សញ្ញាព្រមានដំបូងនៃជំងឺដាច់សរសៃឈាមខួរក្បាល ដែលអ្នកត្រូវតាមដានអោយមែនទែន

Cover Copy
ការផ្សាយពាណិជ្ជកម្ម

ជំងឺដាច់សរសៃឈាមខួរក្បាលគឺកើតឡើងនៅពេលដែលលំហូរឈាមទៅកាន់ខួរក្បាលត្រូវបានរំខាន ដែលបណ្តាលឱ្យខូចខាតដល់កោសិកាខួរក្បាល។ ការទទួលស្គាល់សញ្ញាព្រមានជាមុនអាចជួយសង្រ្គោះជីវិត និងកាត់បន្ថយផលវិបាកធ្ងន់ធ្ងរ។ ខាងក្រោមនេះគឺជាសញ្ញាសំខាន់ៗមួយចំនួនដែលត្រូវតាមដានមើល៖

Cover Copy
រូបភាពដំណាង

១.ភាពទន់ខ្សោយភ្លាមៗ ឬ ស្ពឹកមុខ ដៃ ឬ ជើង៖ ផ្នែកណាមួយនៃរាងកាយ ជាពិសេសមុខ ដៃ ឬ ជើង អាចចុះខ្សោយ ឬ ស្ពឹកដោយគ្មានមូលហេតុ។ សញ្ញាសម្គាល់សំខាន់ៗគឺ មាត់វៀច មិនអាចលើកដៃទាំងពីរបានស្មើៗគ្នា ឬ ក្រញង់ដៃ។ ដូច្នេះបើអ្នកណាឃើញសញ្ញានេះនៅលើខ្លួនគួរទៅពេទ្យអោយលឿន។

ការផ្សាយពាណិជ្ជកម្ម
Benh Dot Quy La Gi0005666710 1314
រូបភាពដំណាង

២.ពិបាកនិយាយ ឬ មិនយល់ការនិយាយ៖ អ្នកជំងឺអាចនិយាយមិនច្បាស់ និយាយឡុលៗ ឬ មិនអាចបញ្ចេញគំនិតបាន។ ពួកគេក៏ប្រហែលជាពិបាកយល់ពីអ្វីដែលអ្នកដទៃកំពុងនិយាយដូចគ្នា។ ដូច្នេះហើយ អ្នកគួរតែទៅពិនិត្យសុខភាពឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីមានវិធីសាស្រ្តបង្ការជំងឺដាច់សរសៃឈាមខួរក្បាលបានទាន់ពេលវេលា។

៣.បាត់បង់ការមើលឃើញភ្លាមៗ៖ ការមើលឃើញមិនច្បាស់ ឬ បាត់បង់ការមើលឃើញនៅក្នុងភ្នែកមួយ ឬ ទាំងសងខាង។ មើលឃើញរូបភាពបែងភាគ ឬ មិនច្បាស់សោះ ជាសញ្ញាព្រមានបង្ហាញថាអ្នកអាចនឹងប្រឈមការដាច់សរសៃឈាមខួរក្បាល!
៤.វិលមុខ បាត់បង់តុល្យភាព៖ វិលមុខ បាត់បង់ការសតិ ពិបាកដើរ ឬ អ្នកជំងឺអាចដួលភ្លាមៗដោយគ្មានមូលហេតុច្បាស់លាស់។ ប្រសិនបើអ្នកឃើញថាខ្លួនអ្នកមានបញ្ហានេះ ត្រូវទៅពិនិត្យសុខភាពឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ការផ្សាយពាណិជ្ជកម្ម
Dot Quy Nao 1314
រូបភាពដំណាង

៥.ឈឺក្បាលធ្ងន់ធ្ងរ៖ ឈឺក្បាលមិនធម្មតា ឬ ដល់ថ្នាក់មិនអាចទ្រាំបាន អមដោយការចង្អោរ ក្អួត ឬ រឹងក។ នៅពេលដែលសញ្ញានេះលេចឡើង អ្នកគួរតែទៅពិនិត្យសុខភាព ដើម្បីទទួលការព្យាបាលយ៉ាងឆាប់រហ័សបំផុត។
#ការការពារជំងឺដាច់សរសៃឈាមខួរក្បាល
– គ្រប់គ្រងសម្ពាធឈាម ជាតិស្ករក្នុងឈាម និងកូលេស្តេរ៉ុល។
– ញ៉ាំអាហារដែលមានសុខភាពល្អ កាត់បន្ថយអំបិល កំណត់ជាតិខ្លាញ់ឆ្អែត។
– ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់យ៉ាងហោចណាស់ 30 នាទីក្នុងមួយថ្ងៃ។
– ជៀសវាងការជក់បារី និងកំណត់គ្រឿងស្រវឹង។
– ការពិនិត្យសុខភាពជាប្រចាំ ដើម្បីរកមើលកត្តាហានិភ័យឱ្យបានឆាប់៕

ការផ្សាយពាណិជ្ជកម្ម