តោះមកស្គាល់ភេសជ្ជៈត្រជាក់ ដែលប្រជាជនទួគីតែងទទួលទានក្នុងរដូវក្តៅ ដែលមានអាយុកាល 1000 ឆ្នាំ

Cover Copy
ការផ្សាយពាណិជ្ជកម្ម

ទឹកដោះគោជូរ Ayran គឺជាល្បាយនៃទឹកដោះគោស្រស់ ទឹក និងអំបិល ដែលគេស្គាល់ថាជាភេសជ្ជៈមានអាយុកាល 1000 ឆ្នាំមានរូបមន្តសាមញ្ញ ប៉ុន្តែមានសមត្ថភាពធ្វើឱ្យត្រជាក់ និងបំពេញជាតិរ៉ែយ៉ាងអស្ចារ្យ។ យោងតាមអ្នកភាសាវិទ្យា Besim Atalay ភេសជ្ជៈ ayran មានដើមកំណើតតាំងពីសតវត្សទី 11 នៅពេលដែលជនជាតិទួរគីបានបង្កើតផលិតផលទឹកដោះគោដែលមានជាតិផ្អាប់ដូចជាឈីស មានសមត្ថភាពទ្រទ្រង់ពួកគេក្នុងការធ្វើដំណើរដ៏វែងឆ្ងាយឆ្លងកាត់វាលក្តៅដ៏លំបាក។

 

ការផ្សាយពាណិជ្ជកម្ម
Cover Copy
រូបភាពដំណាង

 

សព្វថ្ងៃនេះទឹកដោះគោជូរ Ayran បានក្លាយទៅជាផ្នែកមួយដែលមិនអាចខ្វះបាននៃវប្បធម៌ធ្វើម្ហូបទួរគីទំនើប។ ពីផ្សារទំនើបធំ ៗ រទេះអាហារតាមចិញ្ចើមផ្លូវ រហូតដល់ហាងអាហាររហ័សដូចជា McDonald’s ឬ Burger King តែងតែមានវត្តមានទឹកដោះគោជូរនេះនៅគ្រប់ទីកន្លែង។

ការផ្សាយពាណិជ្ជកម្ម

 

Gettyimages 2190263371
រូបភាពដំណាង

 

ការផ្សាយពាណិជ្ជកម្ម

#អត្ថប្រយោជន៍សុខភាពនៃទឹកដោះគោយ៉ាអួ Ayran

សាស្ត្រាចារ្យ Barbaros Özer មកពីសកលវិទ្យាល័យ Ankara បាននិយាយថាទឹកដោះគោជូរ Ayran មិនត្រឹមតែធ្វើឱ្យត្រជាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបំពេញជាតិអំបិល និងសារធាតុរ៉ែដែលបាត់បង់តាមរយៈការបែកញើសផងដែរ។ ភេសជ្ជៈនេះក៏សម្បូរទៅដោយប្រូតេអ៊ីន និងមានប្រយោជន៍សម្រាប់ប្រព័ន្ធរំលាយអាហារ ជួយធ្វើឱ្យមានតុល្យភាពនៃ microflora ពោះវៀន។

ការផ្សាយពាណិជ្ជកម្ម

 

2j9kmcj
រូបភាពដំណាង

 

ការផ្សាយពាណិជ្ជកម្ម

ថ្វីត្បិតតែទឹកដោះគោជូរ Ayraមិនមែនជារសជាតិដែលជនបរទេសចូលចិត្តក៏ដោយ ប៉ុន្តែវាជាភេសជ្ជៈដ៏ពេញនិយម និងមានភាពទាក់ទាញខ្លាំងនៅក្នុងប្រទេសទួគី ជាពិសេសនៅរដូវក្តៅ។
ទឹកដោះគោជូរ Ayran ក៏មានបំរែបំរួលជាច្រើនចាប់ពីរូបមន្តបុរាណរហូតដល់ការលាយបែបទំនើបផងដែរ។ អ្នកខ្លះបន្ថែមជីអង្កាម ដើម្បីបន្ថែមភាពស្រស់ ខ្លះទៀតជំនួសទឹកដោយទឹកសារធាតុរ៉ែដែលមានរសជាតិឆ្ងាញ់។

 

ការផ្សាយពាណិជ្ជកម្ម

ដូច្នេះតើ Ayran ប្រភេទណាដែលអ្នកគួរជ្រើសរើសទទួលទានពេលអ្នកទៅលេងប្រទេសទួគី? ចម្លើយនោះគឺវាអាស្រ័យលើរសជាតិដែលអ្នកចូលចិត្ត។ មិនថាអ្នកជ្រើសរើសកំណែមួយណានោះទេ ភេសជ្ជៈស្រស់នេះដែលមាននៅក្នុងប្រទេសទួគីអស់រយៈពេលជាង 1,000 ឆ្នាំមកហើយ ដូច្នេះវានឹងធ្វើឱ្យអ្នកលាន់មាត់ជាមួយនឹងរសជាតិពិសេសរបស់វា៕

ការផ្សាយពាណិជ្ជកម្ម