ប្រើប្រាស់ក្នុងករណីធ្វើការនៅខាងក្រៅអាកាសធាតុក្តៅ ឬ ហត់នឿយកម្លាំងកាយ។

៣.ទឹកឪឡឹក
ផ្លែឪឡឹកមិនត្រឹមតែត្រូវបានគេប្រើជាអាហារប៉ុណ្ណោះទេ ផ្លែឈើនេះក៏មានប្រសិទ្ធិភាពត្រជាក់ បញ្ចុះទឹកនោម និងការពារជំងឺគ្រុនក្តៅផងដែរ។
គ្រឿងផ្សំ៖ ឪឡឹកស្រស់ ៥០០ ក្រាម។

វិធីធ្វើ៖ ចិតសំបក យកគ្រាប់ចេញ លាងទឹកឲ្យស្អាត កាត់ជាដុំៗ ដាក់ក្នុងម៉ាស៊ីនគៀប ដើម្បីចម្រាញ់យកទឹកចេញ បន្ថែមអំបិលបន្តិច ច្រកចូលក្នុងដបតូចៗ ទុកទទួលទានពេលថ្ងៃ៕

